AFC CUP 2021 ក្រុម1 នឹងត្រូវជ្រើសរើសធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតទាំងអស់ក្នុងពូលរបស់ខ្លួន

កាលពី​ថ្ងៃទី​អាទិត្យ ទី22 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ ផេ​ច​ផ្លូវការ aseanfootball បាន​បញ្ចេញ​នូវ​ព័​ត៏​មាន​មួយ អំពី​ការផ្លាស់ប្តូរ រូបមន្ត​ប្រកួត​ពានរង្វាន់ AFC CUP 2021 ដោយយោង​ទៅលើ​ការរង​ផលវិបាក​ពី​មេរោគ​កូ​វីដ-19។

ការផ្លាស់ប្តូរ​រូបមន្ត​ថ្មី ដែល​ខុសពី​ឆ្នាំ2020 កន្លងទៅនេះ គឺ​ការប្តូរ ពី​ការប្រកួត​ចំនួន 2ជើង ទៅជា​ប្រកួត​តែ 1ជើង​វិញ  ហើយ​ចំពោះ​ការធ្វើជា​ម្ចាស់ផ្ទះ គឺ​តម្រូវឱ្យ​ប្រទេស1 ក្នុងចំណោម 4ប្រទេស ដែល​ស្ថិតនៅក្នុង​ពូ​ល​ជាមួយគ្នា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ តំណាង​ពូ​ល​របស់ខ្លួន។

គួរឱ្យ​ដឹង​ដែរ​ថា កម្ពុ​ជាមាន​បេក្ខភាព 2ក្លិប ដែល​នឹងត្រូវ​ចូលរួម​ក្នុង​ពានរង្វាន់​នេះ គឺ​បឹងកេត ជាប់​ទៅ​វគ្គ​ចែក​ពូ​ល​ស្វ័យប្រវត្តិ និង​វិសាខា ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ​ជាមុនសិន៕

Advertisement