គ្រូបង្វឹក U22 មីយ៉ាន់ម៉ា ថា ម្ចាស់ផ្ទះហ្វីលីពីន និងម៉ាឡេស៊ី ទើបសមជាដៃគូរបស់ខ្លួននៅស៊ីហ្គេម(អីយ៉ា?!)

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិយុវជនមីយ៉ាន់ម៉ាអាយុក្រោម 22ឆ្នាំ លោក Velizar Lopov បានលើកឡើងមុនការប្រកួតស៊ីហ្គេមចូលមកដល់ថា ក្រុមដែលលោកគិតថា ជាឧបសគ្គសម្រាប់ពូល A នៅស៊ីហ្គេមឆ្នាំនេះ គឺម៉ាឡេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន។

លោកបានបន្ថែមថា ក្រុមផ្សេងៗនៅក្នុងពូលជាមួយគ្នា រួមមានកម្ពុជាផងដែរនោះ ជាក្រុមដែលស្ថិតនៅកម្រិតទាបជាងខ្លួនឆ្ងាយណាស់ ដែលលោកគិតថា ក្រុមរបស់លោកងាយស្រួលនឹងយកឈ្នះដោយងាយៗណាស់។

គួរឱ្យដឹងដែរថា ប្រភេទកីឡាបាល់ទាត់នៅស៊ីហ្គេមឆ្នាំ2019នេះ នឹងចាប់ផ្តើមនៅថ្ងៃទី26 វិច្ឆិកា រហូតដល់ថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 ដោយកម្ពុជាស្ថិតនៅក្នុងពូល A ដែលមានម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត៕

Advertisement