លោក Liu Hong ដែលជាថ្នាក់ដឹកនាំមួយរូបក្នុងក្រុមហ៊ុនផលិតស្មាតហ្វូន VIVO បានលើកឡើងថា នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ(ចុងឆ្នាំ ២០២០) ស្មាតហ្វូន 5G នឹងមានតម្លៃត្រឹមតែជាង ២០០ដុល្លារប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនកំពុងតែធ្វើយ៉ាងណាផលិតស្មាតហ្វូន 5G ឱ្យបានច្រើនជាង ១០០,០០០គ្រឿងដើម្បីផ្គត់ផ្តង់ទីផ្សារ។ វិបតិ្តវីរុស COVID-19 បានធ្វើឲ្យចរន្តលក់ចេញ ធ្លាក់ចុះពី ៣០% ទៅ ៥០% ហើយមិនមែនមានតែ VIVO មួយនោះទេ សហគ្រាសផ្សេងៗក៏មិនខុសគ្នាដែរ។
ថ្នាក់ដឹកនាំរូបនោះ បានបន្ថែមទៀតថា VIVO ដាក់គោលដៅនៅឆ្នាំបន្ទាប់ នឹងត្រូវផលិតយ៉ាងតិចឲ្យបានជាង ២០០លានគ្រឿងក្នុង 1ឆ្នាំ ដើម្បីយកចំណែកទីផ្សារពិភពលោកឱ្យបានកាន់តែច្រើនជាងមុន៕
Advertisement