ក្នុងខែកញ្ញា CDC បានចុះបញ្ជី​​គម្រោ​​ង​វិនិយោគចំនួន ២៨ ទំហំទុនសរុប ៤៤៣លានដុល្លារអាមេរិក

ក្នុងខែកញ្ញា CDC បានចុះបញ្ជី​​គម្រោ​​ង​វិនិយោគចំនួន ២៨ ទំហំទុនសរុប ៤៤៣លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្នុងឱកាសថ្លែងបាឋកថាទៅកាន់អភិបាលរងខេត្ត និងរាជធានី ស្តីពី “ការជំរុញការវិនិយោគ និងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន” ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងយ៉ាងច្បាស់អំពីកត្តាសំខាន់ៗដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ក្នុងនោះ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា គ្រាន់តែក្នុងខែកញ្ញា CDC បានចុះបញ្ជី​​គម្រោ​​ង​វិនិយោគចំនួន ២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៤៣ លានដុល្លារអាមេរិក អាចបង្កើតការងារប្រមាណ ២៥ ០០០កន្លែង។ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា បានឱ្យដឹងទៀតថា រំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាក្រោយពីវិបត្តិ កូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង ឆមាសទី១ ឆ្នាំ២០២៤ CDC បានទទួលចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៩០ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៣ ២៥៨ លាន ដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបាន ប្រមាណ ១៦៩ ពាន់កន្លែង។ ដោយឡែក ក្នុងខែកញ្ញាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា … Read more

ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

ដើម្បីធ្វើខ្លួនឱ្យទទួលបានជោគជ័យនៅក្នុងការមុខជំនួញ យើងត្រូវតែសិក្សារៀនសូត្រ និងស្វែងយល់ពីគន្លឹះសំខាន់ៗមួយចំនួនក្នុងការជួយអភិវឌ្ឍន៍ខ្លួនទៅជាសហគ្រិនមួយរូបដែលជោគជ័យ។ ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើមុនពេលម៉ោង 7ពេលព្រឹក៖ ១) ក្រោកឱ្យបានពីព្រឹកសហគ្រិនដែលជោគជ័យតែងតែក្រោកពីគេង ព្រោះពួកគេត្រូវហាត់ប្រាណដើម្បីជួយធ្វើឱ្យមានសុខភាពល្អ នៅពេលដែលមានសុខភាពល្អ នោះនឹងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាចំពោះការបំពេញការងារ។ ២) ជៀសវាងការប្រើប្រាស់ទូរស័ព្ទនេះស្ដាប់មើលទៅហាក់ដូចជាឆ្គួតបន្តិច ប៉ុន្តែវាជាមូលហេតុដ៏ល្អឥតខ្ចោះ។ ការចាប់កាន់ទូរស័ព្ទនៅពេលភ្ញាក់ពីគេង អាចធ្វើឱ្យប៉ះពាល់សុខភាព ជាពិសេសអាចធ្វើឱ្យលោកអ្នកភ្លេចភ្លាំងនូវផែនការដែលបានត្រៀមទុកពីយប់ និងរឿងមួយទៀតគឺអាចធ្វើឱ្យអ្នកប្រទះឃើញរឿងមិនល្អ បើសិនជាអ្នកបានឆែក Facebook។ ៣) ចូរញាំអាហាពេលព្រឹកណាដែលជួយធ្វើឱ្យអ្នកមានសុខភាពល្អឈប់លេងសើចជាមួយនឹងខ្លួនរបស់អ្នកទៀត ពីព្រោះអាហាពេលព្រឹកគឺជាអាហាដែលសំខាន់បំផុតក្នុងចំណោមអាហាទាំងអស់ក្នុងមួយថ្ងៃ ព្រោះវានឹងជួយធ្វើឱ្យខួរក្បាល និងរូបរាងកាយរបស់អ្នកមានថាមពលក្នុងការបំពេញភារកិច្ទបានល្អ។ ៤) ចូរកំណត់អាទិភាពការងារមួយណាដែលអ្នកត្រូវតែធ្វើមុនគេក្នុងថ្ងៃនេះជារៀងរាល់ព្រឹកមុនពេលដែលអ្នកបំពេញការងារអ្នកត្រូវតែកំណត់អាទិភាពការងារមួយណាដែលអ្នកត្រូវតែធ្វើមុនគេក្នុងថ្ងៃនេះ ពីព្រោះវានឹងមានភាពងាយស្រួលក្នុងការបំពេញការងាររបស់អ្នកឱ្យមានប្រសិទ្ធភាពការងារខ្ពស់៕

មនុស្សជិត ៧០០០នាក់អះអាងថា ខ្លួនបានបាត់បង់ទឹកប្រាក់ជាង ២ពាន់លានបាត តាមរយៈអាជីវកម្មពីរ៉ាមីតរបស់ក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប

មនុស្សសរុបចំនួន ៦,៩៧៩នាក់បានដាក់ពាក្យបណ្ដឹង និងប្រកាសពីទំហំទឹកប្រាក់ខាតបង់ចំនួនជាង២ពាន់លានបាត ទាក់ទងនឹងការចូលរួមរបស់ពួកគេនៅក្នុងអាជីវកម្មលក់ផ្ទាល់របស់ ដឺ អាយ​ខុន​ គ្រុប ហើយនៅពេលនេះការិយាល័យ​ស៊ើប​អង្កេត​កណ្តាលនៃប្រទេសថៃក៏​គ្រោង​នឹង​ចោទ​ប្រកាន់​បន្ថែម​ទៀតទៅ​លើ​ជន​សង្ស័យទាំង១៨រូបនៅក្នុងគម្រោង ដឺ អាយ​ខុន​ គ្រុប​ ពី​បទ​លាង​លុយ​កខ្វក់ ការ​ខ្ចី​ប្រាក់​ក្លែង​បន្លំ និង​ការ​ប្រមូល​ផ្ដុំ​ដោយ​ខុស​ច្បាប់ ដោយមានមនុស្ស​ជា​ច្រើន​​នៅ​ក្នុង​ប្រទេស​ថៃ និងនៅ​ប្រទេស​ផ្សេង​ទៀត​កំពុង​ប្រមូល​ភស្តុតាងបន្ថែម ដូច្នេះជនសង្ស័យនៅក្នុងគម្រោង ដឺ អាយ​ខុន ទាំង១៨រូប គឺកំពុងប្រឈមជាមួយការចោទប្រកាន់បន្ថែម ដែលធ្វើឱ្យទម្ងន់ទោសទណ្ឌរបស់ពួកគេនឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។ អគ្គស្នងការនគរបាលជាតិ លោក Pol Gen Kitrat Phanphet បានប្រាប់ឱ្យដឹងកាលពីថ្ងៃអង្គារ ទី២២នេះថា រវាងថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែតុលានេះ មនុស្សសរុបចំនួន៦,៩៧៩នាក់ បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យស៊ើបអង្កេតកណ្តាល CIB និងនៅស្ថានីយ៍ប៉ូលីសទូទាំងប្រទេសថៃ ដោយពាក្យបណ្តឹងទាំងអស់បានរាយការណ៍ពីការខូចខាតសរុបចំនួនទឹកប្រាក់រហូតដល់២,០៤៦លានបាត។ លោក Pol Gen Kitrat ក៏បានបន្តទៀតថា កាលពីថ្ងៃអង្គារកន្លងទៅប៉ុន្មានថ្ងៃនេះ ប៉ូលីសថៃបានស្វែងរកទីតាំងចំនួន១១ទីតាំងបន្ថែមទៀត ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប​ និងជនសង្ស័យទាំង១៨រូបខាងលើ ហើយក្រុមស៊ើបអង្កេតកំពុងប្រមូល និងចងក្រងភស្តុតាង ស្នើសុំដីកាចាប់ខ្លួនពីតុលាការ ដើម្បីចុះចាប់ខ្លួនក្រុមជនសង្ស័យក្រុមទីពីរដែលពាក់ព័ន្ធនឹងគម្រោងឆបោកខ្នាតធំមួយនេះបន្តទៀត ដោយលោក​បានអះអាង​ចំពោះ​អ្នក​សារព័ត៌មាន​ថា … Read more

បញ្ហាសំខាន់ទាំង3 ប្រឈមនឹងសុខភាពផ្លូវភេទរបស់បុរស

បញ្ហាសំខាន់ទាំង3 ប្រឈមនឹងសុខភាពផ្លូវភេទរបស់បុរស

បើនិយាយចំពោះបុរសៗវិញ អ្នកណាៗក៏សុទ្ធតែប្រាថ្នានូវភាពអស្ចារ្យ និងកម្លាំងមាំមួននៃសមត្ថភាពផ្លូវភេទដែរ ប៉ុន្តែក្ដីប្រាថ្នាមួយនជមិនមែនសុទ្ធតែ អាចទទួលបានគ្រប់គ្នានោះឡើយ លើសពីនេះទៅទៀត​ មានអ្នកខ្លះបានបាត់បង់ភាពជាម្ចាស់ការរបស់ខ្លួននៅលើសមរភូមិក្ដៅសាច់មុនពេលកំណត់ក៏មាន។ តើចំណុចនេះបណ្តាលមកពីវ័យឱ្យប្រាកដ? ចម្លើយពិត លោកអ្នកអាចស្វែងយល់ជាមួយសំណេរខាងក្រោមនេះ ៖  1- មានការគិតថាអាការលិង្គមិនងើប មិនឡើងមិនអាចដំណើរការរួមសង្វាសបានតែងតែកើតមានចំពោះបុរសវ័យចំណាស់ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ តើការយល់ឃើញខាងលើនេះពិតដែរ ឬទេ? ចម្លើយឆ្លើយថា ការលើកយកមកនិយាយយ៉ាងដូច្នេះ គឺនៅមិនទាន់ត្រឹមត្រូវ100%នៅឡើយ​នោះទេ។ បញ្ហាអសមត្ថភាពនៃលិង្គនេះ តែងតែកើតមានឡើង មិនថាអសមត្ថភាពនៃលិង្គ ឬលិង្គលែងដំណើរការនៅពេលចង់រួមរ័ក ពោលគឺនិយាយរួមថា លិង្គ មិនងើបរឹងតម្រូវទៅតាមការចង់បានក្នុងជីវិតភេទសម្ពន្ធនោះ វាមិនមែនបណ្តាលមកពីតែកក្តាអាយុកើនឡើងច្តើននោះទេ។ អាការមិនដំណើរការ នៃលិង្គក៏​អាស្រ័យ​ដោយសារតែមានបញ្ហាពាក់ព័ន្ធជាមួយនឹងជំងឺខ្លះ ដែលប៉ះពាល់ដល់ជីវិតភេទសម្ពន្ធ ដូចជាលិង្គវៀចក្រងេវនៅពេលងើបរឹងឡើង ដែលប្រភេទនេះ ភាសាបច្ចេកទេសហៅថា ជំងឺ Payronie (ជំងឺលិង្គ) ដែលអូសបន្លាយពេលដ៏យូរមិនចង់រួមរ័ក ឬពេលរួមរ័កឆាប់ចេញទឹកកាមពេក។ 2- ពេលដែលកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) ធ្លាក់ចុះទាប តើអាចមានឥទ្ធិពលដល់សុខភាពផ្លូវភេទដែរ ឬទេ? ហើយការធ្លាក់ចុះនៃ​ចំណង់​តណ្ហាលិង្គ មិនអាចងើបរឹងបានដូចកាលពីមុន និងបណ្តាល​ឱ្យបុរសលែងរវីរវល់នឹងការរួមសង្វាសតទៅទៀត ឬយ៉ាងណា ? ការពិតគឺយ៉ាងដូច្នេះមែន។  អាការ​ដូចដែល​បាន​​លើក​យកមកធ្វើជាអំណះអំណាងនេះ ក៏អាស្រ័យដោយសារការស្រកថយចុះនូវអ័រម៉ូន តេស្តូស្តេរ៉ូន … Read more

អគ្គិសនីកម្ពុជា ដែលរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍបន្ថែមអាចកើនលើស ១ម៉ឺនមេហ្គាវ៉ាត់ នៅមុនឆ្នាំ២០៣០

អគ្គិសនីកម្ពុជា ដែលរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍបន្ថែមអាចកើនលើស ១ម៉ឺនមេហ្គាវ៉ាត់ នៅមុនឆ្នាំ២០៣០

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា ប្រភពអគ្គិសនីនៅកម្ពុជាត្រូវបានអភិវឌ្ឍកើនឡើងពី ១៥០មេហ្គាវ៉ាត់ នៅឆ្នាំ១៩៩៨ រហូតដល់ ៤ ៨១៤មេហ្គាវ៉ាត់នៅឆ្នាំ២០២៤ ដែលស្មើនឹងកំណើន ​៣២ដង ហើយនឹងអាចបន្តកើនឡើងលើស ១ម៉ឺនមេហ្គាវ៉ាត់នៅមុនឆ្នាំ២០៣០ បន្ទាប់ពីរាជរដ្ឋា​ភិបាលអនុម័តលើគម្រោងថាមពលចំនួន ២៣គម្រោង ដែលមានអានុភាពសរុប ៥ ៩៥០មេហ្គាវ៉ាត់។ នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅខេត្តកោះកុងកាលពីពេលកន្លងទៅ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការចែកចាយអគ្គិសនីរបស់ប្រព័ន្ធបណ្តាញជាតិអាចគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% និងបានភ្ជាប់ឱ្យលំនៅឋាន ៣,៥៩លានផ្ទះ ត្រូវជា ៩៦,៥១% នៃផ្ទះសរុបទូទាំងប្រទេស រួចហើយ ដោយគម្រោងវិនិយោគលើវិស័យថាមពលថ្មីៗមួយចំនួនទៀតអាចនឹងលេចចេញជារូបរាង និងចាប់ដំណើរការផលិតអគ្គិសនីនៅមុនឆ្នាំ២០៣០។ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា ៖ «បច្ចុប្បន្ន យើងកំពុងបន្តអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពព្រមទាំងគុណភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីក្រោមការយកចិត្តទុកដាក់ក្នុងនាមជាប្រព័ន្ធបណ្តាញជាតិ ហើយយើងក៏បានយកចិត្តទុកដាក់ដោះស្រាយឱ្យមានការផ្គត់ផ្គង់អគ្គិសនីដល់ភូមិដាច់ស្រយាលជាបណ្តើរៗផងដែរ តាមរូបភាពធ្វើការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យផ្តុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល»។ សូមបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន ២៣ … Read more

កំណើននៃការផ្គត់ផ្គង់ខុនដូក្នុងរាជធានីភ្នំពេញ ត្រឹមដំណាច់ឆ្នាំ២០២៤​ អាចកើនឡើងដល់​ ៧ម៉ឺនយូនីត​

កំណើននៃការផ្គត់ផ្គង់ខុនដូក្នុងរាជធានីភ្នំពេញ ត្រឹមដំណាច់ឆ្នាំ២០២៤​ អាចកើនឡើងដល់​ ៧ម៉ឺនយូនីត​

ភ្នំពេញ ៖ បើទោះបីជាទីផ្សារអចលនទ្រព្យកម្ពុជារហូតមកដល់ពេលនេះនៅមិនទាន់បង្ហាញពីសញ្ញាវិជ្ជមាននៅឡើយក្ដី ប៉ុន្តែនិន្នាការ និងសកម្មភាពសាងសង់ខុនដូដើម្បីបញ្ចប់គម្រោងមួយចំនួននៅតែបន្តមាន ដែលរហូតដល់ដំណាច់ចុងឆ្នាំ២០២៤ខាងមុខនេះ កំណើននៃការផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញអាចរំពឹងកើនឡើងដល់ប្រមាណ ៧ម៉ឺនយូនីត។ ​នេះ​បើតា​ម​រ​បា​យ​កា​រ​ណ៍​របស់​​ក្រុមហ៊ុន​CBRE Cambodia ចេញផ្សាយ​កាលពីពេលថ្មីៗនេះ​ ។​ យោងតាមរបាយការណ៍ដែលស្រាវជ្រាវដោយក្រុមហ៊ុនជំនាញអន្តរជាតិ CBRE Cambodia បានបង្ហាញថា ក្នុងឆ្នាំ​២០១៩ ​ការផ្គត់ផ្គង់​ខុនដូលើទីផ្សារ​ក្នុង​រាជធានី​ភ្នំ​ពេញមានប្រមាណជាង​២ម៉ឺនយូនីត​ប៉ុណ្ណោះ ហើយ​ដល់ឆ្នាំ២០២០ បាន​កើន​ឡើងដល់ជិត​៣ម៉ឺន​យូនីត ​និង​បានបន្ត​កើនឡើងជា​បន្តបន្ទាប់រហូតដល់ជិត​៦​ម៉ឺន​យូ​នី​តក្នុង​ឆ្នាំ២០២៣​ ។​ ការ​ផ្គត់ផ្គង់​ខុនដូ​នៅ​លើ​ទី​ផ្សា​រ​​​ភា​គ​ច្រើន​ ជា​ប្រភេទ​ខុនដូ​តម្លៃ​មធ្យម បន្ទាប់​​ម​ក​តម្លៃ​សមរម្យ ចំណែក​ខុនដូ ប្រភេទតម្លៃខ្ពស់​មាន​តិច​តួច​​ប៉ុណ្ណោះ ។ ដោយឡែក សម្រាប់គម្រោងវិនិយោគថ្មីៗ​លើ​វិស័យខុនដូ​នៅក្នុងរាជធានីភ្នំពេញ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ចាប់តាំងពី​ឆ្នាំ២០២០ ខណៈដែលក្នុងឆ្នាំ២០១៩ មាន​រហូតដល់​ជាង​៣០​គម្រោង ប៉ុន្តែ​ដល់​ឆ្នាំ២០២០​ បានធ្លាក់ចុះមកនៅត្រឹម​១៥គម្រោង និង​បន្តធា្លក់​មក​ទៀត​ត្រឹម​៣គម្រោង​ក្នុងឆ្នាំ២០២១​ ។ ប៉ុន្តែ ទោះជាយ៉ាងណា គិត​ត្រឹម​​ត្រីមាសទី​៣ ឆ្នាំ២០២៤​ គម្រោ​ងវិនិយោគ​លើ​ខុនដូថ្មីក្នុងរាជធានីភ្នំពេញ បានកើនឡើងដល់​ចំនួន​ ៥គម្រោងវិញ។ ចំពោះតម្លៃខុនដូ​ ក្នុងត្រីមាសី​៣ឆ្នាំ ២០២៤​នេះ បានធ្លាក់ចុះ​នូវ​ប្រភេទខុនដូ​សម​រម្យ​ និ​ង​តម្លៃខ្ពស់​ក្នុងនោះ ខុនដូតម្លៃសមរម្យ​​បានថយចុះប្រមាណ​៩,៩ភាគរយ ហើយខុនដូតម្លៃខ្ពស់​បាន​ធ្លាក់​ចុះ​តែ​​០,៣ភាគរយ​ប៉ុណ្ណោះ ខណៈ​ខុន​ដូ​តម្លៃ​មធ្យម​បានឡើងថ្លៃ​ ៥,៩ភាគរយ ។ លោក​ ឡាត់ … Read more

អាស៊ាន នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញពីបរទេស បើទោះជាសេដ្ឋកិច្ចពិភពលោកនៅបន្តភាពមិនប្រាកដប្រជាក៏ដោយ

ផ្អែកតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិ UNCTAD បានបង្ហាញឱ្យឃើញថា បើទោះបីជាសេដ្ឋកិច្ចពិភពលោកនៅមិនទាន់អាចសន្មត់ពីភាពប្រាកដប្រជាយ៉ាងណាក្ដី ប៉ុន្តែសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាននៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច និងភាពទាក់ទាញក្នុងការវិនិយោគពីបរទេស (FDI) គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងរយៈពេល៣ឆ្នាំជាប់គ្នាចុងក្រោយនេះ។ តាមរយៈប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនឹងភាពមិនច្បាស់លាស់ដោយសារបញ្ហាជាច្រើន ប៉ុន្តែសម្រាប់បណ្តាប្រទេសអាស៊ាននៅតែមានភាពធន់ និងភាពទាក់ទាញវិនិយោគពីបរទេស។ អាស៊ាន (ASEAN) គឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ១០ ប្រទេសដែលមានប្រជាជនសរុបជាង ៦៧០ លាននាក់។ ក្នុងរយៈពេល​មួយ​ទសវត្សរ៍កន្លងមកនេះ អាស៊ាន​ត្រូវបាន​មើល​ឃើញ​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ។ ជាក់ស្ដែង នៅក្នុងឆ្នាំ ២០១៦ លំហូរចូលនៃ (FDI) ប្រចាំឆ្នាំជាមធ្យម ១៧០ ពាន់លានដុល្លារ ដែលកើនឡើងទ្វេរដងនៃតួលេខ ៩២ ពាន់លានដុល្លារចន្លោះឆ្នាំ ២០០៦ និង ២០១៥។ តួរលេខនេះបានកើនឡើងជាបន្តបន្ទាប់ដោយនៅចន្លោះឆ្នាំ ២០២១ និង ២០២៣ ការវិនិយោគបរទេសជាមធ្យមមានទឹកប្រាក់ចំនួន ២២០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងនាមជាអ្នកទទួលបានការវិនិយោគផ្ទាល់ពីបរទេសដ៏កំពូលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ នៅឆ្នាំ ២០២៣ លំហូរ FDI ទៅកាន់អាស៊ានបានឈានដល់កម្រិតខ្ពស់បំផុតក្នុងទំហំ ២៣០ ពាន់លានដុល្លារ។ … Read more