ក្ដុកក្ដួលអាណិត តារាសម្ដែងភេទី៣ Mr Queen កំពុងធ្លាក់ខ្លួនក្នុងសភាពដុនដាប

នៅពេលថ្មីៗនេះមហាជនអ្នកគាំទ្រស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាសម្ដែង គន់ រៀមរតនៈ ហៅចែរូហ្សា បង្ហោះរូបភាពជាច្រើនសន្លឹករបស់តារាសម្ដែងភេទទី៣ លោក វឌ្ឍនា ហៅMr Queen បានធ្លាក់ខ្លួនឈឺធ្ងន់ដុបដាបនៅលើគ្រែមន្ទីរពេទ្យ ព្រោះដោយមានជម្ងឺមហារីកនិងរបេង។

នាពេលនេះដែរ តារាភេទទី៣រូបនេះ កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យរុស្សី យ៉ាងឯកោ ក្នុងសភាពស្គមរីងរ៉ៃ ដេកព្យួរសេរ៉ូម មើលមិនចង់ស្គាល់។ ចែរ៉ូហ្សា បានបង្ហាញក្ដីអាណិតអាសូរយ៉ាងខ្លោចចិត្តចំពោះមិត្តរួមអាជីពសិល្បៈរូបនេះថា «ពេលវេលាកន្លងផុតដ៏មិនគួរឱ្យជឿ😰 កាលនេាះ ក្រៅពីគាត់ Mr Queen 👑 ក្នុងសង្គមសិល្បៈ នឹង ឆាកតន្ត្រីកម្មវិធីទូរទស្សន៍នានា គ្មានអ្នកណាគេមេីលមុខ អេីពេីជាមួយខ្ញុំទេ😰 បានគាត់ ជួយលេីកស្ទួយ បំពេញ បំណងខ្ញុំក្នុងសង្គមការងារលិស្បៈមួយចំនួន🌻 បាត់វត្តមានគាត់មួយរយៈយូ រហូតស្ទេីមិនជឿលភ្នែកខ្លួនឯង ថាគាត់ស្ថិតក្នុងតំណាក់កាលមួយនេះ😰 ប្អូនហ្នឹងទៅសួសុខទុកបង ទេាះមិនមានអីជួយច្រេីន ក៏បានជាកំលាំងចិត្តជូនបង💐 សូមបងរឹងមាំ នឹងមានសុខភាពល្អប្រសេីរឆាប់ៗ🙏💐❤️»។

សារក្ដុកក្ដួលនេះបានឱ្យដឹងថា ក្រោយបាត់មុខលោកពីសិល្បៈរយៈពេលយូរ បែរជាលេចរូបភាពស្គមខ្លាំងដេកឈឺរបស់ Mr Queen យ៉ាងគួរឱ្យអាណិត ទើបធ្វើឱ្យមហាជននឹកដល់សមត្ថភាពខ្លាំងលើឆាក។ Mr queenដែលជាតារាសិល្បៈមួយរូបពូកែសម្តែងមានទេពកោសល្យ ហើយពូកែធ្វើឱ្យអ្នកទស្សនាពេញចិត្តចំពោះរូបលោកផងដែរ ។ លោកជាទូទាំងគេចាំរូបរាងនិងស្តាយសម្តែងពូកែរបស់លោក ដោយតែងធ្វើជារូបពីរ ប្រុសម្ខាងស្រីម្ខាង ដែលជាទីចាប់អារម្មណ៏ខ្លាំងផងដែរ ។ ខណៈកំពុងធ្លាក់ខ្លួនកើតជំងឺមហារីកដំណាក់ការចុងក្រោយនេះ មិត្តអ្នកសិល្បៈបានអំពាវនាវឱ្យមានការជួយពីសប្បុរសជនចំពោះ Mr Queen និងសូមសមាគមន៍សិល្បៈជួយគាត់ផងដែរ ព្រោះតាមដឹងលោកគឺជាកូនកំព្រារទៀត៕

Advertisement