Author: អេបិល

  • វី​ងរៀប​ចំ​ទិវា​នៃ​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ណែនាំ​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មី​សំដៅ​ជួយ​ដល់​ការ​រីកចម្រើន​នៃ​អាជីវកម្ម​នៅ​កម្ពុជា​

    វី​ងរៀប​ចំ​ទិវា​នៃ​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ណែនាំ​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មី​សំដៅ​ជួយ​ដល់​ការ​រីកចម្រើន​នៃ​អាជីវកម្ម​នៅ​កម្ពុជា​

    ​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ ​ផ្នែក​សេវាកម្ម​ធនាគារ​ចល័ត​នៅ​កម្ពុជា​បាន​រៀបចំ​ ​ទិវា​នៃ​ភាព​ច្នៃប្រឌិត​ប្រចាំឆ្នាំ​របស់​ខ្លួន​ ​ដើម្បី​បង្ហាញ​ពី​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មី​របស់​ធនាគារ​មួយ​នេះ​ ​សំដៅ​ជួយ​លើកកម្ពស់​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​ ​និង​ជួយ​ដល់​ការ​រីកចម្រើន​នៃ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ​ទិវា​នៃ​ភាព​ច្នៃប្រឌិត​របស់​ធនាគារ​ឯក​ទេ​សវីង​ ​ត្រូវ​បាន​រៀបចំឡើង​ជាលើកដំបូង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ​២00​ ​នាក់​ ​មក​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​ភាគី​ពាក់ព័ន្ធ​ ​ដៃគូ​សហការ​ ​និង​អតិថិជន​របស់​ធនាគារ​ឯក​ទេ​សវីង​។​ ​ព្រឹត្តិ​ការណ៍​នេះ​ ​ក៏​មាន​ជា​កម្មវិធី​កិច្ចពិភាក្សា​លើ​ប្រធានបទ​ស្តី​ពី​ ​”​ដំណើរ​ទៅកាន់​ប្រព័ន្ធ​ឌីជីថល​នៃ​អាជីវកម្ម​ខ្នាត​តូច​ ​និង​មធ្យម​”​ ​ដែល​អ្នកជំនាញ​នឹង​ពិភាក្សា​អំពី​ការ​ដាក់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ដំណើរការ​នៃ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ​ដើម្បី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។​

    ​ក្នុង​អំឡុង​កម្មវិធី​នេះ​ ​ធនាគារ​ឯក​ទេ​សវីង​ ​ក៏បាន​ប្រកាស​អំពី​ការ​ដាក់​សម្ពោធ​ជាថ្មី​នៃ​ផលិតផល​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​របស់​វីង​ ​តាមរយៈ​ការ​ចាប់ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ផ្នែក​គណនេយ្យ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​។​ ​ភាពជា​ដៃគូ​នេះ​ ​មានន័យថា​ ​អតិថិជន​ដែល​ប្រើប្រាស់​ផលិតផល​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​របស់​វីង​ ​នឹងអាច​ប្រើ​ប្រាស​ប្រព័ន្ធ​គណនេយ្យ​នៃ​ក្រុមហ៊ុន​ ​BanhJi​ ​ដោយ​ឥតគិតថ្លៃ​ ​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​។​

    ​លោក​ ​ចូ​ចូ​ ​ម៉ា​ឡូ​ឡូស​ ​អគ្គនាយក​ធនាគារ​ឯក​ទេ​សវីង​ ​មានប្រសាសន៍​ថា​ ​ទោះបីជា​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ ​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ​យើង​ឃើញថា​អាជីវកម្ម​ប្រភេទ​នេះ​ ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​។​ ​ហេតុដូច្នេះ​ ​សេវាកម្ម​របស់​ធនាគារ​ឯក​ទេ​សវីង​ ​នឹង​ជួយ​សម្រួល​លើ​បន្ទុក​មួយ​នេះ​ ​ដើម្បីឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ ​អាច​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ​ទៅលើ​ការ​អភិវឌ្ឍ​ ​និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

    ​លោក​ ​ម៉ា​ឡូ​ឡស​ ​បាន​បន្ត​ថា​ ​”​គន្លឹះ​នៃ​ភាព​ជោគជ័យ​របស់​យើង​ ​ស្ថិតនៅ​ត្រង់ថា​ ​យើង​តែងតែ​ធ្វើ​អ្វី​ៗ​ដែល​មាន​ភាព​ខុសប្លែក​ពីមុន​ ​តែ​ជាមួយ​គោលបំណង​ដូចគ្នា​ ​ពោល​គឺ​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​ទាំងអស់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​មាន​ងាយស្រួល​សម្រាប់​រាល់​ប្រជាជន​កម្ពុជា​។​ ​ធនាគារ​ឯក​ទេ​សវីង​ ​មាន​សេចក្តី​រីករាយ​ក្នុង​ការប្រកាស​ភាពជា​ដៃគូ​ ​ជាមួយ​ក្រុមហ៊ុន​ ​BanhJi​ ​ដែល​ជា​ក្រុមហ៊ុន​ច្នៃប្រឌិត​ថ្មី​ ​ដែល​គុណ​តម្លៃ​ដូច​នឹង​គុណ​តម្លៃ​របស់​វី​ង​ក្នុង​ការ​ធ្វើ​អ្វី​ៗ​ដែល​មាន​ភាព​ខុសប្លែក​ពីមុន​។​

    ​លោក​ ​ស៊ី​ម​ ​ចាន់​គិរិ​រ័ត្ន​ ​អគ្គនាយក​ក្រុមហ៊ុន​ ​BanhJi​ ​មានប្រសាសន៍​ថា​ ​ការ​ចាប់ដៃ​គូ​សហការ​ជាមួយ​ធនាគារ​ឯក​ទេ​សវីង​ ​នឹង​បើកឱកាស​ដ៏​ធំធេង​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​អាជីវកម្ម​រាប់ពាន់​នៅក្នុង​ប្រទេស​។​ ​ក្រុមហ៊ុន​ ​BanhJi​ ​សង្ឃឹមថានឹង​មានការ​ផ្លាស់​ប្តូរ​លើ​ផ្នែក​ប្រព័ន្ធ​ឌីជីថល​ជា​វិជ្ជមាន​ ​នៅ​លើ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​។​
    ​លោក​ ​ស៊ី​ម​ ​មានប្រសាសន៍​បន្ត​ថា​ ​”​យើង​សង្ឃឹមថា​ ​ដំណើរ​ផ្លូវ​ដែល​យើង​កំពុង​ត្រួសត្រាយ​ ​នា​ពេលនេះ​ ​នឹង​ជ​ម្រុ​ញក្រុ​មហ៊ុ​នដ​ទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​ ​ឱ្យ​បន្ត​ណែនាំ​ផលិតផល​និង​សេវាកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​ ​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​មិនធ្លាប់​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ពីមុន​មក​។​ ​នេះ​គឺ​ដោយសារតែ​អាជីវកម្ម​ខ្នាត​តូច​ៗ​រាប់ពាន់​នេះ​នឹង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​កសាង​អនាគត​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​”​។​

    ​តាមរយៈ​ចក្ខុវិស័យ​របស់​ធនាគារ​ឯក​ទេ​សវីង​ ​ក្នុង​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​ ​នា​ពេល​អនាគត​ខាងមុខ​ ​ធនាគារ​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ​ក្នុង​ការ​ដំណើរការ​បង់ថ្លៃ​អាជ្ញាប័ណ្ណ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​តាម​ប្រព័ន្ធ​ឌីជីថល​ ​ដល់​គ្រប់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​។​ ​ដំណើរការ​បង់ថ្លៃ​អាជ្ញាប័ណ្ណ​នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងអាច​ធ្វើ​បាន​នៅ​តាម​ភ្នាក់​ងារ​វីង​ជាង​ ​៦000កន្លែង​ ​ទូទាំង​ប្រទេស​ឬ​តាមរយៈ​គណ​នី​វីង​ ​នៅ​លើ​គេហទំព័រ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​របស់ក្រ​សួង​ ​នា​ពេល​ខាងមុខ​។​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​៖​ ​
    ​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​
    ​អ៊ី​ម៉ែ​ល​:​ ​marketing​@​wingmoney.com​ ​
    ​ក្រុមហ៊ុន​ ​Banhji​ ​FinTech​ ​Co​.​,​ ​Ltd​ ​
    ​អ៊ី​ម៉ែ​ល​:​ ​roth​@​banhji.com​

  • មហាហង្ស​បញ្ចេញ​រឿង​ថ្មី​ ​«​ព្រលឹង​»​ ​បន្ទាប់ពី​ជោគជ័យ​រឿង​«​ផ្ទះចុងភូមិ​»​

    មហាហង្ស​បញ្ចេញ​រឿង​ថ្មី​ ​«​ព្រលឹង​»​ ​បន្ទាប់ពី​ជោគជ័យ​រឿង​«​ផ្ទះចុងភូមិ​»​

    តាមរយៈផេចបណ្ដាញសង្គមហ្វេសប៊ុករបស់​​ផលិតកម្ម​មហាហង្ស​ ​គឺ​រឿង​”​ព្រលឹង​”​ ​បាន​ចេញTrailer​ ​ជា​ផ្លូវការ​ហើយ​ ​បន្ទាប់ពី​ផលិតកម្ម​មួយ​នេះ​ទើបតែ​កើប​លុយ​ពី​រឿង​”​ផ្ទះចុងភូមិ​”​ក្ដៅ​ៗ​។​ ​ភាពយន្ត​នេះ​ ​ក៏​ត្រូវ​បាន​គេ​អះអាង​ថា​ ​នឹង​កើប​លុយ​មិនធម្មតា​ ​ក្រោយ​បង្អួតខ្លួន​ក្នុង​រោង​ទំនើប​ ​មិនចាញ់​រឿង​”​ផ្ទះចុងភូមិ​”​ ​ផង​ដែរ​។​



    ​ភាពយន្ត​រឿង​”​ព្រលឹង​”​ ​នេះ​ ​ទើបតែ​ចេញ​ ​Trailer​ ​ប៉ុណ្ណោះ​ ​ដោយ​គ្រាន់តែ​ចេញ​ជា​ ​Poster​ ​និង​ប៉ាណូ​រឿង​លើ​ហ្វេ​សប៑ុ​ក​ ​គឺ​មានការ​ចាប់អារម្មណ៍​តែម្ដង​។​ ​ប្រភព​ពី​ផលិតកម្ម​មហាហង្ស​បាន​អះអាង​ថា​ ​ភាពយន្ត​នេះ​នឹង​ក្លាយជា​រឿង​ដែល​ខ្លួន​រំពឹង​អាច​កើប​លុយ​បាន​ច្រើន​ ​មិន​ខុសគ្នា​ពី​ភាពយន្ត​រឿង​”​ផ្ទះចុងភូមិ​”​នោះ​ឡើយ​ ​ដោយ​សម្អាង​លើ​គុណភាព​ ​និង​សាច់រឿង​ ​បើ​ទោះជា​ភាពយន្ត​រឿង​”​ផ្ទះចុងភូមិ​”​ ​ជាប់​ចំណាត់ថ្នាក់​ជា​ភាពយន្ត​ដែល​កើប​លុយ​បាន​ខ្ពស់​ក្នុង​ពេល​បញ្ចាំង​។​



    ​ភាពយន្ត​នេះ​ត្រូវ​បាន​ប្រកាស​ថា​ ​ចំណាយ​ការផលិត​អស់​ច្រើន​ ​ហើយ​សម្រាប់​បញ្ហា​បច្ចេកទេស​ ​ក៍​រឹតត្បិត​ខ្លាំង​ ​ដើម្បី​តម្រូវ​ទីផ្សារ​ភាពយន្ត​ខ្មែរ​ផង​ដែរ​ ​នៅក្នុង​កាលៈទេសៈ​ដែល​អ្នកគាំទ្រ​ ​កាន់តែ​ចេះ​មើលកុន​ ​ខណៈ​ដែល​ ​Poster​ ​និង​ ​Trailer​ ​គឺ​គ្រាន់តែ​បង្ហោះ​ឡើង​ក៍​ធ្វើអោយ​មានការ​កោតសរសើរ​។​ ​ភាពយន្ត​នេះ​គ្រោង​ប្រកាស​លក់​សំបុត្រ​នៅ​ថ្ងៃទី៤​ ​កក្កដា​ ​ខែក្រោយ​ ​ដោយ​អ្នក​គាំ​ទ្រ​ក៍​រំពឹង​ថា​ហោច​ណាស់​ ​ក៍​បាន​ចំណូល​អាច​តាម​ស្មើនឹង​ប្រាក់ចំណូល​របស់​រឿង​”​ផ្ទះចុងភូមិ​”​មុន​នេះ​៕​

  • កុំឱ្យ​រំលង​ ​!​!​ ​ជួប​តួឯកស្រី​ ​Jean​ ​Grey​ ​នៅពេល​ទស្សនា​រឿង​ ​“​X​-​Men​:​ ​Dark​ ​Phoenix​”​ ​ប្រភេទIMAX​

    កុំឱ្យ​រំលង​ ​!​!​ ​ជួប​តួឯកស្រី​ ​Jean​ ​Grey​ ​នៅពេល​ទស្សនា​រឿង​ ​“​X​-​Men​:​ ​Dark​ ​Phoenix​”​ ​ប្រភេទIMAX​

    ​ភាពយន្ដ​ល្អ​បំផុត​ប្រចាំឆ្នាំ​ ​2019​ ​ក្នុង​អំឡុង​ខែមិថុនា​នេះ​ ​ពិតជា​កំពុងតែ​អង្រួន​ដួងចិត្ត​អ្នក​និយម​ទស្សនា​ខ្សែ​ភាព​យន្ត​ហូលី​វូ​ដ​ដ៏​ល្បីល្បាញ​បន្តគ្នា​ជា​ស៊េរី​ ​X​-​Men​ ​ដែល​មាន​ជា​ខ្សែស្រឡាយ​នោះ​ ​បាន​វិលត្រឡប់​មកវិញ​ជាមួយ​តួអង្គ​ឯក​ស្រី​ ​Jean​ ​Grey​ ​សម្តែង​ដោយ​ ​Sophie​ ​Turner​ ​នៅក្នុង​រឿង​ ​“​X​-​Men​:​ ​Dark​ ​Phoenix​”​ ​ជា​ភាពយន្ត​ដំបូង​ជាមួយ​តួអង្គ​ឯក​ស្រី​នៅក្នុង​ខ្សែស្រឡាយ​ ​X​-​Men​ ​ស៊េរី​មាន​ថាមពល​ពិសេស​។

    តួឯកស្រី ​Jean​ ​Grey​ ​គឺជា​តួអង្គ​មួយ​ដែល​មាន​ថាមពល​ពិសេស​ខ្លាំង​បំផុត​នៅក្នុងចំណោម​មនុស្ស​ ​ដែល​មាន​ថាមពល​ពិ​សេស​ផ្សេង​ៗ​ទៀត​។​ ​ក្នុង​រឿ​ងន​នេះ​ ​Jean​ ​Grey​ ​គឺ​កញ្ញា​ ​Sophie​ ​Turner​ ​ក៏បាន​ទទួលការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ​បន្ទាប់ពី​បាន​សម្ដែង​នៅក្នុង​ខ្សែភាពយន្ត​ភាគ​អាមេរិក​ ​“​Game​ ​of​ ​Thrones​”​ ​ដែល​ទើបតែ​បញ្ចប់​ទៅ​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ​នេះ​ផង​ដែរ​។​ ​តើ​ហេ​រូ​របស់​ ​X​-​Men​ ​តួឯកស្រី​ ​Jean​ ​Grey​ ​នឹង​មក​ដើម្បី​សង្គ្រោះ​ ​ឬ​បំផ្លាញ​ពិភពលោក​យ៉ាងណា​ដែរ​?​ ​តើ​ថាមពល​ដ៏​ពិសេស​របស់​នាង​ ​ដែល​អាច​មាន​គ្រោះថ្នាក់​ទៅដល់​ភពផែន​ដី​ដែរ​ឬទេ​?​

    ​ថាមពល​អ​ច្ឆ​រិយៈ​របស់​តួឯកស្រី​រូប​នេះ​ ​នឹង​លាតត្រដាង​ទាំងស្រុង​នៅ​ថ្ងៃនេះ​ហើយ​ ​លោកអ្នក​នឹង​ជួប​ជាមួយ​តួអង្គ​ ​Jean​ ​ដែល​ ​នៅក្នុង​រឿងXMenDarkPhoenix​ ​ដែល​នឹង​ចាក់​បញ្ចាំង​ជា​ប្រភេទ​ ​3D​,​ ​4DX​,​ ​និង​ ​IMAX​ ​នៅ​គ្រប់​សាខា​រោងភាពយន្ត​ ​Major​ ​Cineplex​ ​by​ ​Smart​ ​ចាប់ពី​ថ្ងៃទី​ ​06​ ​ខែ​ ​មិថុនា​ ​តទៅ​។​ ​កុំ​ទទួល​បាន​ឱកាស​ពិសេស​ពីអ​តិថិ​ជន​ ​SmartVIP​ ​ទាំងអស់​ ​រីករាយ​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ ​50​%​ ​ទៅលើ​សំបុត្រ​កុន​ ​3D​ ​នៃ​រឿង​ ​X​-​Men​ ​Dark​ ​Phoenix​ ​ចាប់ពី​ថ្ងៃទី​ ​06​ ​ដល់​ថ្ងៃទី​ ​09​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​2019​ ​ខាង​មុន​នេះ​ ​នៅ​គ្រប់​សាខា​រោងភាពយន្ត​ ​Major​ ​Cineplex​ ​by​ ​Smart​៕​

    https://youtu.be/WRDnP0DxCzg


  • ភីង​គី​ ​បញ្ចប់រឿង​អាស្រូវ​មាន​មេម៉ាយ​ស្ដុក​ស្ត​មតា​ម​ស្រឡាញ់​

    ភីង​គី​ ​បញ្ចប់រឿង​អាស្រូវ​មាន​មេម៉ាយ​ស្ដុក​ស្ត​មតា​ម​ស្រឡាញ់​

    ​តាមរយៈ​សារព័ត៌មាន​ ​kapook​ ​បាន​ចេញផ្សាយ​នៅពេល​មុន​នេះ​បន្ដិច​ឱ្យ​ដឹង​ថា​ ​តារា​សម្ដែង​ស្រី​ជួរមុខ​អ្នកនាង​ ​ភីង​គី​ ​បាន​ចេញមុខ​បកស្រាយ​រឿងអាស្រូវ​របស់​ខ្លួន​ ​ខណៈ​ធ្លាយ​ដំណឹង​ខ្សឹបខ្សៀវ​មក​ថា​ ​នាងលួច​លាក់មាន​ម៉េ​ម៉ាយ​ស្ដ​យក​ស្ដ​មតា​ម​ស្រឡាញ់​ ​និង​តាម​ថេ​ក​ឃែ​រគ្រប់​ពេលវេលា​តែម្ដង​ ​បើ​ទោះបីជា​នាង​ចង់បាន​អ្វី​ ​ក៏​ម៉េ​ម៉ាយ​រូប​នេះ​ហ៊ាន​លះបង់​គ្រប់យ៉ាង​ឱ្យ​នាង​ ​។​

    ​តារា​ស្រី​ ​ភីង​គី​ ​បាន​ចេញមុខ​បក​ស្រាយ​ច្រា​ណ​ចោល​រឿងអាស្រូវ​មួយ​នេះ​ដោយធ្វើ​ការ​បដិសេធ​ទាំងស្រុង​ថា​ ​ខ្លួន​គ្មានអ្វី​ពាក់ព័ន្ធ​ជាមួយ​រឿង​បែបនេះ​សូម្បីតែ​បន្ដិច​ ​ព្រោះ​ខ្លួន​ទើបតែ​រៀបការ​ហើយ​ ​ក៏​លែងលះ​គ្នា​វិញ​។​ ​នាង​ថា​ ​នាង​គ្មាន​អ្នកណា​មក​តាម​ចែចង់​នោះ​ទេ​ ​ហើយក៏​មិន​ត្រូវការ​អ្នក​មក​តាមហួងហែង​ដែរ​ ​ព្រោះថា​ ​ពេលនេះ​នាង​មិន​ចង់​សម្លឹង​មើល​បុរស​ថ្មី​ឡើយ​ ​ពោល​គឺ​ចង់​នៅតែ​ម្នាក់ឯង​សិន​។​

    ​ក្រៅពី​នេះ​ ​តារា​ស្រី​ ​ភីង​គី​ ​បាន​បង្ហើប​ប្រាប់​ទៀត​ថា​ ​នាង​តាំងចិត្ត​រឿង​ធ្វើការងារ​ច្រើនជាង​ ​និង​ទទួល​បានតែ​បុរស​មក​ចោមរោម​ស្រឡាញ់​តែប៉ុណ្ណោះ​ ​និង​ជា​បុរស​ដែល​មានគុណ​សម្បត្តិ​គ្រប់គ្រាន់​ ​ហើយ​នាង​ចង់ឱ្យ​អ្នកគាំទ្រ​ខ្លួន​សម្លឹង​មកឃើញ​ថា​ ​នាង​ជា​ស្ត្រី​ដែល​តាំងចិត្ត​បំផុត​ក្នុង​ការ​រកលុយ​លំដាប់​ថ្នា​ក់ប្រ៊េនៗ​ ​នោះ​ទើប​មិន​ធ្វើការ​អសារបង់​ឥតប្រយោជន៍​៕​



  • កម្មវិធី​ ​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ ​របស់​ ​PropertyGuru​ ​បាន​ជួយ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ជាច្រើន​

    កម្មវិធី​ ​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ ​របស់​ ​PropertyGuru​ ​បាន​ជួយ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ជាច្រើន​

    ក្រោយពី​បញ្ចប់​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ ​ប្រចាំឆ្នាំ2019​ ​កាលពី​ថ្ងៃសុក្រ​ ​ទី03​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​ ​ប្រកបដោយ​ភាព​ជោគជ័យ​ជា​ទី​មោទ​នៈ​មក​ ​នៅ​ថ្ងៃទី29​ ​ខែឧសភា​ ​កន្លងទៅ (more…)

  • ពិធី​ស្រាយ​បួស​ ​«​AIDILFITRI2019​»​ ​នៅ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​រាជធានី​ភ្នំពេញ​ ​

    ពិធី​ស្រាយ​បួស​ ​«​AIDILFITRI2019​»​ ​នៅ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​រាជធានី​ភ្នំពេញ​ ​

    បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ម៉ាឡេស៊ី​ ​ប្រចាំ​រាជធានី​ភ្នំពេញ​ បានអះអាងថា ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ផ្ដើម​នៃ​ខែ​ ​Syawal​ ​និង​ក្នុងឱកាសនៃ​ការ​ប្រារព្ធ​ពិធី​ ​Hari​ ​Raya​ ​Aidilfitri​ ​ឬ​ ​Eid​ ​Mubarak​,​ ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ភ្នំពេញ​បាន​រៀបចំ​ពិធី​ស្រាយ​បួស​ ​”​Aidilfitri​”​ ​នៅ​អាគារ​ ​Dewan​ ​Malaysia​ ​នា​ថ្ងៃទី​ ​៥​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​។​



    ​លោក​ ​Eldeen​ ​Husaini​ ​Mohd​ ​Hashim​ ​ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ ​ប្រចាំ​នៅ​កម្ពុជា​ ​ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​ជនជាតិ​ម៉ាឡេស៊ី​ ​ដែល​មាន​អាសយដ្ឋាន​នៅក្នុង​រាជធានី​ភ្នំពេញ​ប្រហែល​ ​២០០នាក់​ ​ព្រមទាំង​មន្រ្តី​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ ​និង​តំណាង​អ្នកការទូត​ជាច្រើន​ទៀត​។​​

    ​លោក​ ​Eldeen​ ​Husaini​ ​Mohd​ ​Hashim​ ​ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​

    គ្រួសារ​នៃ​ជនជាតិ​ម៉ាឡេស៊ី​ ​បាន​ជួបជុំគ្នា​ ​នៅ​ស្ថានទូត​ម៉ាឡេស៊ី​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​កាលពី​ព្រឹក​ថ្ងៃទី​ ​៥​ ​ខែមិថុនា​ ​២០១៩​ ​នៅក្នុង​សេចក្ដីប្រកាស​បាន​ឲ្យដឹង​ទៀត​ថា​ ​Hari​ ​Raya​ ​Aidilfitri​ ​ជា​ឱកាស​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រតិ​បតិ​ទិន​អ៊ី​ស្លាម​ ​ដែល​បាន​ប្រារព្ធ​ដោយ​សាសនិក​អ៊ី​ស្លាម​ទូទាំង​ពិភពលោក​។​ ​វា​ជា​ថ្ងៃ​បញ្ចប់​នៃ​ខែ​បួស​ ​ហៅថា​ ​រ៉ា​ម៉ា​ដាន​។​ ​ក្នុង​អំឡុង​បុណ្យ​រ៉ា​ម៉ា​ដាន​សាសនិក​អ៊ី​ស្លាម​ទូទាំង​ពិភពលោក​ ​ត្រូវតែ​តម​អាហារ​ ​ក្នុងអំឡុងពេល​ថ្ងៃ​ ​ក្នុងរយៈពេល​យ៉ាងហោចណាស់​ ​៣០ថ្ងៃ​។​

    ​សាសនិក​អ៊ី​ស្លាម​ប្រើ​ប្រតិទិន​ច័ន្ទ​គតិ​ ​ដើម្បី​កំណត់​ថ្ងៃ​សំ​ខាន់​ៗ​ ​ដូចជា​ ​Ramadan​ ​និង​ ​Syawal​ ​ដែល​កើតឡើង​ក្នុង​ខែ​ផ្សេងគ្នា​ ​ក្នុង​ប្រតិទិន​ ​គ្រីកូ​រៀន​ ​ជា​រៀងរាល់​ឆ្នាំ​។​ ​ក្នុង​ខែ​ ​Syawal​ ​សាសនិក​អ៊ី​ស្លាម​ភាគច្រើន​បើកទ្វារ​ផ្ទះ​របស់​ពួកគេ​ ​ទទួលស្វាគមន៍​មនុស្ស​គ្រប់គ្នា​ដោយ​មិន​គិត​ពី​ជាតិសាសន៍​ ​វប្បធម៌​ ​និង​តួនាទី​ឡើយ​ ​ដើម្បី​ចូលរួម​សប្បាយរីករាយ​ទាំងអស់គ្នា​។​ ​ស្ថានទូត​ម៉ាឡេស៊ី​ ​ក៏​បើកទ្វារ​ទទួលស្វាគមន៍​មនុស្ស​គ្រប់ទិសទី​ដោយ​មិន​គិត​ពី​សាសនា​ ​តួនាទី​ ​ឬប្រវត្តិ​ឡើយ​ ​ដើម្បី​ពង្រឹង​នូវ​ការ​រួបរួម​សហការ​ ​និង​លើកកម្ពស់​សមាហរណកម្ម​ជាតិសាសន៍​ក៏ដូចជា​ការយល់​ដឹង​អំពី​បុណ្យ​ ​និង​វប្បធម៌​។​

  • ចាន់​ ​រតនា​ ​ជា​កីឡាករ​ខ្មែរ​ដំបូង​គេ​ដែល​ ​ONE​ ​ត្រៀម​ឱ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​

    ចាន់​ ​រតនា​ ​ជា​កីឡាករ​ខ្មែរ​ដំបូង​គេ​ដែល​ ​ONE​ ​ត្រៀម​ឱ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​

    ​ចាន់​ ​រតនា​ ​ជា​កីឡាករ​គុន​ខ្មែរ​មួយ​រូប​ដែល​ធ្វើ​បាន​ល្អ​មែនទែន​ ​ដោយ​ប្រកួត​លើ​សង្វៀន​ ​MMA​ ​បាន​ ​8ដង​មិនដែល​ចាញ់​សោះ​ ​ក្នុង​កំណត់ត្រា​ឈ្នះ5​ ​និង​ស្មើ3​ ​ដោយ​លើក​ចុងក្រោយ​បាន​យកឈ្នះ​កីឡា​ករ​ឥណ្ឌូ​នេ​ស៊ី​ ​2នា​ក់​ជាប់​ៗ​គ្នា​។​ ​

    ​ជា​ធម្មតា​ ​កីឡាករ​ដែល​ប្រកួត​ឈ្នះ​ពី​ ​3ទៅ4លើក​ជាប់គ្នា​លើ​សង្វៀន​មួយ​នេះ​ ​ស្ថាប័នONE​ ​Championship​ ​តែងតែ​ផ្តល់​ឳ​កាស​ក្នុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ណាមួយ​នា​ពេល​បន្ទាប់​ ​ដោយ​នឹង​តម្រូវ​ឱ្យ​ប៉ះ​ជាមួយ​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​ ​ឬ​ជើងខ្លាំង​ណា​ម្នាក់​ជាមិនខាន​។​

    ​ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ONE​ ​Championship​ ​បាន​បង្ហោះ​វីដេអូ​ដែល​ ​ចាន់​ ​រតនា​ ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ ​2ប្រកួត​ចុងក្រោយ​ ​ហើយ​បាន​ប្រកាស​ឱ្យ​ទស្សនិកជន​ជួយ​ស្វែងរក​គូប្រកួត​ដែល​ស័ក្តិសម​នឹង​រូបគេ​បំផុត​សម្រាប់​ការប្រកួត​បន្ទាប់​ក្នុង​ដំណើរ​ឈាន​ទៅ​រក​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​របស់​ស្ថាប័ន​មួយ​នេះ​៕​


  • ស៊ិន​ ​កក្កដា​ ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុមជម្រើសជាតិ​ ​ទោះ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កោះហៅ​ក៏ដោយ​

    ស៊ិន​ ​កក្កដា​ ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុមជម្រើសជាតិ​ ​ទោះ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កោះហៅ​ក៏ដោយ​

    ​មានរឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​គេ​សង្កេតឃើញ​វត្តមាន​កីឡាករ​វ័យក្មេង​របស់​ក្លិប​វិសាខា​ ​គឺ​ ​ស៊ិន​ ​កក្កដា​ ​ដែល​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​រៀមច្បង​ ​ក៏ដូចជា​មិត្ត​រួម​ក្រុម​ដទៃទៀត​ដែរ​ ​ខណ:ដែល​រូបគេ​មិន​មានឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ ​25នាក់​ដែល​ត្រូវ​បាន​កោះហៅ​ក្នុង​ដំណាក់កាល​ប្រមូល​ផ្តុំ​នេះ​ឡើយ​។​

    ​វត្តមាន​កីឡាករ​រូប​នេះ​បាន​ធ្វើ​ឳ្យ​មជ្ឈដ្ឋាន​អ្នក​តាមដាន​កីឡា​គ្រប់ទិសទី​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ ​ដោយសារតែ​កីឡាករ​រូប​នេះ​មិន​ត្រូវ​បាន​គ្រូបង្វឹក​ជម្រើសជាតិ​របស់​កម្ពុជា​លោក​ ​Felix​ ​Dalmas​ ​ដាក់​ចូលក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ធ្វើការ​កោះហៅ​នោះ​ឡើយ​។​

    ​យ៉ាងណាក្ដី​ ​ក្នុង​បណ្តាញ​សង្គម​របស់​កីឡាករ​រូប​នេះ​ ​គេ​បាន​ព្យាយាម​លាក់បាំង​ពី​មូលហេតុ​ ​ហើយ​បាន​បង្ហោះ​ថា​ ​ខ្លួន​នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី6​ ​ខែមិថុនា​ ​ខាងមុខនេះ​៕​

  • King’s​ ​Cup​ ​ខិត​ជិត​មកដល់​ ​តែ​ជម្រើសជាតិ​ថៃ​បាត់បង់​ខ្សែប្រយុទ្ធ​កំពូល​ដល់ទៅ​ ​2នាក់​

    King’s​ ​Cup​ ​ខិត​ជិត​មកដល់​ ​តែ​ជម្រើសជាតិ​ថៃ​បាត់បង់​ខ្សែប្រយុទ្ធ​កំពូល​ដល់ទៅ​ ​2នាក់​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​របស់​ខ្លួន​ដែល​នឹង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​ ​King’s​ ​Cup​ ​ដែល​មាន​ប្រទេស​ខ្លាំង​ៗ​ចំនួន4​ ​មក​ពី​ជុំវិញ​តំបន់​អាស៊ី​ចូលរួម​ប្រកួត​។​

    ​ក្នុង​នោះ​ដែរ​ ​Channatip​ ​Songkrasin​ ​បានសម្រេច​ចិត្ត​ដើរចេញ​ពី​ជម្រើសជាតិ​មួយ​នេះ​ ​ដោយសារតែ​ត្រូវការ​ពេលវេលា​ច្រើន​រហូតដល់​ទៅ​ ​2ខែ​ ​ដើម្បី​ឱ្យ​របួស​ជាសះស្បើយ​ ​ខណៈ​ដែល​ ​Teerasil​ ​Dangda​ ​មិន​អាច​ជាសះស្បើយ​ទាន់ពេល​វេលា​ក្នុង​ជំនួប​បើកឆាក​ជាមួយ​វៀតណាម​បាន​ឡើយ​ ​តែ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​បង្ហាញខ្លួន​នៅក្នុង​ការប្រកួត​បន្ទាប់​របស់​ពាន​ដ៏​ធំ​របស់​ប្រទេស​ថៃ​នេះ​។​

    ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ពានរង្វាន់​ ​King’s​ ​Cup​ ​2019​ ​នឹង​រៀបចំឡើង​ដោយ​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី5​ ​ដល់់​ថ្ងៃទី8​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​ដោយ​នឹង​មាន​ប្រទេស​ចំនួន4​ ​ចូលរួម​គឺ​ ​វៀតណាម​ ​ថៃ​ ​ឥណ្ឌា​ ​កា​រ៉ា​កាវ​ ​(​ជា​ក្រុម​មក​ពី​អាស៊ី​ភាគ​ខាងជើង​)​៕​

  • រំលែកទុក្ខ​ក្រៀមក្រំ​!​ ​ម្ដាយ​កំពូល​តារា​កំប្លែង​ ​នាយ​ ​ក្រឹម​ ​មរណភាព​

    រំលែកទុក្ខ​ក្រៀមក្រំ​!​ ​ម្ដាយ​កំពូល​តារា​កំប្លែង​ ​នាយ​ ​ក្រឹម​ ​មរណភាព​

    ​តាមរយៈ​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នៅពេល​មុន​នេះ​បន្ដិច​បានឱ្យ​ដឹង​ថា​ ​កំពូល​តារា​កំប្លែង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លោក​ ​អ៊ូ​ ​ប៉ុណ្ណា​រ៉ាត់​ ​(​ក្រឹម​)​ ​ដែល​បាន​បាត់បង់​អ្នកម្តាយ​ជាទី​គោរព​ ​និង​ជាទី​ស្រា​លាញ់​ ​ដោយ​លោកយាយ​បាន​មរណកាល​នៅ​វេលា​ម្សិលមិញ​ ​នៅ​សហរដ្ឋអាមេរិក​ ​ក្នុង​ជន្មាយុ៩៤ឆ្នាំ​ ​ដោយ​ជរាពាធ​។​ ​

    ​សូម​ចូលរួម​រំលែកទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​ក្រុម​គ្រួសារ​លោកពូ​ ​និង​សូម​បួងសួង​ជូន​វិញ្ញាណក្ខន្ធ​លោកយាយ​ទៅកាន់​ឋាន​សុគតិភព​៕​