Author: អេបិល

  • ជម្រើសជាតិ​នារី​ ​U15​ ​ឡាវ​ ​ពិតជា​ខ្លាំង​មែន​ ​គ្រង​តំណែង​រងជើង​ឯក​ ​AFF​ ​U15​ ​Women​ ​2019​

    ជម្រើសជាតិ​នារី​ ​U15​ ​ឡាវ​ ​ពិតជា​ខ្លាំង​មែន​ ​គ្រង​តំណែង​រងជើង​ឯក​ ​AFF​ ​U15​ ​Women​ ​2019​

    ​ជម្រើសជាតិ​នារី​ ​U15​ ​របស់​ប្រទេស​ឡាវ​បាន​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម​ ​15ឆ្នាំ​ ​ដែល​ធ្វើឡើង​នៅ​ខេ​ត្ត​ឈុ​នប៊ុ​រី​ ​នៃ​ប្រទេស​ថៃ​ ​ហើយ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​។​

    ​ដោយ​ក្នុង​នោះ​ក្រុម​មួយ​នេះ​បាន​បំបាក់​គ្រប់​ក្រុម​ទាំងអស់​ដែល​ខ្លួន​ជួប​ក្នុង​វគ្គ​ចែក​ពូល​ ​និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ដោយ​រួមមាន​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​កម្ពុជា​ ​និង​ម្ចាស់ផ្ទះ​ថៃ​ក្នុង​វគ្គ​ចែក​ពូល​។​

    ​លុះ​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម​មួយ​នេះ​បាន​លត់​ក្រុម​ឡាវ​ដែល​ស្ថិតនៅ​កំពូល​តារាង​ពូលA​ ​ដោយ​លទ្ធផល​ ​2ទល់នឹង1​ ​និង​មក​ជួប​ក្រុម​ម្ចាស់ផ្ទះ​ថៃ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ហើយ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្តាយ​បំផុត​នោះ​ ​គឺ​ក្រុម​មួយ​នេះ​បាន​ចាញ់​ក្រុម​ថៃ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ ​ក្រោយ​លទ្ធផល​ ​0ស្មើ​ក្នុង​ម៉ោង​ប្រកួត​៕​

  • អតីត​ខ្សែប្រយុទ្ធ​បឹង​កេត​ ​Maycon​ ​ផ្លាស់ទៅ​លី​ក​ទី2​ ​ម៉ាឡេស៊ី​

    អតីត​ខ្សែប្រយុទ្ធ​បឹង​កេត​ ​Maycon​ ​ផ្លាស់ទៅ​លី​ក​ទី2​ ​ម៉ាឡេស៊ី​

    ​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្លិប​បាល់ទាត់​បឹង​កេត​ ​Maycon​ ​Calijuri​ ​Rugerio​ ​ត្រូវ​បាន​ក្លិប​បាល់ទាត់​ ​Shan​ ​United​ ​របស់​លី​ក​កំពូល​មីយ៉ាន់ម៉ា​ ​បញ្ចប់​កុងត្រា​ព្រម​ជាមួយ​កីឡាករ​ប្រេស៊ីល​ ​2រូប​របស់​ខ្លួន​ផ្សេងទៀត​។​

    ​ជាមួយនឹង​ការ​រុះរើ​កីឡាករ​បរទេស​របស់​ក្រុម​នេះ​ ​ក្រោយពី​បាន​ដកចេញ​ចំនួន​ ​3រូប​ ​ក្លិប​ជើងឯក​លី​ក​កំពូល​មីយ៉ាន់ម៉ា​មួយ​នេះ​បាន​ជំនួស​មកវិញ​នូវ​កីឡាករ​បរទេស​ ​3រូប​ថ្មីទៀត​ដែល​មក​ពី​ ​នីហ្សេរីយ៉ា​ ​កូ​ត​ឌីវ័រ​ ​និង​កា​មេ​រូន​។​

    ​ក្រោយពី​ការ​ចាកចេញ​ ​Maycon​ ​បាន​បង្ហាញ​ក្លិប​ថ្មី​របស់​ខ្លួន​ ​គឺ​ ​UiTM​ ​FC​ ​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​លី​ក​កម្រិត2​ ​ម៉ាឡេស៊ី​ ​ដែល​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង​ ​Malaysia​ ​Premier​ ​League​ ​2019​ ​(​លី​ក​ទី2ម៉ាឡេស៊ី​)​ ​គិត​ត្រឹម​ ​13សប្តាហ៍​កន្លងមក​៕​


  • ថៃ​ ​កោះហៅ​កីឡាករ​អាជីព​របស់​ខ្លួន​មក​ពី​បរទេស​ទាំងអស់​ ​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ ​King’s​ ​Cup​

    ថៃ​ ​កោះហៅ​កីឡាករ​អាជីព​របស់​ខ្លួន​មក​ពី​បរទេស​ទាំងអស់​ ​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ ​King’s​ ​Cup​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​បាន​បង្ហា​ញប​ញ្ចី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​របស់​ខ្លួន​ដែល​ត្រូវ​កោះហៅ​ ​ដែល​ក្នុង​បញ្ជី​នោះ​គេ​ឃើញ​មាន​សុទ្ធតែ​កីឡាករ​ ​Super​ ​Star​ ​របស់​ក្រុមជម្រើសជាតិ​ថៃ​ទាំងអស់​ (more…)

  • ម៉ាស៊ីន​ថត​ជំនាន់​ទសវត្សរ៍​ឆ្នាំ​ ​1970​ ​ប្រកាស​ចេញ​ស៊េរី​ថ្មី​ ​ថត​ភ្លាម​ ​ផ្តិត​មើល​បាន​ភ្លាម​

    ម៉ាស៊ីន​ថត​ជំនាន់​ទសវត្សរ៍​ឆ្នាំ​ ​1970​ ​ប្រកាស​ចេញ​ស៊េរី​ថ្មី​ ​ថត​ភ្លាម​ ​ផ្តិត​មើល​បាន​ភ្លាម​

    ​ម៉ាស៊ីនថតរូប​របស់​ក្រុមហ៊ុន​ ​Poladoid​ ​ស៊េរី​ ​OneStep​ ​2​ ​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​រួចរាល់​ហើយ​ ​ក្នុង​តម្លៃ​ត្រឹមតែ​ ​100ដុល្លារ​ប៉ុណ្ណោះ​(​លក់​លើ​ ​Amazon​)​។​

    ​កាមេរ៉ា​ប្រភេទ​ហ្វីល​សន្លឹក​នេះ​ ​មាន​រចនាប័ទ្ម​ ​និង​រូបរាង​ស្រដៀងនឹង​ស៊េរី​មុន​ដែរ​(​ជំនាន់1​)​ ​vintage​ ​Polaroid​ ​camera​ ​ដែល​ផ្ដល់​បទ​ពិសោធ​នៃ​ការប្រើ​ប្រាស់​យ៉ាង​ងាយស្រួល​ ​ហើយ​មាន​អារម្មណ៍​ថា​ ​ដូច​បាន​កាន់​កាមេរ៉ា​ហ្វីល​ម្ដងទៀត​អីចឹង​។​

    ​Poladoid​ ​ស៊េរី​ ​OneStep​ ​2​ ​អាច​ដោះ​ថ្ម​យក​មក​សាក​ខាងក្រៅ​បាន​ដូច​កាមេរ៉ា​ទូទៅ​(​ប្រើ​បាន​ប្រមាណ​ជា​ ​60ថ្ងៃ​)​។​ ​តែ​វា​មិន​ដូច​កាមេរ៉ា​ឌីជីថល​នោះ​ទេ​ ​ព្រោះ​វា​ភ្ជាប់​មក​ជាមួយ​ ​Zink​ ​Printer​ ​ដែល​អាច​ឱ្យ​អ្នក​ថត​ផ្ដិតរូប​យក​មក​មើល​បា​នភ្លាមៗ​តែម្ដង​។​

    ​លោកអ្នក​មិន​អាច​ប្រើ​វា​ដោយ​ភ្ជាប់​ជាមួយ​ ​USB​ ​បានទេ​ ​ផ្ទុយទៅវិញ​លោកអ្នក​អាចយ​ក​រូបភាព​ចេញ​តាម​រយៈ​ការ​ព្រីន​។​ ​ផលិតផល​នេះ​មិនមែន​ជា​កាមេរ៉ា​ដំបូង​គេ​ទេ​ ​ព្រោះ​ឥឡូវនេះ​មាន​គូប្រជែង​មក​ពី​ ​Fujifilm​ ​ម៉ូដែល​ ​Mini​ ​instant​ ​បាន​ប្រកាស​ចេញ​លក់​នៅ​លើ​ទីផ្សារ​ដែរ​ហើយ​៕​

  • ក្រុមហ៊ុន​ ​G​ ​Gear​ ​ទទួល​វិញ្ញា​បន​បត្រ​ស្ដ​ង់​ដា​ ​ISO​ ​9001​:​2015​ ​ដំបូង​គេ​ពី​អង្គការ​ ​ISO​ ​នៅ​សិង្ហបុរី​

    ក្រុមហ៊ុន​ ​G​ ​Gear​ ​ទទួល​វិញ្ញា​បន​បត្រ​ស្ដ​ង់​ដា​ ​ISO​ ​9001​:​2015​ ​ដំបូង​គេ​ពី​អង្គការ​ ​ISO​ ​នៅ​សិង្ហបុរី​

    ​ក្រុម​ហ៊ុន​ជី​ហ្គៀ​ ​(​G​ ​Gear​)​ ​ជា​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​អេ​ឡិច​ត្រូ​និច​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​ដែល​បាន​ផ្ដល់​នូវ​ទំនុកចិត្ត​ ​និង​គុណភាព​ជូន​អតិថិជន​រយៈពេល​ជិត១០ឆ្នាំ​មក​ហើយ​ ​ហើយរឿង​ដែល​នឹកស្មាន​មិនដល់​នោះ​ ​គឺ​ក្រុមហ៊ុន​ ​G​ ​Gear​ ​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ​ដែល​ទទួល​បាន​វិញ្ញា​បន​បត្រ​ស្ដ​ង់​ដា​គ្រប់គ្រង​គុណភាព​កម្រិត​ ​ISO​ ​9001​:​2015​ ​ពី​អង្គការ​ ​ISO​ ​ដែល​មាន​ទីស្នាក់ការ​ប្រចាំ​តំបន់​អាស៊ី​នៅ​ប្រទេស​សិង្ហបុរី​។​

    ​ពិធី​ប្រគល់​-​ទទួល​វិញ្ញាបនបត្រ​ ​ISO​ ​9001​:​2015​ ​នេះ​ ​បាន​ប្រារព្ធ​ធ្វើឡើង​នា​រាត្រី​ថ្ងៃទី២៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​ស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ ​G​ ​Gear​ ​ស្ថិតនៅ​ផ្ទះលេខ១៣៥​ ​មហាវិថី​ព្រះមុនីវង្ស​ ​សង្កាត់៧មករា​ ​ក្រោម​វត្តមាន​លោក​ឧកញ៉ា​ ​សុខ​ ​ពិសិដ្ឋ​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​G​ ​Gear​ ​លោក​ ​ស៊ុង​ ​ស៊ុ​ខ​គីម​ ​អគ្គនាយក​ក្រុមហ៊ុន​ ​LG​ ​ប្រចាំ​កម្ពុជា​ ​និង​លោក​ ​God​ ​Jack​ ​Koon​ ​តំណាង​អង្គការ​ ​ISO​ ​(​International​ ​Organization​ ​for​ ​Standardization​)​ ​នៅ​ប្រទេស​សិង្ហបុរី​ ​ព្រមទាំង​មានការ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិ​ត្ត​យស​ ​និង​តំណាង​ចែកចាយ​ប្រមាណ១០០នាក់​ទៀត​។​

    ​មុន​ការ​ប្រគល់​-​ទទួល​វិញ្ញាបនបត្រ​នេះ​ ​លោក​ឧកញ៉ា​ ​សុខ​ ​ពិសិដ្ឋ​ ​បាន​ថ្លែង​ថា​ ​ក្រុមហ៊ុន​ ​G​ ​Gear​ ​បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​តាំងពី​ឆ្នាំ២០១១​ ​មក​ម៉្លេះ​។​ ​ក្រុមហ៊ុន​ចាប់ផ្តើម​ដំបូង​ក្នុងនាម​ជា​តំណាង​ចែកចាយ​ផលិតផល​ ​LG​ ​Electronics​ ​នៅ​កម្ពុជា​។​

    ​លោក​បាន​បន្ត​ថា​ ​មកដល់​ពេល​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​បាន​បន្ថែម​នៅក្នុង​ការចែកចាយ​ផលិតផល​ចំនួន​ទៀត​ ​ដូចជា​ ​ជណ្ដើរយន្ត​ម៉ាក​ ​HYUNDAI​ ​ELEVATOR​ ​អំពូលភ្លើង​ ​LUCECO​ ​ព្រី​ភ្លើង​ ​Master​ ​Plag​ ​ផលិតផល​ទ្វារ​-​បង្អួច​ម៉ាក​ ​LG​ ​Hausys​ ​ទូរស័ព្ទ​ ​Energizer​ ​ហើយ​នា​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​ក៏​ទទួល​បាន​សិទ្ធិ​ជា​អ្នក​ដំឡើង​ចំណតរថយន្ត​ស្វ័យប្រវត្តិ​ ​ឬហៅ​ថា​ ​Auto​ ​Car​ ​Parking​ ​ពី​ក្រុមហ៊ុន​ ​AJ​ ​Dongyang​ ​Menics​ ​ផង​ដែរ​។​

    ​ក្រុមហ៊ុន​ ​G​ ​Gear​ ​បា​នបេ្ដ​ជ្ញា​ចិត្ត​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​ ​ដោយ​ផ្ដល់​នូវ​ផលិតផល​ ​និង​សេវាកម្ម​ដែល​មានគុណ​ភាព​ ​និង​សុ​វត្តិភាព​ខ្ពស់​ ​ផ្អែកលើ​គោលការណ៍​នៃ​ការគ្រប់គ្រង​គុណភាព​របស់​ ​ISO​ ​9001​:​2015​។​

    ​លោក​ឧកញ៉ា​ ​សុខ​ ​ពិសិដ្ឋ​ ​បាន​ថ្លែង​បន្ត​ទៀត​ថា​ ​ការ​អនុវត្ដ​នូវ​ស្ដ​ង់​ដា​គុណភាព​របស់​ក្រុម​ហ៊ុន​ជី​ហ្គៀ​ ​(​G​ ​Gear​)​ ​ដែល​ជំរុញ​ឱ្យ​មាន​វប្បធម៌​គុណភាព​ ​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​ ​ការគោរព​ច្បាប់​ ​បទ​ប្ប​ញ្ញ​ត្ដិ​របស់​ប្រទេស​ ​ការ​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​គ្រប់គ្រង​ ​ការ​ធ្វើការ​ជា​ក្រុម​ ​និង​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​លើកកម្ពស់​ ​ការទទួលខុសត្រូវ​ចំពោះ​គុណភាព​នៃ​ផលិតផល​ ​និង​សេវាកម្ម​ ​ក្នុងចំណោម​បុគ្គលិក​ទាំងអស់​ ​និង​ការ​រក្សា​នូវ​បរិស្ថាន​ការងារ​ ​ការ​គោរ​ពសិ​ទិ្ធ​គ្នា​ទៅវិញទៅមក​ ​ដើម្បី​ជំរុញ​ឱ្យ​មានគំនិត​ច្នៃប្រឌិត​ ​និង​ការចូលរួម​រក្សាសុខ​ភាព​ ​សុ​វតិ្​ថ​ភាព​បរិស្ថាន​។​

    ​ជាមួយគ្នា​នោះ​ ​លោក​ ​God​ ​Jack​ ​Koon​ ​បាន​លើកឡើង​ដែរ​ថា​ ​សេចក្តី​សម្រេច​របស់​អង្គការ​ ​ISO​ ​គឺ​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ ​G​ ​Gear​ ​បាន​អនុវត្តយ៉ាង​ខ្ជាប់​ខ្ជូន​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ ​ក៏ដូចជា​ការគ្រប់គ្រង​បុគ្គលិក​ផ្អែកលើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​។​ ​ចំណុច​ទាំងអស់​នេះ​ហើយ​ ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​G​ ​Gear​ ​ទទួល​បាន​ក​ម្រិ​ត​ស្ដ​ង់​ដា​អន្ដរ​ជាតិ​ ​ISO​ ​9001​:​ ​2015​។​

    ​តំណាង​អង្គការ​ ​ISO​ ​រូប​នេះ​បាន​បន្ត​ថា​ ​វិញ្ញា​បន​បត្រ​ស្ដ​ង់​ដា​ ​ISO​ ​9001​:​2015​ ​នេះ​ ​គឺ​ជា​ស្ដ​ង់​ដា​គុណភាព​លើ​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ ​ដែល​អាច​និយាយ​បាន​ថា​មានតែ​ក្រុមហ៊ុន​ ​G​ ​Gear​ ​នេះ​ទេ​ ​ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​អេ​ឡិច​ត្រូ​និច​ទទួល​បាន​ស្តង់​ដា​ ​ISO​ ​9001​:​2015​ ​ដំបូង​គេ​នៅ​កម្ពុជា​៕​

  • រថយន្ត​ ​Land​ ​Cruiser​ ​ឆ្នាំ2020​ ​អាច​នឹង​មាន​រាង​បែបនេះ​ដែរ​ទេ​ ​មើលទៅ​?​ ​

    រថយន្ត​ ​Land​ ​Cruiser​ ​ឆ្នាំ2020​ ​អាច​នឹង​មាន​រាង​បែបនេះ​ដែរ​ទេ​ ​មើលទៅ​?​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​គេ​បានឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​ជារ​ថ​យន្ត​ម៉ូដែល​ ​Land​ ​Cruiser​ ​របស់​ក្រុមហ៊ុន​ ​Toyota​ ​ដែល​ជា​ការរចនា​ទៅតាម​ព័ត៌មាន​បែកធ្លាយ​នានា​របស់​អ្ន​ក​ឌីហ្សាញ​ជនជាតិ​រុស្សី​មួយ​ក្រុម​ ​ដែល​ហាក់ដូចជា​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន​។​

    ​រថយន្ត​ដ៏​ពេញនិយម​តាំងពី​ឆ្នាំ2007មក​នោះ​ ​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​រូបរាង​យ៉ាងច្រើន​បែប​(​ដូច​រូបភាព​)​។​ ​តែ​យ៉ាងណាមិញ​ ​រូបភាព​ ​render​ ​មិន​ផ្លូវការ​នេះ​ ​ត្រូវ​បាន​គេ​លើក​ជា​សំណួរ​ថា​ ​តើ​ក្រុមហ៊ុន​ ​Toyota​ ​នឹង​សម្រេចចិត្ត​បញ្ចេញ​ម៉ូដែល​ពិសេស​ ​Land​ ​Cruiser​ ​LWB2020​ ​ជា​ប្រភេទ​រថយន្ត​ ​SUV​ ​ដែល​មានដល់​ទៅ​ ​7កៅអី​ ​បែបហ្នឹង​មក​លើ​ទីផ្សារ​រថយន្ត​ដែរ​ឬ​អត់​?​

    ដូច្នេះ​ ​សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​។​ ​

  • បៀរអាន់ឆ័រចាប់រង្វាន់លើកទី ២ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩

    បៀរអាន់ឆ័រចាប់រង្វាន់លើកទី ២ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩

    រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃអាទិត្យទី​ ២៦ ​ខែឧសភា ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីពីររដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ ឆ្នាំ​ ២០១៨-​​២០១៩​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

    កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ​ ២០១៨-​​២០១៩នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​រង្វាន់ផ្តាច់ព្រ័ត្រនេះ​  គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើប គឺ៖

    ល.រឈ្មោះកូនកម្លោះឈ្មោះកូនក្រមុំខេត្ត/ក្រុងលេខប័ណ្ណលេខទូរស័ព្ទរង្វាន់
    សៅ​តានម៉ម​ ចាន់ណូកំពត0132350963691303ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ខុន​ ចិនសា គឹមឡូកកំពត0085620979988413ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ឈុន​ ពិសិដ្ធបូរ៉ា ម៉ារ៉ាឌីស្រីពេជ្រភ្នំពេញ002507012479631ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ជាគ់ សុជាតឡុញ សុម៉ាលីកំពង់ស្ពឺ0161290967363215ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ជា វីរៈថែល ស្រីម៉ាច 002028012414239ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    វ៉ិច ជាអ៊ុក នោតកំពត0085970888622033ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    កែវ ស៊ីណាតលាប​ មិថុនាព្រះវិហារ0286560976082489ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ប៊ុន គារីថន​ សុរិយ៉ាប៉ោយប៉ែត0217420964907760ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    លន់ ស៊ីណកចាន់​ លីមហ៊ាងត្បូងឃ្មុំ0146100886558584ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ១០ឈិន​សុវណ្ណារិទ្ធកៅ កាចរិយាអង្គរជ័យ008570012368132ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ១១ហៃ ម៉ារ៉ាវ៉េន សុណានបន្ទាយមានជ័យ0154160121883958ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ១២សាត​ ឈុនហេងព្រហ្មឆោម លក្ខិណាពោធិ៍សាត់0171570975600012ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ១៣លិញ ឈៀងឈួន គីមឡាយបន្ទាយមានជ័យ021736092571689ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ១៤ណង សំណាងជិន​ ចន្ធីកំពត013302016337711ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់
    ១៥អ៊ន វីរៈជនខន​ សុជាតាកំពត013200097​2915638ដំណើរកម្សាន្តរយៈពេលបួនថ្ងៃបីយប់

    លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើ​កាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន ១៥ គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​

    កម្មវិធីប្រូម៉ូសិន​អាពាហ៍​ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីនេះ៖

    • រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 20-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល។
    • រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 50-99 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ​ធុងទឹកកកដំណើរកម្សាន្ត 1 ធុង។
    • រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 100 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ​ធុងទឹកកកដំណើរកម្សាន្ត 1 ធុង និងប័ណ្ណផ្សងសំណាង 1 សន្លឹក។

    គូស្វាមីភរិយាថ្មីចំនួន 50 គូនឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ។ សម្រាប់​​ការចាប់​​រង្វាន់​ផ្តាច់ព្រ័ត្រនេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើបទៅកាន់កោះភូកេត ​ចំនួន ១៥ រង្វាន់ជូន​គូស្វាមីភរិយាថ្មីដែលមានមហាសំណាង។ នេះគឺជាដំណើរកម្សាន្តលើកដំបូងតាមនាវាកម្សាន្តដ៏ទំនើប ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលគូស្វាមីភរិយានឹងហោះហើរទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់កោះភូកេត។ នាវានឹងឈប់ចតនៅប្រទេសម៉ាឡេស៊ីសម្រាប់ដំណើរកម្សាន្តរយៈពេលមួយថ្ងៃផងដែរ។ ដំណើរកម្សាន្តនេះនឹងកាន់តែមានរំភើបខ្លាំងពីព្រោះគូស្វាមីភរិយានឹងរីករាយធ្វើទស្សនកិច្ចក្នុងប្រទេសចំនួន 3 គឺសិង្ហបុរី ម៉ាឡេស៊ី និងកោះភូកេត ប្រទេសថៃ។ មានការចាប់រង្វាន់ដ៏អស្ចារ្យនេះចំនួនមួយលើកទៀតគឺថ្ងៃទី 20 ខែតុលា ឆ្នាំ 2019។

    ប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យទាំងនេះ។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 011 222 400/011 333 500

     ពិសាដោយការទទួលខុសត្រូវ


  • HEINEKEN​ ​នឹង​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​ក្នុង​ក្រុងភ្នំពេញ​ ​និង​សៀមរាប​

    HEINEKEN​ ​នឹង​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​ក្នុង​ក្រុងភ្នំពេញ​ ​និង​សៀមរាប​

    ​រាជធានី​ភ្នំពេញ​៖​ ​ស្រា​បៀរ​ ​Heineken​ ​ដែល​ជា​ស្រាបៀ​រលំ​ដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​ ​នឹង​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​ ​(​UEFA​ ​Champions​ ​League​)​ ​នៅ​រាត្រី​ថ្ងៃទី​ ​១​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​ខាងមុខនេះ​ ​នៅ​តាម​បណ្តា​ទីតាំង​ជាច្រើន​នៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​ ​និង​សៀមរាម​។​ ​

    ​ក្នុងនាម​ជា​ម្ចាស់​ឧប​ត្ថ​មក​ម្ម​វិធី​ ​UEFA​ ​Champions​ ​League​ ​លំដាប់​ពិភពលោក​ ​ស្រា​បៀរ​ ​Heineken​ ​ក៏បាន​សម្រេច​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​ ​លើ​ផ្ទាំង​អេក្រង់​ធំ​ជាថ្មី​ម្តង​ទៀត​ ​ដោយ​ពង្រីក​បន្ថែម​ទីតាំង​ជាច្រើន​ឆ្នាំនេះ​ដោយសារតែ​តម្រូវការ​កាន់តែ​កើនឡើង​ពី​អ្នកចូលរួម​។​ ​

    ​កម្មវិធី​ពិសេស​នេះ​ ​នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង​ ​៩​ ​យប់​ ​រហូតដល់​ម៉ោង​ ​៤​ ​ទៀបភ្លឺ​ ​ចូល​ថ្ងៃទី​ ​២​ ​ខែមិថុនា​ ​ដោយ​ជ្រើសរើស​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត​ចំនួន​ពីរ​កន្លែងនៅ​ទីក្រុង​ភ្នំពេញ​គឺ​ ​All​ ​Sports​ ​Bar​ ​និង​ ​Cheers​ ​Phnom​ ​Penh​ ​និង​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត​នៅ​តាម​ដង​វិថី​ ​Pub​ ​Street​ ​នៅ​ទីក្រុង​សៀមរាប​ ​។​ ​

    ​កម្មវិធី​ពិសេស​ទាំងពីរ​របស់​ស្រា​បៀរ​ ​Heineken​ ​នឹង​ប្រព្រឹត្ត​ធ្វើឡើង​ទៅ​ស្រប​ពេល​ជាមួយគ្នា​នៅ​តាម​ទីតាំង​នី​មួយ​ៗ​ខាងលើ​ ​ដែល​មានការ​ចូលរួម​សម្តែង​ពី​ក្រុម​តន្រ្តី​ ​ឌី​ជេ​ ​និង​តា​រា​ល្បី​ៗ​ដូចជា​ ​The​ ​Melody​,​ ​Mustache​ ​Band​,​ ​DJ​ ​Miley​,​ ​DJ​ ​Vini​ ​និង​ ​DJ​ ​Mike​ ​ជាពិសេស​មាន​សកម្ម​ភា​ពស​ប្បា​យៗ​ដើម្បី​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ពី​ស្រា​បៀរ​ ​Heineken​ ​ព្រមទាំង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ពី​ស្រា​បៀរ​ ​Heineken​ ​ពេញ​មួយ​រាត្រី​។​ ​
    ​សូម​ចូលរួម​ទស្សនា​កម្សាន្ត​ជាមួយ​ស្រា​បៀរ​ ​Heineken​ ​ឲ្យ​ច្រើន​កុះករ​ ​និង​ក្រេបរសជាតិ​ឈ្ងុយឆ្ងាញ់​នៃ​ស្រា​បៀរ​ ​Heineken​ ​ខណៈ​ពេល​កំពុងតែ​ទស្សនាការ​ប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ​នេះ​។​ ​

    ​ដើម្បី​ស្វែងយល់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​ ​Heineken​ ​សូម​ចូល​ឆែកមើល​ទំព័រ​ហ្វេ​សប៊ុ​កជា​ផ្លូវការ​៖​ ​www.facebook.com​/​heineken​/​ ​
    ​ ​
    ​#​Heineken​ ​#​Cambodia​ ​#​UCL2019​
    ​ ​
    ​សូម​រីករាយ​ពិសា​ស្រា​បៀរ​ ​Heineken​ ​ដោយ​ការទទួលខុសត្រូវ​៕

  • រថយន្ត​ម៉ូដែល​ថ្មី​របស់​ ​Hyundai​ ​មួយ​នេះ​ ​ស្អាត​ប្លែក​!​ ​

    រថយន្ត​ម៉ូដែល​ថ្មី​របស់​ ​Hyundai​ ​មួយ​នេះ​ ​ស្អាត​ប្លែក​!​ ​

    ​រថយន្ត​ ​Hyundai​ ​ម៉ូដែល​ ​Venue​ ​ជា​ប្រភេទ​រថយន្ត​ ​SUV​ ​ស៊េរី​ឆ្នាំ2020​ ​ត្រូវ​បាន​គេ​យក​ទៅ​កែកុន​បន្ថែម​ពណ៌​ខាងក្រៅ​ ​ឱ្យ​កាន់តែ​ទាក់ទាញ​ជាង​ពណ៌​កំណើត​ចេញពី​ក្រុមហ៊ុន​។​

    ​រថយន្ត​ ​Hyundai​ ​ម៉ូដែល​ ​Venue​ ​ត្រូវ​បាន​បង្ហាញ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​ហើយ​ ​ចំនួន​ ​2ពណ៌​ ​គឺខៀវ​ ​និង​ក្រហម​។​ ​តែ​យ៉ាងណាក្ដី​ ​គេ​បាន​យក​វា​ទៅ​ច្នៃ​ចេញ​ជា​ ​3ពណ៌​ទៀត​ ​គឺ​ក្រហម​ ​លាយ​ខ្មៅ​ ​ខៀវ​លាយស​ ​និង​ពណ៌ស​សុទ្ធ​ ​យ៉ាង​សាមញ្ញ​ៗ​ ​តែ​ស្អាត​ប្លែក​ជាង​មុន​។​

    ​រថយន្ត​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ជំនួយ​សុវត្ថិភាព​ជាច្រើន​មួយ​នេះ​ ​មាន​កន្លែង​សាក​ថ្ម​ឥត​ខ្សែ​(​រន្ធ​សាក​ភ្លើង​ ​USB​)​ ​មាន​អេក្រង់​បង្ហាញ​ព័ត៌មាន​ទំហំ​ ​13អ៊ីញ​ ​កាមេរ៉ា​មើល​ក្រោយ​ ​និង​បំពាក់​ប្រព័ន្ធ​សំឡេង​ជាត​ន្ត្រី​កំដរ​អារម្មណ៍​លាន់​រងំ​ពេញ​រថយន្ត​ថែមទៀត​ផង​។​

    ចំពោះ​តម្លៃ​ ​និង​ការ​ចេញ​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ​Hyundai​ ​នឹង​បង្ហាញ​ឱ្យ​ដឹង​នៅ​អំឡុង​ចុងឆ្នាំ​នេះ​៕​


  • ពីង​ ​រ៉ូហ្សា​ ​តួ​ស្រី​ល្បី​ក្នុង​រឿង​ ​«​ទឹកភ្នែក​ព្រោះ​សម្រស់»​ ​ផ្អាក​ថតកុន​មួយ​រយៈ​ ​ព្រោះ​មូលហេតុ​តែមួយ​នេះ​.​.​.​

    ពីង​ ​រ៉ូហ្សា​ ​តួ​ស្រី​ល្បី​ក្នុង​រឿង​ ​«​ទឹកភ្នែក​ព្រោះ​សម្រស់»​ ​ផ្អាក​ថតកុន​មួយ​រយៈ​ ​ព្រោះ​មូលហេតុ​តែមួយ​នេះ​.​.​.​

    ​កញ្ញា​ពីង​ ​រ៉ូហ្សា​ ​ត្រូវ​បាន​គេ​ស្គាល់​ ​តាមរយៈ​ការសម្ដែង​នៅ​ភាពយន្ត​មួយចំនួន​ ​ដូចជា​រឿង​ ​«​ណា​រ៉ូ​និង​សូម៉ាលី​,​ម្ចាស់​ចម្ការ​,​ទឹកភ្នែក​ព្រោះ​សម្រស់​»​ ​និង​ភាពយន្ត​ជាច្រើន​ទៀត​ ​រួម​ទាំង​រឿង​អប់រំ​មួយចំនួន​។​ (more…)