កម្មវិធី​ប្រគំ​តន្រ្តី​រាត្រី​របស់​ស្រា​បៀរ​អាន់​ឆ័រ​ ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​ក្រុងប៉ោយប៉ែត​

ប៉ោយប៉ែត​៖ការ​ប្រគំ​តន្រ្តី​យក្ស​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​បាន​កក្រើក​ក្រុង​ប៉ោយប៉ែត​ដោយមាន​ការចូលរួម​ ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​ ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត​ និង​មក​ពី​បណ្តា​ស្រុក​ជាច្រើន​។ប្រជាពលរដ្ឋ​ យ៉ាងច្រើន​កុះករ​បាន​នាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័រ​ ជា​លក្ខណៈ​គ្រួសារ​ និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា​ រង់ចាំ​ទស្សនា​កម្មវិធី​នេះ​ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័រ​ ដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​អាន់​ឆ័​រដែ​លលក់​ក្នុង​តម្លៃ​ ប្រូ​ម៉ូ​សិន​ពិសេស​ រី​ឯអ្នកខ្លះ​ទៀត​ជជែកគ្នា​លេង​យ៉ាង​សប្បាយរីករាយ​។

កម្មវិធី​ពិសេស​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ម៉ោង​ ៨ យប់​តទៅ​ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​សប៊ុ​ក របស់​ស្រា​បៀរ​អាន់​ឆ័រ​។ ការ​ប្រគំតន្ត្រី​នេះ​មានការ​ចូលរួម​សម្តែង​ដោយ​តារា​ចម្រៀង​ល្បី​ៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមទាំង​តារា​ចំរៀង​កំពុង​និយម​ជាច្រើន​រូប​ទៀត​ដូចជា​ អ្នកនាង​សុគន្ធ​ នី​សា​ អ្នកនាង​សុខ​ស្រី​នាង​ លោក​ ហ្សូ​ណូ​ លោក​ ឃី​ សុ​គុណ​ កញ្ញា​ ឈិន​ រតនៈ​ លោក​ គ្រី​ ថៃ​ពៅ​ជី​ដេ​តូ​តូ​ (DJ​ Toto​) និង​តារា​ជាច្រើន​រូប​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង​ និង​បទ​ញ៉ាក់​ជាច្រើន​បទ​ ដែល​បាន​ធ្វើឲ្យ​អ្នកចូលរួម​ មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង​ ជាពិសេស​រាំ​កម្សាន្ត​ ច្រៀង​តាម​ និង​ស្រែក​ហ៊ោ​គ្រប់គ្នា​ ពេញមុខ​ឆាក​តន្រ្តី​ យ៉ាង​កក្រើក​ក្រុង​ប៉ោយប៉ែត​ នា​ត្រី​កាលនោះ​។

កម្មវិធី​ប្រគំ​តន្រ្តី​នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ពីរ​ខេត្ត​ទៀត​៖ ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី៧​ ខែមេសា​ – ខេត្ត​កំពង់ចាម​ នៅ​ថ្ងៃទី​ ១៤​ ដល់​ថ្ងៃទី​ ១៦​ ខែមេសា​។ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​ពិសេស​នេះ​ សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ករបស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https​://www.facebook.com​/AnchorBeerKH​/ ។ ​

ពិសា​ដោយ​ការទទួលខុសត្រូវ​៕

Advertisement