វី​ងរៀប​ចំ​ទិវា​នៃ​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ណែនាំ​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មី​សំដៅ​ជួយ​ដល់​ការ​រីកចម្រើន​នៃ​អាជីវកម្ម​នៅ​កម្ពុជា​

​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ ​ផ្នែក​សេវាកម្ម​ធនាគារ​ចល័ត​នៅ​កម្ពុជា​បាន​រៀបចំ​ ​ទិវា​នៃ​ភាព​ច្នៃប្រឌិត​ប្រចាំឆ្នាំ​របស់​ខ្លួន​ ​ដើម្បី​បង្ហាញ​ពី​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មី​របស់​ធនាគារ​មួយ​នេះ​ ​សំដៅ​ជួយ​លើកកម្ពស់​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​ ​និង​ជួយ​ដល់​ការ​រីកចម្រើន​នៃ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទិវា​នៃ​ភាព​ច្នៃប្រឌិត​របស់​ធនាគារ​ឯក​ទេ​សវីង​ ​ត្រូវ​បាន​រៀបចំឡើង​ជាលើកដំបូង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ​២00​ ​នាក់​ ​មក​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​ភាគី​ពាក់ព័ន្ធ​ ​ដៃគូ​សហការ​ ​និង​អតិថិជន​របស់​ធនាគារ​ឯក​ទេ​សវីង​។​ ​ព្រឹត្តិ​ការណ៍​នេះ​ ​ក៏​មាន​ជា​កម្មវិធី​កិច្ចពិភាក្សា​លើ​ប្រធានបទ​ស្តី​ពី​ ​”​ដំណើរ​ទៅកាន់​ប្រព័ន្ធ​ឌីជីថល​នៃ​អាជីវកម្ម​ខ្នាត​តូច​ ​និង​មធ្យម​”​ ​ដែល​អ្នកជំនាញ​នឹង​ពិភាក្សា​អំពី​ការ​ដាក់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ដំណើរការ​នៃ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ​ដើម្បី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។​

​ក្នុង​អំឡុង​កម្មវិធី​នេះ​ ​ធនាគារ​ឯក​ទេ​សវីង​ ​ក៏បាន​ប្រកាស​អំពី​ការ​ដាក់​សម្ពោធ​ជាថ្មី​នៃ​ផលិតផល​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​របស់​វីង​ ​តាមរយៈ​ការ​ចាប់ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ផ្នែក​គណនេយ្យ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​។​ ​ភាពជា​ដៃគូ​នេះ​ ​មានន័យថា​ ​អតិថិជន​ដែល​ប្រើប្រាស់​ផលិតផល​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​របស់​វីង​ ​នឹងអាច​ប្រើ​ប្រាស​ប្រព័ន្ធ​គណនេយ្យ​នៃ​ក្រុមហ៊ុន​ ​BanhJi​ ​ដោយ​ឥតគិតថ្លៃ​ ​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​។​

​លោក​ ​ចូ​ចូ​ ​ម៉ា​ឡូ​ឡូស​ ​អគ្គនាយក​ធនាគារ​ឯក​ទេ​សវីង​ ​មានប្រសាសន៍​ថា​ ​ទោះបីជា​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ ​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ​យើង​ឃើញថា​អាជីវកម្ម​ប្រភេទ​នេះ​ ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​។​ ​ហេតុដូច្នេះ​ ​សេវាកម្ម​របស់​ធនាគារ​ឯក​ទេ​សវីង​ ​នឹង​ជួយ​សម្រួល​លើ​បន្ទុក​មួយ​នេះ​ ​ដើម្បីឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ ​អាច​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ​ទៅលើ​ការ​អភិវឌ្ឍ​ ​និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

​លោក​ ​ម៉ា​ឡូ​ឡស​ ​បាន​បន្ត​ថា​ ​”​គន្លឹះ​នៃ​ភាព​ជោគជ័យ​របស់​យើង​ ​ស្ថិតនៅ​ត្រង់ថា​ ​យើង​តែងតែ​ធ្វើ​អ្វី​ៗ​ដែល​មាន​ភាព​ខុសប្លែក​ពីមុន​ ​តែ​ជាមួយ​គោលបំណង​ដូចគ្នា​ ​ពោល​គឺ​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​ទាំងអស់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​មាន​ងាយស្រួល​សម្រាប់​រាល់​ប្រជាជន​កម្ពុជា​។​ ​ធនាគារ​ឯក​ទេ​សវីង​ ​មាន​សេចក្តី​រីករាយ​ក្នុង​ការប្រកាស​ភាពជា​ដៃគូ​ ​ជាមួយ​ក្រុមហ៊ុន​ ​BanhJi​ ​ដែល​ជា​ក្រុមហ៊ុន​ច្នៃប្រឌិត​ថ្មី​ ​ដែល​គុណ​តម្លៃ​ដូច​នឹង​គុណ​តម្លៃ​របស់​វី​ង​ក្នុង​ការ​ធ្វើ​អ្វី​ៗ​ដែល​មាន​ភាព​ខុសប្លែក​ពីមុន​។​

​លោក​ ​ស៊ី​ម​ ​ចាន់​គិរិ​រ័ត្ន​ ​អគ្គនាយក​ក្រុមហ៊ុន​ ​BanhJi​ ​មានប្រសាសន៍​ថា​ ​ការ​ចាប់ដៃ​គូ​សហការ​ជាមួយ​ធនាគារ​ឯក​ទេ​សវីង​ ​នឹង​បើកឱកាស​ដ៏​ធំធេង​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​អាជីវកម្ម​រាប់ពាន់​នៅក្នុង​ប្រទេស​។​ ​ក្រុមហ៊ុន​ ​BanhJi​ ​សង្ឃឹមថានឹង​មានការ​ផ្លាស់​ប្តូរ​លើ​ផ្នែក​ប្រព័ន្ធ​ឌីជីថល​ជា​វិជ្ជមាន​ ​នៅ​លើ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​។​
​លោក​ ​ស៊ី​ម​ ​មានប្រសាសន៍​បន្ត​ថា​ ​”​យើង​សង្ឃឹមថា​ ​ដំណើរ​ផ្លូវ​ដែល​យើង​កំពុង​ត្រួសត្រាយ​ ​នា​ពេលនេះ​ ​នឹង​ជ​ម្រុ​ញក្រុ​មហ៊ុ​នដ​ទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​ ​ឱ្យ​បន្ត​ណែនាំ​ផលិតផល​និង​សេវាកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​ ​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​មិនធ្លាប់​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ពីមុន​មក​។​ ​នេះ​គឺ​ដោយសារតែ​អាជីវកម្ម​ខ្នាត​តូច​ៗ​រាប់ពាន់​នេះ​នឹង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​កសាង​អនាគត​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​”​។​

​តាមរយៈ​ចក្ខុវិស័យ​របស់​ធនាគារ​ឯក​ទេ​សវីង​ ​ក្នុង​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​ ​នា​ពេល​អនាគត​ខាងមុខ​ ​ធនាគារ​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ​ក្នុង​ការ​ដំណើរការ​បង់ថ្លៃ​អាជ្ញាប័ណ្ណ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​តាម​ប្រព័ន្ធ​ឌីជីថល​ ​ដល់​គ្រប់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​។​ ​ដំណើរការ​បង់ថ្លៃ​អាជ្ញាប័ណ្ណ​នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងអាច​ធ្វើ​បាន​នៅ​តាម​ភ្នាក់​ងារ​វីង​ជាង​ ​៦000កន្លែង​ ​ទូទាំង​ប្រទេស​ឬ​តាមរយៈ​គណ​នី​វីង​ ​នៅ​លើ​គេហទំព័រ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​របស់ក្រ​សួង​ ​នា​ពេល​ខាងមុខ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​៖​ ​
​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​
​អ៊ី​ម៉ែ​ល​:​ ​marketing​@​wingmoney.com​ ​
​ក្រុមហ៊ុន​ ​Banhji​ ​FinTech​ ​Co​.​,​ ​Ltd​ ​
​អ៊ី​ម៉ែ​ល​:​ ​roth​@​banhji.com​

Advertisement