តារាចម្រៀង ខេម និង តន់ ចន្ទសីម៉ា បង្ហាញការគាំទ្របន្លែធម្មជាតិដែលត្រួតពិនិត្យពីអ្នកឯទេសស្ដង់ដារប្រទេសជប៉ុន

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក គេមើលឃើញថា ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​ ​ត្រៀម​​បើក​សម្ពោធ​​​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះនៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ ២០២០ ដើម្បីចូលរួម​ចំណែក​ជួយ​ជ្រោមជ្រែង​កសិករ​​ និង​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​រាជរដ្ឋាភិបាល។ ផ្សារ​​របស់​លោក​ឧកញ៉ា​វ័យ​ក្មេងរូបនេះ​កំពុង​មាន​ប្រជាប្រិយភាព​នេះ ​​បាន​ប្រមូល​ទិញ​កសិផល​ពី​កសិករ​ដែល​បច្ចុប្បន្ន​បាន​ចងក្រង​និង​ប្រមូល​ទិញ​ជា​មួយ​កសិករ​សរុប មាន​រហូត​ដល់​ទៅ​១៨​ខេត្ត​ឯណោះ សម្រាប់​យក​មក​​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

ក្នុងនោះគេឃើញតារាចម្រៀងប្រុសសំឡេងស្អក ខេម បានបង្ហាញការគាំទ្រ និងឱ្យដឹងថា អ្នក​គ្រប់​គ្រង​ផ្សារបានអះអាងថាក្រុម​ជំនាញ​ត្រួត​ពិនិត្យ​គុណភាព​ម្ហូបអាហារ​របស់​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​ត្រូវ​បាន​បណ្ដុះបណ្ដាល​បច្ចេកទេស​ នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ប្រមូល​ផ្ដុំ​គុណភាព​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ជប៉ុន និង​បណ្ដុះបណ្ដាល​បច្ចេកទេស​លក្ខណៈ​ស្តង់​ដារ​ ពី​​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា(JICA) ទទួល​ស្គាល់​ដោយ​ក្រសួងកសិកម្ម ។ អ្វី​ដែល​ជា​ទំនុក​ចិត្ត​នោះ កសិផល​ទាំងអស់​ត្រូវ​បាន​​តាមដាន​ត្រួត​ពិនិត្យ​តាំង​ពី​កន្លែង​ដាំដុះ​​រហូត​ដល់​កន្លែង​វេច​ខ្ចប់ តែ​ម្ដង ក្នុង​នោះ​ដែរ​កសិករ​ទាំងអស់​ត្រូវ​បាន​ចុះ​កិច្ចសន្យា​និង​កុង​ត្រា​ស្រប​តាម​គោលការណ៍​ដាំដុះ​តាម​គោល​ការណ៍​ធម្មជាតិ ។

កញ្ញា តន់ ចន្ទសីម៉ា តារាស្រីប្រចាំផលិតកម្មកាឡាក់ស៊ី និងជាម្ចាស់បទ « ឡាសារ៉ែន » ក៏បានចូលរួមថតស្ពតបន្លែធម្មជាតិនេះ និងឱ្យដឹងថា ដើម្បី​ជួយ​ដល់​កសិករ ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា បាន​បញ្ជូន ធនធាន​មនុស្ស​គ្រប់​ជំនាញ​ចុះ​ពន្យល់​និង​ណែនាំ​ក្នុង​ការ​ដាំដុះ​តាម​គោលការណ៍​ធម្មជាតិ​ដោយ​មិន​ប្រើប្រាស់​សារធាតុគីមី។ ជា​មួយ​នឹង​ការ​ប្រមូល​ទិញ​នេះ​ផង​ដែរ ប្រសិន​បើ​កសិករ​ណា​មួយ​មាន​គំនិត​បន្លំ​ល្មើស​នឹង​លក្ខន្តិកៈ​ប្រើប្រាស់​សារធាតុ​គីមី​ នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ ហើយ​បញ្ឈប់​ការ​ទទួល​ទិញ​ពី ក្រុមហ៊ុន​រយៈពេល​មួយ​ឆ្នាំ។ យ៉ាងណាមីញដើម្បី​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នឹង​ទំនើប​នោះ ខាង​ក្រុមហ៊ុន​​បាន​រៀប​ចំ​ការ​កម្មង់​ទិញ តាម​​អន​ឡាញ ឬ​បញ្ជា​ទិញ​តាម​ទូរស័ព្ទ​ដៃ កម្មង់​តាម ទំនិញ​ដែល​​លោក​អ្នក​ត្រូវ​ការ ត្រឹម​តែ​២០​នាទី បន្លែ​ផ្លែ​ឈើ ឬ ត្រី​សាច់​តែ លោក​អ្នក​កម្មង់​នោះ នឹង​ដឹក​ជូន​ផល់​ផ្ទះ​លោក​អ្នក​តែ​ម្ដង៕

Advertisement