ក្រោយផ្អើលរឿងជំពាក់លុយពេញ​ហ្វេសប៊ុក លោក Rith Omega ឱ្យមេធាវីទាក់ទងទៅ សូ ដានីតា

មុននេះបន្ដិច តារាសម្ដែង សូ ដានីតា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យដឹងថា នាងកំពុងតាមរកលោក ឃុន ធារិទ្ធិ ហៅ Rith Omega ចេញមុខមកដោះស្រាយលុយកាក់ជាង6500ដុល្លារ។ ក្នុងសំណេរខ្លីរបស់ សូ ដានីតា បានសង្កត់ធ្ងន់ថា លោក Rith Omega បានបំពានសន្យា ទាំងដែលខ្លួនបានផ្ដិតមេដៃជាច្រើនដង និងបិទទូរស័ព្ទខលមិនចូលទៀតផង។ ​

យោងទៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែង សូ ដានីតា បានសរសេររៀបរាប់ឱ្យដឹងថា «នាងខ្ញុំ សូ ដានីតា សូមប្រកាសរក​ឈ្មោះ (Rith Omega) ចេញមុខមក​ដោះស្រាយលុយចំនួន 6500$ ព្រោះបំពានសន្យា ដែលមានស្នាមមេដៃជាច្រើនដងហើយ ដោយតេមិនលើក បិទទូរស័ព្ទ។ បើមិនចេញមកខ្ញុំដាក់បណ្តឹង ឡើងដល់តុលាការ»។

យ៉ាងណាមិញ តាមរយៈការបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើល រឿងជំពាក់បំណុលគ្នាបែបនេះ ពីសំណាក់តារាសម្ដែងកញ្ញា សូ ដានីតា គឺបន្ទាប់ពីម្ដាយរបស់នាង បានទទួលមរណភាព និងបានរៀបចំពិធីបុណ្យ៧ថ្ងៃរួចរាល នាពេលថ្មីៗនេះ។ ​គេមិនទាន់ដឹងនោះទេថា តើនាងមានការខ្វះខាត ការធ្វើបុណ្យឱ្យម្ដាយរបស់នាង ឬក៏យ៉ាងណានោះទេ ទើបធ្វើឱ្យនាងដាច់ចិត្តទម្លាយ រឿងលោក Rith Omega ជំពាក់លុយ ហើយមិនចេញមុខដោះស្រាយ។

ក្រោយការបង្ហោះសាររបស់តារាស្រីខាងលើ លោក Rith Omega ក៏បានបង្ហោះសារតបវិញថា « សូមបងស្រីកុំនិយាយថា ប្រកាសរកខ្ញុំ​ ហាងខ្ញុំនៅបេីក​ ផ្ទះខ្ញុំនៅដដែល​ បងទាក់ទងខ្ញុំតាម Telegram ខ្ញុំតបរហូត​ តែថ្ងៃនេះខ្ញុំរវល់​ ខ្ញុំជំរាបជូនបងថាខ្ញុំរវល់​ ហេីយបងឱ្យខ្ញុំចូលខ្លួន​ ខ្ញុំមានរត់ទៅណា? ខ្ញុំមានឆបោកបងស្រីឯណា? បញ្ជាក់= លុយ 6500$នោះ​ ជាលុយដែលបងស្រីបានកក់ mask ខ្ញុំ​ 10000$ ហេីយខ្ញុំបានចាញ់បោកគេដូចគ្នា​ តែខ្ញុំមានភាពទំនួលខុសត្រូវ​ បានខ្ញុំធានាសងបង​ ដោយយកលុយខ្លួនឯងសងបងបាន​ 3500$ហេីយ​​ មុនខាងក្រុមហ៊ុន mask នោះសងខ្ញុំទៀត​ ….​បងថាយកប៉ូលីសមកហាងខ្ញុំ? យកមកធ្វេីអីបង​ខ្ញុំអត់បានឆបោកបងទេ?

ឯកសារខ្ញុំមាន​ ល្ងាចខ្ញុំឱ្យមេធាវីខ្ញុំទាក់ទងទៅបង…មិនមែនជំពាក់លុយគេ​ សម្តីឡូយទេ​ ព្រោះខ្ញុំបានបង្ហាញហេីយ​ ខ្ញុំជាជនរងគ្រោះដែល​ តែខ្ញុំមិនបានគេចវេស​ រហូតដល់ថ្នាក់ដូចបងបង្ហោះទេ »៕

Advertisement