HEINEKEN​ ​នឹង​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​ក្នុង​ក្រុងភ្នំពេញ​ ​និង​សៀមរាប​

​រាជធានី​ភ្នំពេញ​៖​ ​ស្រា​បៀរ​ ​Heineken​ ​ដែល​ជា​ស្រាបៀ​រលំ​ដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​ ​នឹង​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​ ​(​UEFA​ ​Champions​ ​League​)​ ​នៅ​រាត្រី​ថ្ងៃទី​ ​១​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​ខាងមុខនេះ​ ​នៅ​តាម​បណ្តា​ទីតាំង​ជាច្រើន​នៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​ ​និង​សៀមរាម​។​ ​

​ក្នុងនាម​ជា​ម្ចាស់​ឧប​ត្ថ​មក​ម្ម​វិធី​ ​UEFA​ ​Champions​ ​League​ ​លំដាប់​ពិភពលោក​ ​ស្រា​បៀរ​ ​Heineken​ ​ក៏បាន​សម្រេច​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​ ​លើ​ផ្ទាំង​អេក្រង់​ធំ​ជាថ្មី​ម្តង​ទៀត​ ​ដោយ​ពង្រីក​បន្ថែម​ទីតាំង​ជាច្រើន​ឆ្នាំនេះ​ដោយសារតែ​តម្រូវការ​កាន់តែ​កើនឡើង​ពី​អ្នកចូលរួម​។​ ​

​កម្មវិធី​ពិសេស​នេះ​ ​នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង​ ​៩​ ​យប់​ ​រហូតដល់​ម៉ោង​ ​៤​ ​ទៀបភ្លឺ​ ​ចូល​ថ្ងៃទី​ ​២​ ​ខែមិថុនា​ ​ដោយ​ជ្រើសរើស​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត​ចំនួន​ពីរ​កន្លែងនៅ​ទីក្រុង​ភ្នំពេញ​គឺ​ ​All​ ​Sports​ ​Bar​ ​និង​ ​Cheers​ ​Phnom​ ​Penh​ ​និង​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត​នៅ​តាម​ដង​វិថី​ ​Pub​ ​Street​ ​នៅ​ទីក្រុង​សៀមរាប​ ​។​ ​

​កម្មវិធី​ពិសេស​ទាំងពីរ​របស់​ស្រា​បៀរ​ ​Heineken​ ​នឹង​ប្រព្រឹត្ត​ធ្វើឡើង​ទៅ​ស្រប​ពេល​ជាមួយគ្នា​នៅ​តាម​ទីតាំង​នី​មួយ​ៗ​ខាងលើ​ ​ដែល​មានការ​ចូលរួម​សម្តែង​ពី​ក្រុម​តន្រ្តី​ ​ឌី​ជេ​ ​និង​តា​រា​ល្បី​ៗ​ដូចជា​ ​The​ ​Melody​,​ ​Mustache​ ​Band​,​ ​DJ​ ​Miley​,​ ​DJ​ ​Vini​ ​និង​ ​DJ​ ​Mike​ ​ជាពិសេស​មាន​សកម្ម​ភា​ពស​ប្បា​យៗ​ដើម្បី​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ពី​ស្រា​បៀរ​ ​Heineken​ ​ព្រមទាំង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ពី​ស្រា​បៀរ​ ​Heineken​ ​ពេញ​មួយ​រាត្រី​។​ ​
​សូម​ចូលរួម​ទស្សនា​កម្សាន្ត​ជាមួយ​ស្រា​បៀរ​ ​Heineken​ ​ឲ្យ​ច្រើន​កុះករ​ ​និង​ក្រេបរសជាតិ​ឈ្ងុយឆ្ងាញ់​នៃ​ស្រា​បៀរ​ ​Heineken​ ​ខណៈ​ពេល​កំពុងតែ​ទស្សនាការ​ប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ​នេះ​។​ ​

​ដើម្បី​ស្វែងយល់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​ ​Heineken​ ​សូម​ចូល​ឆែកមើល​ទំព័រ​ហ្វេ​សប៊ុ​កជា​ផ្លូវការ​៖​ ​www.facebook.com​/​heineken​/​ ​
​ ​
​#​Heineken​ ​#​Cambodia​ ​#​UCL2019​
​ ​
​សូម​រីករាយ​ពិសា​ស្រា​បៀរ​ ​Heineken​ ​ដោយ​ការទទួលខុសត្រូវ​៕

Advertisement