តារាសម្ដែង ឈួន ពន្លឺ និង លោកនាងវ៉ាន សាន់ ពិធីករហង្សមាស រំឭកខួប២ឆ្នាំហាង «សាន់ឡាយ»

នៅរាត្រីថ្ងៃទី៦ ខែកមរា ឆ្នាំ ២០២០នេះ តារាសម្ដែង ឈួន ពន្លឺ​ និងពិធីកររូបសង្ហា នាង វ៉ាង​សាន់ បានរៀបចំពិធីគម្រប់ខួប២ឆ្នាំ ភោជនីយដ្ឋាន «សាន់ឡាយ» មានទីតាំងស្ថិតនៅក្បែរស្តុបទូលទំពូង ក្នុងនោះក៏មានការចូលរួមពីសិល្បករ-សិល្បការិនីមួយចំនួន និងភ្ញៀវកិត្តិយសជាច្រើននាក់ ប្រកបដោយបរិយាកាសរីករាយ។ ​លោកឈួន ពន្លឺ និង លោកនាងវ៉ាន សាន់ ពិធីករហង្សមាស ត្រូវបានគេដឹងថា បានរួមដៃគ្នាចុះទុនពង្រីកមុខរបរបើកហាង បានរយៈពេល២ឆ្នាំមកហើយ។

ជាមួយគ្នានោះដែរលោក ឈួន ពន្លឺ​ បានឱ្យដឹងថា ហាងសាន់ឡាយនេះ ចំណាយទុកអស់ជាង៤ម៉ឺនទៅហើយ ដោយថ្មីៗនេះលោកបានពង្រីកផ្នែកខាងលើជាស្កាយបា ព្រមទាំងមុខម្ហូបថ្មីៗទៀត បំពេញសេចក្ដីត្រូវការរបស់ភ្ញៀវ។ ចំណែកឯការងារសិល្បៈវិញ លោកនៅតែទទួលថត និងសម្ដែងដូចដើម ខណៈ២ឆ្នាំមកនេះលោកខកឱកាសសិល្បៈច្រើន ព្រោះតែដើម្បីមើលហាង តែ ពេលនេះលែងបណ្តោយទៀតហើយ ទំនេរ​គឺចេញថតឲ្យបានច្រើន ព្រោះនឹកសិល្បៈធ្លាប់តស៊ូយូរមកហើយ។

លោក ​នាង វ៉ាង​សាន់ ​បាននិយាយថា លោកអត់ខ្វល់នឹងការនិយាយអីពីលោកឡើយ សំខាន់រូបលោក និងលោក ឈួន ពន្លឺ មានហុងស៊ុយល្អ មានជើងលេខល្អ អាចចាប់ដៃគូគ្នារកស៊ីចម្រុងចម្រើន មិនបាច់គិត​សំដីអ្នកណាឡើយ។ លោក ពន្លឺ មានជំនាញពូកែខាងដេគ័រហាង និងធ្វើម្ហូប ព្រោះបានរៀនជំនាញធ្វើម្ហូប ដល់ប្រទេសសឹង្ហបុរី។ ចំណែកលោកក៏មានការរាប់អានគេច្រើន ទើប​ណែនាំមកហាងនេះ ហើយអតិថិជនខ្លះគាត់រាប់អានគាំទ្រ ជួយមកញ៉ាំ រហូតអាចដំណើរការបាន២ឆ្នាំ។ មិនតែប៉ុណ្ណោះលោកក៏មានរួមបញ្ចូលបន្ថែមទាំងមុខម្ហូបប្លែកៗដែលមានរសជាតិដើមពីបរទេស ពិសេសគឺពង្រឹងនិងរក្សានូវគុណភាព ទាំងតម្លៃ ផ្នែកសេវាកម្ម ពិសេសអនាម័យផងដែរ។ លោកសង្ឃឹមថាភ្ញៀវចាស់ថ្មីទាំងអស់នឹងបន្តការគាំទ្រហាងរបស់លោក ពិសេសពេញចិត្តនូវគម្រោង skybar ថ្មីរបស់ហាង។ មិនតែប៉ុណ្ណោះលោកក៏នឹងត្រៀមបន្ថែមអ្វីដែលជាចំណុចខ្វះខាត និងបន្តរកអ្វីដែលថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជនមិនឱ្យខកបំណងនោះទេ៕

Advertisement