សាកសពរបស់មនុស្សជាង ៤០ នាក់ ដែលត្រូវបានគេជឿថាជាក្រុមជនភៀសខ្លួន ត្រូវបានប្រទះឃើញនៅក្នុងរថយន្តសណ្ដោងរឺម៉កមួយគ្រឿងត្រូវគេទុកចោលក្បែរទីក្រុង San Antonio រដ្ឋ Texas សហរដ្ឋអាម៉េរិក។
យោងតាមសារព័ត៌មានក្នុងស្រុក San Antonio ថ្មីៗនេះបានរងរលកកម្ដៅយ៉ាងធ្ងន់ធ្ងរ។ នៅពេលសីតុណ្ហភាពឡើងខ្ពស់ ជនភៀសខ្លួនក្បែរព្រំដែន ម៉ិកស៊ិក ងាយនឹងត្រូវបាត់បង់ជាតិទឹក អស់កម្លាំង និងស្លាប់។
គិតត្រឹមថ្ងៃទី ២៧ មិថុនា តំបន់ San Antonio បានឆ្លងកាត់រលកកម្ដៅជិត ៣៨ អង្សាសេ ចំនួន ១៧ ថ្ងៃមកហើយ។ តំបន់ភាគច្រើននៃរដ្ឋ Texas កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួត ចំណែកទន្លេ Frio នៅភាគខាងលិចនៃទីក្រុង San Antonio ក៏កំពុងរីងហួតហែង។
ក៏ប៉ុន្តែ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Zafrul Tengku Abdul Aziz បានបន្ថែមថា រដ្ឋាភិបាលនឹងបន្តអនុវត្តគោលនយោបាយនានាដើម្បីទប់ទល់នឹងបញ្ហាទំនិញឡើងថ្លៃ ទន្ទឹមនឹងការជួយដល់ប្រជាជនដែលត្រូវការជំនួយដោយផ្ទាល់។
មនុស្សរាប់ម៉ឺននាក់ បានចូលរួមព្រឹត្តិការណ៍សម្រាប់សហគមន៍មនុស្សភេទទីបី (LGBT) នៅ ទីក្រុងញូវយ៉ក កាលពីម្សិលមិញ។ នេះគឺជាព្រឹត្តិការណ៍ធំទីពីរនៅ សហរដ្ឋអាម៉េរិក បន្ទាប់ពីក្បួនដង្ហែនៅ San Francisco និងជាព្រឹត្តិការណ៍ហែក្បួនលើកដំបូងរបស់សហគមន៍ LGBT រាប់ចាប់ពីពេលកូវីដ-១៩ បានផ្ទុះឆ្លងរាលដាល៕