ហួសចិត្ត!! សង្ស័យថាកើតជំងឺកូវីដ19 បុរសម្នាក់សម្លាប់សង្សារខ្លួនចោល

តាមរយៈសារព័ត៌មានកម្សាន្ដ Teenee នៅព្រឹកថ្ងៃទី 3 ខែមេសា ឆ្នាំ 2020 នេះ បានចេញផ្សាយឱ្យដឹងថា នេះជាហេតុការណ៍ដ៏សែនរន្ធត់កើតឡើងនៅប្រទេសអ៊ីតាលី បុរសជាគិលានុបដ្ឋាកម្នាក់ បានសម្លាប់ទុកទ័រស្រីដែលជាសង្សារបស់ខ្លួន ឱ្យបាត់បង់ជិវិតដោយអះអាងថា ខ្លួនបានឆ្លងជំងឺកូវីដ19 ពីសង្សាររបស់ខ្លួន។

លោក អាន់តូនិអូ ដេ ប៉ាឆេ ជាគិលានុបដ្ឋាក មានវ័យ 28 ឆ្នាំ កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅក្រុង មេសស៊ីណា ខេវ៉ាន់ស៊ីស៊ីលី ភាគខាងត្បូងនៃប្រទេសអ៊ីតាលី។ លោកបានទូរស័ព្ទទៅប្ដឹងប៉ូលីសឱ្យមកចាប់ខ្លួនលោកបន្ទាប់ពីកើតហេតុការណ៍សម្លាប់សង្សារស្រី មានឈ្មោះ​ នាង ឡរ៉េណា ក្វារ៉ាន់តា ភេទស្រី អាយុ 27 ឆ្នាំ កំពុងបម្រើការងារជាដុកទ័រក្នុងមន្ទីរពេទ្យជាមួយគ្នា។ ខណៈដែលប៉ូលីសបានទៅដល់អាផាតមិនដែលបុរសជាគិលានុបដ្ឋាកនោះស្នាក់នៅ ក៏បានឃើញហេតុការណ៍មួយទៀតកើតឡើងគឺ បុរសខាងលើនេះ ព្យាយាមចងកធ្វើអត្តឃាតខ្លួន ក្រោយបានសម្លាប់សង្សារឱ្យស្លាប់ដាច់ខ្យល់។ តែយ៉ាងណាមិញ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះជីវិតបុរសនេះ ឱ្យរស់រួចជិវិតឡើងវិញ។

បន្ទាប់ពីកើតហេតុការណ៍ដ៏សោកសៅមួយនេះ អាន់តូនិអូ ដេ ប៉ាឆេ បានសារភាពប្រាប់ប៉ូលីសថា ខ្លួនពិតជាសម្លាប់សង្សារ ព្រោះសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ19ពីសង្សារពិតមែន ។ យ៉ាងណាមិញ គ្រូពេទ្យបានធ្វើការត្រួតពិនិត្យរាងកាយលោក អាន់តូនិអូ ដេ ប៉ាឆេ ក៏បានរកឃើញលទ្ធផលច្បាស់អះអាងថា រូបលោកគ្មានការឆ្លងនៃវីរ៉ុសកូវីដ19 នោះទេ។ ទើបសារព័ត៌មានអ៊ីតាលី បានចាត់ទុកព័ត៌មានសោកសៅនេះជាមេរៀនដល់គ្រូទេព្យថា ៖ « ស្ត្រីបានស្លាប់ជាគ្រូពេទ្យឆ្នើម ដែលធ្វើការយ៉ាងមុតមាំដើម្បីជួយជីវិតអ្នកដទៃ រឿងនេះជារឿងដ៏សែនសោកសៅបំផុតក្នុងដួងចិត្ត»៕

Advertisement