កម្ពុជាប្រកួតកម្តៅសាច់ដុំ 1ប្រកួតជាមួយម៉ុងហ្គោលី មុនទៅទាត់វគ្គជម្រុះ World Cup នៅទឹកដីហុងកុង

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសអំពីការប្រកួតមិត្តភាពអន្តរជាតិ 1ប្រកួត ដោយក្រុមដែលកម្ពុជាត្រូវតតាំងជាមួយនោះ គឺក្រុមបាល់ទាត់ម៉ុងហ្គោលី នៅថ្ងៃទី14 ខែវិច្ឋិកា ឆ្នាំ2019 ខាងមុខនេះនៅលើទឹកដីកម្ពុជាក្នុងពហុកីឡដ្ឋានជាតិដោយនឹងចាប់ផ្តើមការប្រកួតពីម៉ោង6 និង 30នាទីតទៅ។

ម៉ុងហ្គោលី អាចចាត់ទុកថា ជាក្រុមល្មមមួយសម្រាប់កម្ពុជា ព្រោះពួកគេមានកម្រិតលេងប្រហាក់ប្រហែលនឹងក្រុមគោព្រៃកម្ពុជាដែរ ហើយបច្ចុប្បន្នក្រុមមួយនេះស្ថិតនៅលើលេខរៀងទី183 ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ខណៈដែលកម្ពុជា ស្ថិតនៅលើលេខរៀងទី169 របស់ពិភពលោក។

គួរបញ្ជាក់ដែរថា ការប្រកួតនេះត្រូវបានចាត់ទុកថា ជាការប្រកួតកម្ដៅសាច់ដុំរបស់ក្រុមកម្ពុជាមុនចេញទៅប្រកួតជាមួយក្រុមហុងកុងនៅថ្ងៃទី19 វិច្ឆិកា (5ថ្ងៃក្រោយ)ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022៕

Advertisement