ក្រោយពីត្រឡប់មកដល់អេស្ប៉ាញវិញភ្លាម កាលពីថ្ងៃទី2 ខែកញ្ញា ឆ្នាំ2020 លោក Jorge Messi ដែលជាឪពុករបស់កីឡាករ Lionel Messi បានផ្តល់បទសម្ភាសបន្តិចថា៖ «វាជារឿងដ៏លំបាកបំផុត ដែល Messi នឹងបន្តនៅក្លិបនេះ»។
ទោះជាបែបនេះក្តី ក៏ប៉ុន្តែពាក្យទាំងនេះ គឺវាគ្រាន់តែជាសម្ដី មុនពេលចូលតុចរចារតែប៉ុណ្ណោះ។ ក្រោយពីបានចូលចរចាអស់រយៈពេល 1ម៉ោងកន្លះនៅថ្ងៃទី3 ខែកញ្ញា ឆ្នាំ2020 រួចមក ស្រាប់តែលោកបានប្តូរចិត្តវិញ ដោយបាននិយាយថា លោកពិតជាពេញចិត្តនូវអ្វីដែលក្លិបផ្តល់ឱ្យ Messi ជាខ្លាំង។ លោកមិនទាន់អាចនិយាយថាយ៉ាងណាបានឡើយ អំពីជោគជតារបស់ Messi ព្រោះលោកត្រូវទៅបញ្ចុះបញ្ចូលកូនប្រុសជាមុនសិន។
គួរឱ្យដឹងដែរថា Barcelona បានបង្ហើបកាលពីមុនជំនួបចរចានេះថា ក្លិបនឹងផ្តល់កុងត្រារយៈពេល 2ឆ្នាំបន្ថែមទៀតដល់ Messi ដែលនឹងមានអត្ថប្រយោជន៍ជាច្រើនដល់ Messi មិនឱ្យគេខកចិត្តឡើយ៕