Author: អេបិល

  • កូរ៉េ​ខាងត្បូង​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដំណើរការ​ 5G​

    កូរ៉េ​ខាងត្បូង​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដំណើរការ​ 5G​

    ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​មាន​ប្រព័ន្ធ​ 5G​ ប្រើប្រាស់​ជា​សាធារណៈ​ ដោយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃទី5​ ខែមេសា​នេះ​តែម្ដង​។

    នៅ​ថ្ងៃទី5​ ខែមេសា​ខាងមុខនេះ​ដែរ​ ទូរស័ព្ទ​ 5G​ របស់​ Samsung​ ម៉ូដែល​ Galaxy​ S10​ 5G​ ក៏​នឹង​ចេញ​លក់​ជា​ផ្លូវការ​ផង​ដែរ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដោយ​ការ​កុម្ម៉ង់​ទិញ​បាន​បើក​ទទួល​ហើយ​ចាប់ពី​ពេលនេះ​តទៅ​។

    Galaxy​ S10​ 5G​ ដែល​លក់​មុនគេ​នៅ​កូរ៉េ​ខាងត្បូង​មានតម្លៃ​ប្រមាណ​ 1,231ដុល្លារ​ សម្រាប់​ទំហំ​ 256GB​ និង​ម៉ូដែល​ទំហំ​ 512GB​ មានតម្លៃ​ប្រមាណ​ 1,366ដុល្លារ​។

    សហរដ្ឋអាមេរិក​នឹង​ក្លាយជា​ទីផ្សារ​បន្ទាប់​ដែល​នឹង​មាន​លក់​ Galaxy​ S10​ 5Gនេះ​ដែរ​ ខណៈ​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​នឹង​ដំណើរការ​សេវា​ 5G​ របស់​ខ្លួន​ នៅ​ថ្ងៃទី11​ ខែមេសា​ខាងមុខនេះ​ដែរ​ គ្រាន់តែ​មិនទាន់​ដឹងពី​តម្លៃ​លក់​នៅឡើយ​ប៉ុណ្ណោះ​៕

  • កម្មវិធី​ប្រគំ​តន្រ្តី​រាត្រី​របស់​ស្រា​បៀរ​អាន់​ឆ័រ​ ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​ក្រុងប៉ោយប៉ែត​

    កម្មវិធី​ប្រគំ​តន្រ្តី​រាត្រី​របស់​ស្រា​បៀរ​អាន់​ឆ័រ​ ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​ក្រុងប៉ោយប៉ែត​

    ប៉ោយប៉ែត​៖ការ​ប្រគំ​តន្រ្តី​យក្ស​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​បាន​កក្រើក​ក្រុង​ប៉ោយប៉ែត​ដោយមាន​ការចូលរួម​ ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​ ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត​ និង​មក​ពី​បណ្តា​ស្រុក​ជាច្រើន​។ប្រជាពលរដ្ឋ​ យ៉ាងច្រើន​កុះករ​បាន​នាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័រ​ ជា​លក្ខណៈ​គ្រួសារ​ និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា​ រង់ចាំ​ទស្សនា​កម្មវិធី​នេះ​ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័រ​ ដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​អាន់​ឆ័​រដែ​លលក់​ក្នុង​តម្លៃ​ ប្រូ​ម៉ូ​សិន​ពិសេស​ រី​ឯអ្នកខ្លះ​ទៀត​ជជែកគ្នា​លេង​យ៉ាង​សប្បាយរីករាយ​។

    កម្មវិធី​ពិសេស​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ម៉ោង​ ៨ យប់​តទៅ​ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​សប៊ុ​ក របស់​ស្រា​បៀរ​អាន់​ឆ័រ​។ ការ​ប្រគំតន្ត្រី​នេះ​មានការ​ចូលរួម​សម្តែង​ដោយ​តារា​ចម្រៀង​ល្បី​ៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមទាំង​តារា​ចំរៀង​កំពុង​និយម​ជាច្រើន​រូប​ទៀត​ដូចជា​ អ្នកនាង​សុគន្ធ​ នី​សា​ អ្នកនាង​សុខ​ស្រី​នាង​ លោក​ ហ្សូ​ណូ​ លោក​ ឃី​ សុ​គុណ​ កញ្ញា​ ឈិន​ រតនៈ​ លោក​ គ្រី​ ថៃ​ពៅ​ជី​ដេ​តូ​តូ​ (DJ​ Toto​) និង​តារា​ជាច្រើន​រូប​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង​ និង​បទ​ញ៉ាក់​ជាច្រើន​បទ​ ដែល​បាន​ធ្វើឲ្យ​អ្នកចូលរួម​ មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង​ ជាពិសេស​រាំ​កម្សាន្ត​ ច្រៀង​តាម​ និង​ស្រែក​ហ៊ោ​គ្រប់គ្នា​ ពេញមុខ​ឆាក​តន្រ្តី​ យ៉ាង​កក្រើក​ក្រុង​ប៉ោយប៉ែត​ នា​ត្រី​កាលនោះ​។

    កម្មវិធី​ប្រគំ​តន្រ្តី​នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ពីរ​ខេត្ត​ទៀត​៖ ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី៧​ ខែមេសា​ – ខេត្ត​កំពង់ចាម​ នៅ​ថ្ងៃទី​ ១៤​ ដល់​ថ្ងៃទី​ ១៦​ ខែមេសា​។ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​ពិសេស​នេះ​ សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ករបស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https​://www.facebook.com​/AnchorBeerKH​/ ។ ​

    ពិសា​ដោយ​ការទទួលខុសត្រូវ​៕

  • “Women Initiative” គម្រោងថ្មីរបស់ធនាគារ ប្រេដ ប៊ែងខេមបូឌា ជាក្តីសង្ឃឹមរបស់សហគ្រិនស្ត្រីនៅកម្ពុជា

    “Women Initiative” គម្រោងថ្មីរបស់ធនាគារ ប្រេដ ប៊ែងខេមបូឌា ជាក្តីសង្ឃឹមរបស់សហគ្រិនស្ត្រីនៅកម្ពុជា

    ធនាគារ ប្រេដ ប៊ែង ខេមបូឌា (BRED Bank Cambodia) ដែលជាធនាគារអឺរ៉ុបតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីគម្រោងថ្មីរបស់ខ្លួន ដែលមានឈ្មោះថា “Women Initiative” ដើម្បីស្ត្រី និងដើម្បីជួយដោះស្រាយបញ្ហារបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង (more…)

  • ស្ត្រីជា​កសិករ​ម្នាក់​នៅ​ខេត្តតាកែវ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់១០០លាន​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ 

    ស្ត្រីជា​កសិករ​ម្នាក់​នៅ​ខេត្តតាកែវ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់១០០លាន​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ 

    ទឹកប្រាក់​ ១០០លាន​រៀល​ របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ ត្រូវ​បាន​បន្ត​ធ្លាក់​ទៅដល់​ដៃ​ស្ត្រីជា​កសិករ​ម្នាក់ទៀត​ហើយ​ ដែល​មានឈ្មោះ​ សាន​ សុ​ខុំ​ អាយុ​ ៣៩​ ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​សាមគ្គី​ ឃុំ​អង្គរ​បូរី​ ស្រុក​អង្គរ​បូរី​ ខេត្តតាកែវ​ និង​មានមុខ​របរ​បន្ទាប់បន្សំ​ជា​អ្នក​អនាម័យ​នៅ​ធនាគារឯកជន​មួយ​កន្លែង​ ។ ​

    នៅចំពោះមុខ​ក្រុមការងារ​ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ១០០លាន​រៀល​ ដល់​លំនៅឋាន​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ អ្នកនាង​ សាន​ សុ​ខុំ​ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ សព្វថ្ងៃ​នេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺ​មាន​ភាព​លំបាក​ខ្លាំង​ ព្រោះ​ក្រៅពី​មានការ​ងារ​ជា​អ្នក​អនាម័យ​នៅ​ធនាគារឯកជន​ គឺ​មានតែ​ព្យាយាម​ធ្វើស្រែ​ តែប៉ុណ្ណោះ​ ។ ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ នា​ពេលនេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផង​ដែរ​ ព្រោះ​តាំងពី​ដើម​រៀងមក​ខ្លួន​មិនធ្លាប់​គិត​ឡើយ​ថា​ នឹងអាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះ​ទេ​ បើ​ទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រាក់​លាន​នៅ​លើ​ស្ថានីយ៍​ទូរទស្សន៍​ជា​ញឹកញាប់​ក៏ដោយ​។ ប៉ុន្តែ​ស្រាប់តែ​កាល​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ អ្នកនាង​បាន​ទិញ​ភេសជ្ជៈ​ ខា​រ៉ា​បាវ​ចំនួន១កំប៉ុង​ ហើយ​ទៅ​ធ្វើស្រែ​។ លុះ​ពេល​ធ្វើស្រែ​អស់កម្លាំង​ ក៏​គាស់​ទទួលទាន​ ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាម​នោះ​ អ្នកនាង​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង​ ហើយក៏​ដើរមក​ផ្ទះ​ប្រាប់​ប្តី​ និង​បងប្អូន​ដែល​នៅផ្ទះ​ ព្រម​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​ ។ អ្នកនាង​បាន​បញ្ជាក់​ថា​ ក្រោយពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ១០០លាន​រៀល​នេះ​ អ្នកនាង​នឹង​យក​មួយចំនួន​ទៅ​ទិញ​ដីស្រែ​ ធ្វើ​ផ្ទះ​ ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​កូន​បន្ត​ការសិក្សា​ និង​សម្រាប់​បង្កើត​មុខរបរ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​ ។ ​

    សូម​បញ្ជាក់​ផង​ដែរ​ថា​ ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ក្រុមហ៊ុន​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​ ១០០លាន​រៀល​ ចំនួន៦០​ រង្វាន់​ , ម៉ូតូ​ Scoopy​ i ចំនួន៦០​ រង្វាន់​ , ទូរស័ព្ទ​ដៃ​ iPhone​ XS​ ចំនួន៦០​ រង្វាន់​ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ រាប់​លាន​កំប៉ុង​ ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ។ សូម​ចំណាំ​ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ​ គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ៕

  • Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍លំនៅដ្ឋានកម្ពុជា នៅថ្ងៃទី ២៦ – ២៧ មេសា ២០១៩

    Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍លំនៅដ្ឋានកម្ពុជា នៅថ្ងៃទី ២៦ – ២៧ មេសា ២០១៩

    ភ្ញៀវកិត្តិយស ម្ចាស់ឧបត្ថម្ភ ដៃគូផ្សព្វផ្សាយ និងមិត្តអ្នកសារព័ត៌មាន ដែលមានវត្តមានថ្ងៃនេះ។ សូមស្វាគមន៍មកកាន់ សន្និសីទសារព័ត៌មានរបស់ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ រៀបចំដោយ ក្រុមហ៊ុន Realestate.com.kh។ សូមអរគុណសម្រាប់ការចំណាយពេលវេលា និងការចូលរួមរបស់ អស់លោកអ្នក!

    របៀបវារៈកម្មវិធី
    • ៨:៣០ – ៩:០០ ៖ ការមកដល់របស់ភ្ញៀវកិត្តិយល និងការចុះឈ្មោះ
    • ៩:០៥ – ៩:២០ ៖ ការថ្លែងសុទ្ទរកថា របស់លោក Thomas O’Sullivan ជានាយកប្រតិបត្តិរបស់ Realestate.com.kh (ភាសាអង់គ្លេស)
    • ៩:២០ – ៩:៣៥ មតិស្វាគមន៍ របស់លោក ម៉ឹក ចិន្តា ស្ថាបនិកក្រុមហ៊ុន
    • ៩:៣៥ – ៩:៤៥ ៖ ការថ្លែងសុទ្ទរកថារបស់អ្នកនាង Carrie Sun ប្រធានផ្នែកទីផ្សារចិនរបស់ Realestate.com.kh (ភាសាចិន)
    • ៩:៤៥ – ៩:៥៥ ៖ ចំណាប់អារម្មណ៍របស់លោក សួស ចិន្តា រដ្ឋលេខាធិការសមាគម CVEA
    • ៩:៥៥ – ១០:០០ ៖ សំនូរ និងចម្លើយ
    នៅថ្ងៃទី០៣ ខែមេសា ចាប់ពីម៉ោង ៩:០០ដល់១០:០០ព្រឹក នៅសណ្ឋាគារ Lumiere Hotel គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យលេខ ១ នៅកម្ពុជាមាន មោទនភាព សូមប្រកាសកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ នៅថ្ងៃទី ២៦ និង ២៧ ខែ មេសា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។

    គោលបំណងរបស់ពិព័រណ៍អចលនទ្រព្យនៅថ្ងៃទី ២៦ និង ២៧ ខែមេសា គឺដើម្បីលើកកម្ពស់ វិស័យអចលនទ្រព្យនៅកម្ពុជាទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ វេទិកានឹងប្រមូល ផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗល្អៗព្រមទាំងក្រុមហ៊ុនផ្សេងៗដែលមានឥទ្ធិពល និងដើរតួសំខាន់នៅក្នុង ទីផ្សារកម្ពុជា។
    Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍លំនៅដ្ឋានកម្ពុជា នៅថ្ងៃទី ២៦ – ២៧ មេសា ២០១៩

    ពិព័រណ៍លំនៅដ្ឋានកម្ពុជា (ឬ Home and Lifestyle Expo 2019 ) ជាវេទិកាល្អបំផុត៖

    • សម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានមិនថាផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ និងមានជម្រើសផ្សេងៗដូចជារថយន្តម៉ាកល្បីៗ គ្រឿងសង្ហារិម ដេគ័រ និងសម្ភារៈកីឡា និងផ្សេងៗទៀត។
    • ល្អបំផុតសម្រាប់អ្នកដែលចង់ស្វែងរកគម្រោងលំនៅដ្ឋានជាច្រើន ក្នុងពេលតែមួយ។
    • សម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើនទីផ្សារលំនៅដ្ឋានកម្ពុជា។
    • សម្រាប់អ្នកចង់ចូលរួមស្វែងយល់ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ។

    បន្ទាប់ពីទទួលបានភាគជោគជ័យដ៏អស្ចារ្យជាមួយព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ ៣ ដងនៅ ក្នុងឆ្នាំកន្លងមក ម្តងនេះពិព័រណ៍លំនៅដ្ឋានក្នុងឆ្នាំ២០១៩ របស់ Realestate.com.kh នឹងវិលត្រឡប់ មកវិញ ដើម្បីផ្តល់វេទិកាអចលនទ្រព្យទិញលក់អចលនទ្រព្យដ៏ងាយស្រួលសម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិដែលចង់ស្វែងយល់ពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗនៅកម្ពុជា។

    ជាមួយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម នេះជាហេតុដែលធ្វើឲ្យ ពិព័រណ៍នេះ មិនត្រឹមតែជារបៀបដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្សព្វផ្សាយអំពីគោលដៅវិនិយោគដ៏ល្អបំផុតទៅកាន់ពិភពលោកផងដែរ។

    ជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុងមហ៊ុនជិត ១០០ គម្រោង ក្នុងរយៈពេល ២ ថ្ងៃ “ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩” អាចដំណើរការបានដោយមានការចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Propease ក្រុមហ៊ុនទឹកបរិសុទ្ធអាណូតា ផ្សារទំនើប TK Avenue ក្រុមហ៊ុន Singapore (Cambodia) International Academy ក្រុមហ៊ុន Passapp និងក្រុមហ៊ុន Tings and Associates។

    គម្រោងជាច្រើននឹងចូលរួមជាមួយកម្មវិធីនេះមានដូចជា៖ គម្រោង Prince International Plaza គម្រោង Prince Central Plaza គម្រោង Prince Tian Xi Wan គម្រោង Prince Golden Bay គម្រោងរបស់ក្រុមហ៊ុន R&F Cambodia គម្រោង CEO KT Pacific គម្រោង The puor bay គម្រោង Peninsula Garden គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោង បុរី សែនមនោរម្យ គម្រោង V-House គម្រោង Romduol City គម្រោងបុរី ដឹ ផ្លរ៉ា គម្រោង Prince Golden Bay គម្រោង Poly Mansion គម្រោង The Peninsula Garden Residence គម្រោង The Seven Residence Condominium គម្រោង TK Royal One Condominium គម្រោង Air Apartment គម្រោងបុរី VIP គម្រោង បុរី វីឡាទួលសង្កែ គម្រោង Open House គម្រោងទីក្រុងអូឡាំព្យា គម្រោងបុរីផេនសៀ គម្រោង One Park គម្រោង 88 Residence គម្រោង Chief Tower គម្រោង Aristo គម្រោងលំនៅឋានអារ៉ាខាវ៉ា គម្រោង Arata Garden Residences គម្រោង Urban Village គម្រោង Booyung Town គម្រោង Victory Bay គម្រោងពុះដីឡូដ៍ PHMK ផ្សារបែកចាន និងផ្សារអង្គស្នួល ។

    ក្រៅពីនេះមានក្រុមហ៊ុនជាច្រើនទៀតដូចជា៖ ក្រុមហ៊ុនរថយន្ត Nissan ក្រុមហ៊ុនរថយន្ត Morris Garage ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate ក្រុមហ៊ុន Pearl Bay Consulting ក្រុមហ៊ុន Prestige Homes Cambodia ក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត ធនាគារ CIMB ធនាគារ RHB Indochina ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន SEARA Sports Systems ក្រុមហ៊ុន Bill 24 ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International ក្រុមហ៊ុនអចលនទ្រព្យ Lucky Real Estate ក្រុមហ៊ុនអចលនទ្រព្យ LCJ – H.Y.O (Cambodia) ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុមហ៊ុន E-Now international ក្រុមហ៊ុនអចលនទ្រព្យ Pointer Property ក្រុមហ៊ុន Oneda Asian Investment Group ក្រុមហ៊ុន China Pacific E&G Investment ក្រុមហ៊ុន E-Gets ក្រុមហ៊ុន Capital Loan ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន Ruiting ក្រុមហ៊ុន Econflo ក្រុមហ៊ុន KH Land ក្រុមហ៊ុនអចលនទ្រព្យ Open House

    គេហទំព័រព័ត៌មានអេឡិកត្រូនិក Tnaot App ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Henghe Group ហាងកាត់ដេរសម្លៀកបំពាក់ colorblind សាលារៀន North Bridge សាលារៀន SCIA សាលារៀនអចលន ទ្រព្យ CEO ក្រុមហ៊ុន Grep Tech ក្រុមហ៊ុន Wang Ni ក្រុមហ៊ុន LumiArch Global ក្រុមហ៊ុន QIN YUE GROUP ក្រុមហ៊ុន JIANZU

  • ណាហ្គាវើលដ៍ ទក់សាច់របស់ក្រុមមកពីសិង្ហបុរី

    ណាហ្គាវើលដ៍ ទក់សាច់របស់ក្រុមមកពីសិង្ហបុរី

    ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ ដែលតំណាងឱ្យកម្ពុជាក្នុងពានរង្វាន់ AFC CUP បានប្រកួតចាញ់ក្រុមជើងឯកលីកកំពូលរបស់សិង្ហបុរី Tampine Rover ក្នុងលទ្ធផល 5 ទល់នឹង 1។

    នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមណាហ្គាវើលដ៍បាននាំមុខក្រុមភ្ញៀវ 1គ្រាប់មុន ដែលរកបានដោយកីឡាករ គួច ដានី ក្រោយការបញ្ជូនបាល់ពីកីឡាករបរទេស Paul Omogba ប៉ុន្តែក្រុមម្ចាស់ផ្ទះបានភ្លាត់ស្នៀតរបូត 1គ្រាប់វិញនៅចុងតង់ទី1 និងបញ្ចប់តង់ទី1នេះដោយលទ្ធផល 1ស្មើ។

    ចូលដល់តង់ទី2 ក្រុមម្ចាស់ផ្ទះបានបើកការវាយសម្រុកយ៉ាងមើលឃើញច្បាស់ៗ ម្តងជា2ដងដែរ ប៉ុន្តែមិនបានសម្រេច ផ្ទុយទៅវិញក្រុមភ្ញៀវបែរជារកបាន 4គ្រាប់ផ្ទួនៗនៅតែប៉ុន្មាននាទីមុនចប់ការប្រកួត ដោយសរុបទាំងអស់បាន 5គ្រាប់នៅតង់ទី2 និងជាលទ្ធផលក្រុមម្ចាស់ផ្ទះបានចាញ់ក្រុមភ្ញៀវក្នុងទឹកដីខ្លួនឯងយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល 5 ទល់នឹង 1៕


  • ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ ដកខ្លួន​ចេញពី​ពានរង្វាន់​ HUN​ SEN​ CUP​

    ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ ដកខ្លួន​ចេញពី​ពានរង្វាន់​ HUN​ SEN​ CUP​

    ក្រុម​យុវជន​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី​ បានសម្រេច​ដកខ្លួន​ចេញពី​ការប្រកួត​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​ តេជោ​ ហ៊ុន​សែន​ ឆ្នាំ​2019​ ហើយ​ ដោយសារ​ប៉ះពាល់​ដល់​កាលវិភាគ​ការសិក្សា​របស់​កីឡាករ​ដែល​ភាគច្រើន​ជា​យុវជន​ដែល​ កំពុង​នៅ​សិក្សា​។

    ដោយឡែក​ការប្រកួត​នៅក្នុង​លី​កកំពូល​កម្ពុជា​ ក្រុម​មួយ​នេះ​នៅតែ​រក្សាខ្លួន​នៅ​ដដែល​ ដោយសារតែ​សាលា​បាល់ទាត់​ជាតិ​បាទី​ ចង់ឱ្យ​យុវជន​ទាំងនេះ​ជួប​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​ៗ ដើម្បី​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​ប្រកួត​ធំៗ​ដែល​ជា​បទ​ពិសោធ​សម្រាប់​ពួកគេ​ទៅ​ថ្ងៃ​អនាគត​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​យុវជន​បាទី​បាន​ចូលរួម​លី​កកំពូល​កម្ពុជា​នៅ​ឆ្នាំ2019នេះ​ ដោយ​យក​ឈុត​អាយុ​ក្រោម​ 18ឆ្នាំ​របស់​ខ្លួន​មក​ចូលរួម​ និង​យក​ទឹកដី​សាលា​បាល់ទាត់​ជាតិ​បាទី​ ជា​កីឡដ្ឋាន​ផ្ទាល់ខ្លួន​៕

  • ភ្លើងបំភ្លឺ​នៅក្នុង​កីឡដ្ឋាន​ វិសាខា​ ត្រូវ​បាន​បំពាក់​រួចរាល់​ ហើយ​រាល់​ការប្រកួត​នឹង​ធ្វើឡើង​នៅពេល​យប់​ទាំងអស់​

    ភ្លើងបំភ្លឺ​នៅក្នុង​កីឡដ្ឋាន​ វិសាខា​ ត្រូវ​បាន​បំពាក់​រួចរាល់​ ហើយ​រាល់​ការប្រកួត​នឹង​ធ្វើឡើង​នៅពេល​យប់​ទាំងអស់​

    កាលពី​ពេល​ថ្មី​ៗនេះ​ ក្លិប​វិសាខា​ បាន​បំពាក់​ភ្លើងបំភ្លឺ​សម្រាប់​ការប្រកួត​នៅពេល​យប់​រួចរាល់​សព្វគ្រប់​អស់ហើយ​ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​មួយ​នេះ​អាច​ធ្វើការ​ប្រកួត​នៅពេល​យប់​បាន​ដោយ​រលូន​។

    ចំពោះ​កាលវិភាគ​ប្រកួត​នៅ​កីឡដ្ឋាន​មួយ​នេះ​ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការប្រកួត​ជាតិ​កម្ពុជា​ សម្រេច​អនុញ្ញាត​ឱ្យ​លើកពេល​ទៅ​ប្រកួត​នៅពេល​យប់​វិញ​ហើយ​ ដែល​ខុសពី​ពេលមុន​ កាលវិភាគ​ប្រកួត​ទាំងអស់​នៅ​កីឡដ្ឋាន​នេះ​ត្រូវ​ធ្វើឡើង​នៅ​ម៉ោង​ 3:30​នាទី​រសៀល​។

    គួរ​រំឭក​ផង​ដែរ​ថា​ ក្រុមបាល់ទាត់​ វិសាខា​ បាន​ឡើង​ពី​លី​ក2​ មកកាន់​លី​កកំពូល​កម្ពុជា​កាលពី​ឆ្នាំមុន​ ដោយ​ឈរ​នៅ​លេខ3​ នៃ​លី​កកំពូល​កម្ពុជា​កាលពី​រដូវ​កាលមុន​ ដែល​ក្នុង​ឆ្នាំនេះ​ក្រុម​មួយ​នេះ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ ហើយ​ថែមទាំង​បាន​ក្រសោប​យក​កីឡា​ករល្អៗ​ពី​ក្លិប​ដទៃ​ និង​បាន​ចំណាយ​ថរិកា​ជាច្រើន​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ក្លិប​ទៀតផង​៕

  • Nokia​ X71​ តម្លៃ​ជិត​ 400ដុល្លារ​ ចេញ​លក់​ជា​ផ្លូវការ​ហើយ​!

    Nokia​ X71​ តម្លៃ​ជិត​ 400ដុល្លារ​ ចេញ​លក់​ជា​ផ្លូវការ​ហើយ​!

    Nokia​ X71​ ជា​ស្មា​តហ្វូ​នដំ​បូង​គេ​ដែល​ប្រើ​រចនាប័ទ្ម​ចោះ​រន្ធ​លើ​អេក្រង់​ដូចជា​ស្មា​តហ្វូ​ន Samsung​។ ស្មា​តហ្វូ​ននេះ​មាន​បំពាក់​អេក្រង់​ប្រភេទ​ FHD​+ ទំហំ​ 6.39អ៊ីញ​ ដែល​លាតសន្ធឹង​រហូតដល់​ 93​% និង​មាន​កាមេរ៉ា​ Selfie​ ទំហំ​ 16MP​។ ក្រុមហ៊ុន​ HMD​ Global​ បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​តហ្វូ​នតម្លៃ​ធុន​មធ្យម​ម៉ូដែល​ថ្មី​ Nokia​ X71​ រួមគ្នា​ជាមួយ​ស្មា​តហ្វូ​នលំដាប់​កំពូល​ Nokia​ 9 PureView​ នៅ​លើទឹក​ដី​តៃវ៉ាន់​ នា​ថ្ងៃទី2​ មេសា​ ម្សិលមិញ​នេះ​។

    នៅ​ខាងក្នុង​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon​ 660​ គួបផ្សំ​ដោយ​ RAM​ ទំហំ​ 6GB​ និង​មាន​អង្គ​ផ្ទុក​ទំហំ​ 128GB​ អាច​បន្ថែម​ទំហំ​ដល់​ 256GB​ ដោយ​ប្រើ​មេ​ម៉ូ​រី​កាត​។ កាមេរ៉ា​ខាងក្រោយ​ជា​ប្រភេទ​កែ​វលេនស៍​ Zeiss​ ដែល​មានកម្រិត​ 48MP​ កម្រិត​ 8MP​ សម្រាប់​ថតរូប​បែប​ធំ​ទូលាយ​ និង​កម្រិត​ 5MP​ សម្រាប់​វាស់​ជម្រៅ​រូបភាព​។

    Nokia​ X71​ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android​ 9.0​ Pie​។ ស្មា​តហ្វូ​ននេះ​មាន​ថ្ម​ទំហំ​ 3500mAh​ ដែល​អាច​សាក​បំពេញ​បាន​លឿន​ដោយ​ប្រើ​ដុំ​សាក​ Fast​ Charge​ ដែល​មាន​ក្នុង​ប្រអប់​ស្រាប់​។ Nokia​ X71​ បាន​កំណត់​តម្លៃ​លក់​ប្រមាណ​ 385ដុល្លារ​នៅ​លើ​ទីផ្សារ​តៃវ៉ាន់​ ដោយ​នឹង​ចេញ​លក់​ចាប់ពី​ថ្ងៃទី30​ ខែមេសា​។

    បើ​ផ្អែក​តាម​ពាក្យ​ចចាមអារ៉ាម​កន្លងមក​ Nokia​ X71​ នឹង​ចេញ​លក់​លើ​ទីផ្សារ​សកល​ដោយ​ប្រើ​ឈ្មោះថា​ Nokia​ 8.1​ Plus​៕

  • ក្រុមហ៊ុន ISI STEEL និង COMZONE ជួយជំរុញឱ្យពលរដ្ឋច្រើនលាននាក់ទទួលយកផ្នត់គំនិតបើកបរដោយសុវត្ថិភាព

    ក្រុមហ៊ុន ISI STEEL និង COMZONE ជួយជំរុញឱ្យពលរដ្ឋច្រើនលាននាក់ទទួលយកផ្នត់គំនិតបើកបរដោយសុវត្ថិភាព

    ក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្ស ២ រួមគ្នាធ្វើយុទ្ធនាការសុវត្ថិភាពតាមដងផ្លូវសម្រាប់ឆ្នាំ២០១៩

    ចំនួនអ្នកស្លាប់ និងរបួសដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ជាកត្តាដ៏គួរឱ្យព្រួយបារម្ភនៅប្រទេសកម្ពុជា។ ហើយកាលពីឆ្នាំកន្លងទៅ ចំនួនអ្នកស្លាប់ និងរបួសដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងលើសទ្វេដងបើធៀបនឹងឆ្នាំទៅមួយ ដោយមានអ្នកបាត់បង់ជីវិតរហូតដល់ទៅជាង ១.៣០០ នាក់ និងរបួសជាង ៣.៤០០ នាក់នៅទូទាំងប្រទេស។

    ក្នុងកិច្ចប្រឹងប្រែងដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្រុមហ៊ុន ISI Steel ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ISI Group នឹងផ្តោតលើការផ្សព្វផ្សាយជំរុញឱ្យពលរដ្ឋពាក់មួកសុវត្ថិភាព ដែលជាផ្នែកមួយនៃយុទ្ធនាការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩។

    លោក សុខ វិចិត្រ នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន ISI Steel បានមានប្រសាសន៍ថា “ក្រុមហ៊ុនរបស់យើងតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះក្ដីបារម្ភអំពីសុវត្ថិភាពតាមដងផ្លូវ នៅក្នុងប្រទេសយើង ជាពិសេសក្រោយសោកនាដកម្មបាត់បង់ជីវិតស្ថាបនិកមួយរូបរបស់ក្រុមហ៊ុនយើង កាលពីជាងមួយទសវត្សរ៍មុនក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់។ ក្រុមហ៊ុន ComZone បានបង្កើតយុទ្ធនាការមួយដែលចាក់ដោត និងគួរឱ្យទាក់ទាញ ដោយប្រើរូបភាពតំណាងដែលយើងសង្ឃឹមថានឹងជំរុញការឆ្លើយតបជាវិជ្ជមានពីទស្សនិកជនទាំងអស់មិនថាចាស់ ឬក្មេង”។ ដោយឡែក លោក សូ ឡងឌី អគ្គនាយកក្រុមហ៊ុន ComZone បានបន្ថែមថា “យុទ្ធនាការសុវត្ថិភាពតាមដងផ្លូវឆ្នាំនេះត្រូវបានជំរុញដោយសារកត្តាតថភាពសង្គម ដែលយើងទាំងអស់គ្នាបានដឹងហើយថា អ្នកជិះកង់ និងអ្នកជិះម៉ូតូគឺជាជនងាយរងគ្រោះបំផុតនៅលើដងផ្លូវ។ អញ្ចឹងហើយ គោលបំណងរបស់យើងគឺដើម្បីឱ្យពួកគាត់មើលឃើញ ហើយរំជួលចិត្តជាមួយនឹងសារដាស់តឿនមួយម៉ាត់យ៉ាងខ្លីថា ‘ការពារក្បាល ពាក់មួកសុវត្ថិភាព’ នៅពេលបើកបរទៅណាមកណា”។

    ចំណែកឯលោកស្រី លឹម ពិសី ដែលជានាយិកាគ្រប់គ្រងនៃក្រុមហ៊ុន ComZone ក៏មានប្រសាសន៍ដែរថា “ក្នុងនាម Agency ឯករាជ្យមួយដែលឈានមុខគេនៅប្រទេសកម្ពុជា យើងមានកិត្តិយស ដែលមានឱកាសសហការជាមួយក្រុមហ៊ុនផលិតដែកឈានមុខគេនៅក្នុងប្រទេស។ យើងសង្ឃឹមថា ការខំប្រឹងប្រែងរួមគ្នារបស់យើងនឹងអាចជួយសង្គ្រោះជីវិតមនុស្ស ហើយទន្ទឹមនេះក៏អាចកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសនៅតាមដងផ្លូវដែរ”។