ពីរោះ​រណ្ដំ​ចិត្ត​!​!​ ​បទ​ថ្មី​ ​«​កោះ​អូន​កោះ​បង​»​ ​ពី​អង្គ​ក្សត្រី​តូច​ ​នរោត្តម​ ​ជេន​ ​ណា​ ​រួបរួម​អភិរក្ស​ព្រៃកោងកាង​

អង្គ​ក្សត្រី​តូច​ ​នរោត្តម​ ​ជេន​ ​ណា​ ​បច្ចុប្បន្ន​ទ្រង់​កំពុង​សាង​នូវ​ប្រជាប្រិយ​ភាព​ខ្លាំង​ ​ក្នុង​វិស័យ​សិល្បៈ​ ​តាមរយៈ​ការ​ ​Cover​ ​បទចម្រៀង​ជាច្រើន​ ​បង្ហោះ​ចូលក្នុង​បណ្ដាញ​សង្គម​ ​ក៏ដូចជា​បាន​បញ្ចេញ​បទចម្រៀង​ផ្ទាល់​ ​របស់​ព្រះនាង​នា​ពេល​កន្លងមក​។​ ​យ៉ាងណាមិញ​ ​ថ្មី​ៗ​នេះ​ ​ម្ចាស់​ក្សត្រី​តូច​ពោរពេញ​ដោយ​សមត្ថភាព​ ​និង​សម្រស់​ ​ទាក់ទាញ​ ​ព្រះនាង​ ​ជេន​ណា​ ​បាន​បញ្ចេញ​នូវ​បទចម្រៀង​ផ្ទាល់ខ្លួន​មួយ​បទ​ទៀតហើយ​ ​មាន​ចំណងជើង​ថា​ ​«​កោះ​អូន​កោះ​បង​»​ ​ខណៈ​ដែល​ចម្រៀង​មួយ​បទ​នេះ​ ​គឺ​បាន​បង្ហាញ​ពី​សម្បត្តិ​ធម្មជាតិ​ ​ពោល​គឺ​សម្រស់​ដ៏​ស្រស់​ ​ត្រកាល​របស់​ព្រៃកោងកាង​ឱ្យ​យុវជន​ចូលរួម​ថែរក្សា​ការពារ​ ​និង​អភិរក្ស​។​

​នៅ​លើ​ហ្វេ​សបុ​ក​ផេ​ក​ផ្លូវការ​របស់​អ្នកអង្គម្ចាស់​ក្សត្រី​តូច​ ​នរោត្តម​ ​ជេន​ណា​ ​បាន​បញ្ចេញ​បទចម្រៀង​ថ្មី​ ​ដែល​ចម្រៀង​មួយ​បទ​នេះ​មាន​ចំណងជើង​ថា​ ​«​កោះ​អូន​កោះ​បង​»​ ​ដែល​អ្នកអង្គម្ចាស់​ក្សត្រី​តូច​បាន​បញ្ចេញ​នូវ​សំនៀង​បាន​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត​ ​ស្ដាប់​មិន​ចេះ​ជិនណាយ​ ​ថែមទាំង​បាន​បង្ហាញ​នៅទេ​សភាព​ស្រស់​ស្អាត​ ​នៃ​សម្រស់​ព្រៃកោងកាង​ដ៏​សែនមនោរម្យ​ ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ធម្មជាតិ​ ​រួម​ជាមួយនឹង​អត្ថន័យ​ឱ្យ​យុវជន​ចូលរួម​ការពារ​ ​និង​អភិរក្ស​។​

​ជា​ការពិត​អត្ថន័យ​នៃ​ចម្រៀង​មួយ​នេះ​ ​គឺ​រៀបរាប់​ពី​សម្បត្តិ​ធម្មជាតិ​ ​សម្រស់​របស់​ព្រៃកោងកាង​ ​ដែល​ជា​កេរ្តិ៍ដំណែល​របស់​ប្រទេស​កម្ពុជា​ ​អម​ដោយ​ទេសភាព​ពណ៌ខៀវ​ស្រងាត់​ដាច់​កន្ទុយភ្នែក​ ​ព្រមទាំង​ឱ្យ​យុវជន​ខ្មែរ​ចូលរួម​លើកស្ទួយ​ ​និង​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ខ្មែរ​ ​ដែល​ដូនតា​បាន​បន្សល់ទុក​ជា​កេរ្តិ៍ដំណែល​ ​ចូលរួម​សាមគ្គី​គ្នា​ការពារ​ក៏ដូចជា​អភិរក្ស​នូវ​សម្បត្តិ​ធម្មជាតិ​ ​ជាពិសេស​គឺ​ព្រៃកោងកាង​ឱ្យ​បាន​គង់វង្ស​ ​និង​រីកចម្រើន​រហូត​ទៅ​។​

​ចង់​ដឹង​កាន់តែ​ច្បាស់​ថា​ ​«​កោះ​អូន​កោះ​បង​»​ ​របស់​អ្នកអង្គម្ចាស់​ ​នរោត្តម​ ​ជេន​ ​ណា​ ​ពីរោះ​រណ្ដំ​ ​និង​បង្កប់​អត្ថន័យ​យ៉ាងណា​នោះ​ ​សូម​ប្រិយមិត្ត​ទស្សនិកជន​រីករាយ​សណ្ដាប់​នូវ​ចម្រៀង​មួយ​នេះ​ទាំងអស់គ្នា​៖​

Advertisement