អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ដឹកនាំ​ក្រុម​បាន​ ​1ឆ្នាំ​មកនេះ​ ​តើ​ប្រកួត​បាន​ប៉ុន្មាន​ប្រកួត​ ​និង​ទទួល​បាន​លទ្ធផល​យ៉ាងណា​ដែរ​?​

​លោក​ ​Keisuke​ ​Honda​ ​បាន​ចុះ​កុងត្រា​ចំនួន​ ​2ឆ្នាំ​ ​ជា​អ្នកដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា​កាលពី​ខែសីហា​ ​ឆ្នាំ2018​ ​ដោយ​មិន​គិត​ប្រាក់កម្រៃ​អ្វី​ទាំងអស់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា​ ​ដែល​គិត​មកទល់​នឹង​ពេលនេះ​ ​មាន​រយៈពេល​ជាង​ ​1ឆ្នាំ​ ​និង​បាន​ឆ្លងកាត់​ចំនួន​ ​12ប្រកួត​ហើយ​។​

​ក្នុង​ការដឹកនាំ​ចំនួន​ ​12ប្រកួត​កន្លងមក​នេះ​ ​បើ​គិត​ពី​លទ្ធផល​វិញ​ ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ឈ្នះ​តែ​ ​3ប្រកួត​ប៉ុណ្ណោះ​ ​ជាមួយ​និង​ស្មើ​ ​2ប្រកួត​ ​និង​ចាញ់​ដល់ទៅ​ ​7ប្រកួត​ ​ដែល​គិតជា​ភាគរយ​ ​គឺ​ឈ្នះ​ត្រឹមតែ​ ​25​%​ ​ស្មើ​ ​20​%​ ​និង​ចាញ់​ ​៥៥​%​ ​ដែល​មើលទៅ​ហាក់ដូចជា​មិនសូវ​កាក់កប​ប៉ុន្មាន​ឡើយ​។​ ​តែបើ​គិត​ពី​ទម្រង់​លេង​ ​ការគ្រប់គ្រង​បាល់​ ​ការ​របូត​គ្រាប់​បាល់​ ​និង​ស៊ុត​បញ្ចូល​ទី​វិញ​ ​កម្ពុជា​ហាក់​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ច្រើន​ ​ដោយ​ក្នុង​នោះ​កម្ពុជា​បាន​ហក់​ឡើង​នូវ​ទម្រង់​លេង​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មានសាច់​បាល់​លេង​ច្រើនជាង​គូប្រកួត​ ​ទោះជា​លេង​ជាមួយ​ក្រុម​ខ្លាំង​យ៉ាងណា​ក្តី​។​

​ហើយ​ក្នុង​ឆ្នាំ2019​ ​នេះ​ ​បើ​គិត​ពី​គ្រាប់​បាល់​វិញ​ ​កម្ពុជា​ស្ទើរតែ​អាច​រក​គ្រាប់​បាល់​បាន​គ្រប់ការ​ប្រកួត​ទៅ​ហើយ​ ​ខណៈ​ដែល​គ្រាប់​បាល់​របូត​វិញ​ ​កម្ពុជា​ហាក់​ធ្វើ​បាន​ល្អ​ជាង​មុន​ ​ដោយ​មិន​មាន​គូប្រកួត​ណា​អាច​ស៊ុត​បញ្ចូល​ទី​កម្ពុជា​បាន​លើស​ពី​ ​1គ្រាប់​ឡើយ​៕​

Advertisement