ខណៈពេល ដែលកំពុងផ្ទុះការរិះគន់បាញ់ចាក់ស្រោចយ៉ាងគំហុកក្រោយពេលដែលវីដេអូនៃឈុតឆាកសម្តែងស្រើបស្រាលក្នុងMV មួយត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងកក្រើកភ្ជាប់នឹងការមិនពេញចិត្ត ព្រោះធ្វើឱ្យធ្លាក់តម្លៃវប្បធម៌ឬតម្លៃសង្គមខ្មែរនោះ ក៏មានមជ្ឈដ្ឋានមហាជនប្រកាសស្នើឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រញាប់ភ្ញាក់ពីដំណេកមើលរឿងនេះផង កុំនៅយូរពេកដោយហេតុថាសកម្មភាពនេះដូចជាលើសពេកហើយដែលមិនអាចឱ្យទស្សនិកជនគាំទ្រឬទទួលយកបានឡើយ។
បើតាមគេដឹង តារាសម្ដែងវ័យក្មេងដែលកំពុងតែរងនូវការរិះគន់ដូចព្យុះពីសំណាក់មហាជនស្ទើរទូទាំងប្រទេសនោះគឺមានឈ្មោះហៅថា Rose ដោយរូបនាងជាមួយនឹងតួប្រុសកំពុងឱ្យថើបគ្នាយ៉ាងស្រើបស្រាលនៅការ៉ាស់ឡានមួយកន្លែង រហូតមានឈុតលូកស្ទាបក្បែរតំបន់សំខាន់ទៀតផង។ មួយឈុត MV នោះដែរត្រូវបានគេរិះគន់យ៉ាងចាស់ដៃបន្ដទៀត គឺឈុតនៅលើគ្រែវិញម្ដង ក៏ប៉ុន្ដែតារាសម្ដែស្រីសិចស៊ីរូបនេះ បានត្រឹមតែបង្ហោះពាក្យនៅលើបណ្ដាញសង្គមហ្វេសប៊ុនថានាងមិនខ្វល់ពីពាក្យរិះគន់ឡើយ ដោយនាងចាត់ទុកថា នោះគ្រាន់តែជាការសម្ដែង។
គួរបញ្ជាក់ដែរថាការរិះគន់មិនទាន់បាត់ក្លិនអសោចផងនោះស្រាប់តែតារាស្រីឈ្មោះ Rose ត្រូវបានលោក រិទ្ធ អូមេហ្កា ដែលជាអ្នកនិពន្ធ និងដឹកនាំនៅផលិតកម្មថោន បានទម្លាយឈុតសម្តែងរបស់នាងមួយទៀត គឺឈុតលើគ្រែដែលកំពុងថើបជញ្ជក់បបោសអង្អែលគ្នាយ៉ាងស្រើបស្រាលនៅលើគ្រែ បែបប្រឡែងលែងល្បែងស្នេហ៍ 18+។ លោក Rith Omega បានរៀបរាប់ថា៖ “ហុីម លើកមុនត្រឹមលូកគូថ ម្នាក់ៗថាថតដូចរឿង សុិច ចុះឈុតនេះវិញ? ឈុតមុនថាថតលេងមិនមានក្នុង MV ចុះឈុតនេះថតជាប់ទាំង អ្នកដឹកនាំសម្តែងកំុពុងថតទៀត តើថតលេងរឺយ៉ាងណា? សូមអ្នកដឹកនាំសម្តែង ដែលក្នុងVideo នេះឈរកាន់កាម៉េរ៉ាថត ចូលខ្លួនបកស្រាយផង តើកំពុងថតរឿងសុិចខ្មែរ រឺ MV? តើអ្នកដឹកនាំសម្តែងម្នាក់នឹងយកអីមកគិត មានខួរទេ? រឺបទនេះស្នើរទៅក្រសួងវប្បធម៍ សុំជាលក្ខណ 18+?”៕