CNBC បានឱ្យដឹងថា CEO របស់ Tesla ក៏ប្រញាប់ចម្រាញ់បណ្ដាញសង្គមនេះ នៅពេលគាត់បញ្ឈប់ការងាររបស់មេដឹកនាំសំខាន់មួយចំនួន មានដូចជា CEO Parag Agrawal, ប្រធានផ្នែកហិរញ្ញវត្ថុ Ned Segal, ប្រធានរដ្ឋបាល និងផ្នែកច្បាប់ Vijaya Gadde និងទីប្រឹក្សា Sean Edgett ជាដើម ដោយយល់ថា ពួកគេមិនមានតម្លាភាពទាក់ទងនឹងតួលេខនៃគណនីក្លែងក្លាយនៅលើ Twitter។
បវរកញ្ញា Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញអំពីមោទកភាពរបស់ខ្លួនយ៉ាងជ្រាលជ្រៅក្នុងនាមជាកូនខ្មែរ បន្ទាប់ពីកញ្ញាទទួលបានតំណែងលំដាប់រងទី ៥ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International 2022 កាលពីរាត្រីថ្ងៃទី 25 តុលា 2022 នៅ ឥណ្ឌូណេស៊ី។
ក្រោយពីបានត្រលប់មកបាតុប្រទេសវិញ ជយលាភីបវរកញ្ញារងលំដាប់លេខ 5 ក្នុងកម្មវិធី Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានថ្លែងអំណរគុណដល់គ្រប់គ្នាដែលបានគាំទ្រដល់រូបនាង។ វត្តី សរសេរថា «នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 សូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា បងប្អូនទាំងគ្នាជាកម្លាំងចិត្តរបស់នាងខ្ញុំ អរគុណសម្រាប់ក្តីស្រឡាញ់»។