ចោម ក្វាន់ ៖ « ធ្វើជាមនុស្សកុំបោះបង់ការព្យាយាម »

យោងតាមហ្វេសប៊ុករបស់តារាហ្វេសប៊ុកអ្នកនាង ចោម ក្វាន់ គេស្គាល់ថាជាបងប្អូនស្រីរបស់អ្នកនាង ដេន នីក្វាន់ បានបង្ហោះសារលើកទឹកចិត្តដល់មហាជន និងកូនក្រុមរបស់អ្នកនាង ជាកម្លាំងបណ្ដាលចិត្តឱ្យខិតខំប្រឹងប្រែងក្នុងការរកស៊ីពង្រឹងមុខជំនួញ។ ​អ្នកនាង ចោម ក្វាន់​ បានបង្ហើបពីប្រវត្តិកូនក្រុមឈ្មោះ​អ្នកនាង ឌី ដែលមានប្រវត្តិកម្សត់ ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក។

តាមការបញ្ជាក់ អ្នកនាង ឌី ថា​ កាល​ពី​មួយ​ឆ្នាំ​មុន​ខ្លួន​ទទួល​បាន​កាដូ​រថយន្ត​ម៉ាក​ Visto ១​គ្រឿង​យ៉ាង​ស្រស់​ស្អាត​ពី​អ្នក​នាង ចោម​ ក្វាន់ ​​។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០២០ នេះ​អ្វី​ដែល​អ្នកនាង នឹក​ស្មាន​មិន​ដល់​នោះ​គឺ​​ខ្លួន​បាន​ទទួលកាដូ​​រថយន្ត​ Prius មួយ​គ្រឿង​​ទៀត​ពី​អ្នកនាង ចោម ក្វាន់ ដែល​ជា​មេ​ដ៏​ល្អ​ម្នាក់​តែង​តែ​ចែក​រំលែក​បទពិសោធន៍​ល្អ​ៗ​ដល់​កូន​ក្រុម។ ជាមួយ​គ្នា​នេះ​ដែរ​អ្នកនាង ឌី ក៏​បាន​រៀបរាប់​បន្ថែម​ថា៖” ជា​ដំបូង​ខ្ញុំ​សូមអរគុណ​ដល់​មេ​របស់​នាង​ខ្ញុំ គឺ​បង​ស្រី ចោម ក្វាន់ ដែល​តែង​តែ​​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​គំនិត​រក​ស៊ីសព្វ​គ្រប់​បែប​យ៉ាង​​ដល់​រូប​ខ្ញុំ​ និយាយ​ឡើង​ចង់​តែ​យំ​ទេ​ នេះ​គឺ​ជា​អារម្មណ៍​ពិត​របស់​ខ្ញុំ​អគុណ​ដល់​គ្រួសារ​ DNK”។ អ្នកនាង បញ្ជាក់​ថា មុន​ជួប​អ្នកនាង ចោម ក្វាន់ មុន​ដំបូង​ឡើយ​ខ្លួន​​បាន​រក​ស៊ី​ជាមួយ​ក្រុម​ហ៊ុន​ថែរក្សា​សម្រស់​មួយ តែ​គ្មាន​ថវិកា​នោះ​ទេ​ពេល​នោះ​​​​មាន​តែ​៨០០ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ចង​ការ​គេ​ទៀត តែ​មិន​ទទួល​បាន​ជោគជ័យ​អ្វី​ឡើយ។ ប៉ុន្តែ​ក្រោយ​បាន​ជួប​​អ្នកនាង ចោម ក្វាន់ ដែល​ជា​មេ​​ល្អ​ និង​គំរូ​សម្រាប់​កូន​ចៅ​នោះ​ឃើញ​​ថា ការ​រក​ស៊ី​របស់​អ្នកនាង ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ​​​​មាន​តែ​ភាព​ជោគ​ជ័យ​គ្រប់​ពេល​។

យ៉ាងណាមិញ អ្នកនាង ចោម ក្វាន់ បានផ្ដាំសារទៅកាន់មហាជនទូទៅថា « ធ្វើជាមនុស្សកុំបោះបង់ការព្យាយាម » បន្ទាប់ពីអ្នកនាងជួយជ្រោមជ្រែងកូនក្រុមខាងលើឱ្យក្លាយជាស្ត្រីរឹងមាំ៕

Advertisement