ពិធី​ស្រាយ​បួស​ ​«​AIDILFITRI2019​»​ ​នៅ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​រាជធានី​ភ្នំពេញ​ ​

បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ម៉ាឡេស៊ី​ ​ប្រចាំ​រាជធានី​ភ្នំពេញ​ បានអះអាងថា ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ផ្ដើម​នៃ​ខែ​ ​Syawal​ ​និង​ក្នុងឱកាសនៃ​ការ​ប្រារព្ធ​ពិធី​ ​Hari​ ​Raya​ ​Aidilfitri​ ​ឬ​ ​Eid​ ​Mubarak​,​ ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ភ្នំពេញ​បាន​រៀបចំ​ពិធី​ស្រាយ​បួស​ ​”​Aidilfitri​”​ ​នៅ​អាគារ​ ​Dewan​ ​Malaysia​ ​នា​ថ្ងៃទី​ ​៥​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​។​



​លោក​ ​Eldeen​ ​Husaini​ ​Mohd​ ​Hashim​ ​ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ ​ប្រចាំ​នៅ​កម្ពុជា​ ​ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​ជនជាតិ​ម៉ាឡេស៊ី​ ​ដែល​មាន​អាសយដ្ឋាន​នៅក្នុង​រាជធានី​ភ្នំពេញ​ប្រហែល​ ​២០០នាក់​ ​ព្រមទាំង​មន្រ្តី​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ ​និង​តំណាង​អ្នកការទូត​ជាច្រើន​ទៀត​។​​

​លោក​ ​Eldeen​ ​Husaini​ ​Mohd​ ​Hashim​ ​ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​

គ្រួសារ​នៃ​ជនជាតិ​ម៉ាឡេស៊ី​ ​បាន​ជួបជុំគ្នា​ ​នៅ​ស្ថានទូត​ម៉ាឡេស៊ី​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​កាលពី​ព្រឹក​ថ្ងៃទី​ ​៥​ ​ខែមិថុនា​ ​២០១៩​ ​នៅក្នុង​សេចក្ដីប្រកាស​បាន​ឲ្យដឹង​ទៀត​ថា​ ​Hari​ ​Raya​ ​Aidilfitri​ ​ជា​ឱកាស​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រតិ​បតិ​ទិន​អ៊ី​ស្លាម​ ​ដែល​បាន​ប្រារព្ធ​ដោយ​សាសនិក​អ៊ី​ស្លាម​ទូទាំង​ពិភពលោក​។​ ​វា​ជា​ថ្ងៃ​បញ្ចប់​នៃ​ខែ​បួស​ ​ហៅថា​ ​រ៉ា​ម៉ា​ដាន​។​ ​ក្នុង​អំឡុង​បុណ្យ​រ៉ា​ម៉ា​ដាន​សាសនិក​អ៊ី​ស្លាម​ទូទាំង​ពិភពលោក​ ​ត្រូវតែ​តម​អាហារ​ ​ក្នុងអំឡុងពេល​ថ្ងៃ​ ​ក្នុងរយៈពេល​យ៉ាងហោចណាស់​ ​៣០ថ្ងៃ​។​

​សាសនិក​អ៊ី​ស្លាម​ប្រើ​ប្រតិទិន​ច័ន្ទ​គតិ​ ​ដើម្បី​កំណត់​ថ្ងៃ​សំ​ខាន់​ៗ​ ​ដូចជា​ ​Ramadan​ ​និង​ ​Syawal​ ​ដែល​កើតឡើង​ក្នុង​ខែ​ផ្សេងគ្នា​ ​ក្នុង​ប្រតិទិន​ ​គ្រីកូ​រៀន​ ​ជា​រៀងរាល់​ឆ្នាំ​។​ ​ក្នុង​ខែ​ ​Syawal​ ​សាសនិក​អ៊ី​ស្លាម​ភាគច្រើន​បើកទ្វារ​ផ្ទះ​របស់​ពួកគេ​ ​ទទួលស្វាគមន៍​មនុស្ស​គ្រប់គ្នា​ដោយ​មិន​គិត​ពី​ជាតិសាសន៍​ ​វប្បធម៌​ ​និង​តួនាទី​ឡើយ​ ​ដើម្បី​ចូលរួម​សប្បាយរីករាយ​ទាំងអស់គ្នា​។​ ​ស្ថានទូត​ម៉ាឡេស៊ី​ ​ក៏​បើកទ្វារ​ទទួលស្វាគមន៍​មនុស្ស​គ្រប់ទិសទី​ដោយ​មិន​គិត​ពី​សាសនា​ ​តួនាទី​ ​ឬប្រវត្តិ​ឡើយ​ ​ដើម្បី​ពង្រឹង​នូវ​ការ​រួបរួម​សហការ​ ​និង​លើកកម្ពស់​សមាហរណកម្ម​ជាតិសាសន៍​ក៏ដូចជា​ការយល់​ដឹង​អំពី​បុណ្យ​ ​និង​វប្បធម៌​។​

Advertisement