លី​ក​កំពូល​កម្ពុជា​ ​2ប្រកួត​ត្រូវលើ​ក​ពេល​ដោយសារ​បញ្ហា​អាកាសធាតុ​

​កាលពី​យប់ម្សិល​មិញ​ ​សម្រាប់​ការប្រកួត​រវាង​ក្លិប​ក្រសួងការពារជាតិ​ជាមួយនឹង​ក្លិប​ភ្នំ​ពេញ​ក្រោ​ននៅ​កីឡដ្ឋាន​ស្តាតចាស់​ ​និង​ក្លិប​វិសាខា​ប្រកួត​ជាមួយនឹង​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​កីឡដ្ឋាន​វិសាខា​ ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការប្រកួត​សម្រេច​លើកពេល​វេលា​ប្រកួត​ ​ដោយសារតែ​បញ្ហា​អាកាសធាតុ​។​

​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ប្រចាំ​សប្តាហ៍​ទី23​ ​កាលពី​ម្សិលមិញ​នៅ​កីឡដ្ឋាន​ចំនួន2​ ​គឺ​ស្តាតចាស់​ ​និង​វិសាខា​ ​បាន​ចាប់ផ្តើម​ប្រកួត​បាន​ប្រហែលជា​ ​15នាទី​ក៏​ស្រាប់តែ​ត្រូវ​បាន​រំខាន​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ទើប​នៅទីបំផុត​ ​គណៈកម្មការ​រៀបចំ​ការប្រកួត​សម្រេច​លើក​ការប្រកួត​មក​ថ្ងៃច័ន្ទ​នេះ​វិញ​ ​ដោយធ្វើ​ឡើង​ក្នុង​ពេលវេលា​ដដែល​។​

​គួរ​រំឭក​ដែរ​ថា​ ​ការប្រកួត​រវាង​ក្រុម​វិសាខា​ជាមួយនឹង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​កីឡដ្ឋាន​វិសាខា​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ប្រកួត​ដែល​សំខាន់​បំផុត​ ​ជា​ការប្រកួត​ដែល​នឹង​កំណត់​ថា​ ​ក្រុម​ណា​ជា​ម្ចាស់​ជើងឯក​លី​ក​កំពូល​របស់​កម្ពុជា​ប្រចាំឆ្នាំ​នេះ​៕​

Advertisement