សៀង ចន្ធា ត្រឡប់មកពីជប៉ុនមិនបានប៉ុន្មានផង Honda កោះហៅចូលជម្រើសជាតិភ្លែត!

កីឡាករវ័យ 17ឆ្នាំ សៀង ចន្ធា ត្រូវបានគ្រូបង្វឹកជម្រើសជាតិកម្ពុជា និងអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា កោះហៅចូលជាខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិកម្ពុជាបន្ទាប់ពីបានចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធនៅឯក្លិប Vegalta Sendai ដែលជាក្លិបបាល់ទាត់អាជីពនៅលីកកំពូលរបស់ជប៉ុនរួចមក។

កីឡាកររបស់សាលាបាល់ទាត់ជាតិបាទីរូបនេះ បានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិបានតែ 4ប្រកួតតែប៉ុណ្ណោះ ដោយរកគ្រាប់បាល់បាន 1គ្រាប់ និងបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្រុម មិនអន់ជាងកីឡាកររៀមច្បងមួយចំនួនឡើយ។

គួរបញ្ជាក់ដែរថា ក្នុងដំណើរការកម្មវិធីផ្លាស់ប្ដូរបទពិសោធននៅក្លិប Vegalta Sendai នេះ កីឡាកររូបនេះ បានចូលលេងឱ្យក្រុមមួយនេះជាច្រើនប្រកួត ដោយក្នុងនោះរូបគេបានរកគ្រាប់បាល់ជួយឱ្យក្រុមទទួលជ័យជម្នះទៀតផង៕

Advertisement