ពិតជា​កក្រើក​ខ្លាំង​!​!​ ​គ្រាន់តែ​បញ្ចាំង​លើ​កញ្ចក់​ទូរ​ទស្សន៍​ថោន​ ​រឿង​«​រ៉ៃ​មាស​»​ ​ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ ​

​រឿង​ភាគ​ទូរ​ទស្សន៍​ថោន​ ​«​រ៉ៃ​មាស​»​ ​ដែល​មានការ​តារា​សម្តែង​ពីសំណាក់​តារា​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​ដូចជា​ ​លោក​ ​យ៉ែម​ ​សំ​អូន​ ​អ្នកនាង​ ​នៅ​ ​សូ​នី​តា​ ​លោក​ ​អ៊ុន​ ​សុធា​ ​កញ្ញា​ ​ឌុច​ ​លីដា​ ​និង​តារា​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​រូប​ទៀត​នេះ​ ​កំពុងតែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ ​ដោយ​ល្បី​ថា​ ​រឿង​ភាគ​នេះ​ ​អ្នកដឹកនាំ​សម្ដែង​ពូកែ​រើស​តួ​ ​សម្ដែង​ត្រូវ​ម៉ាច់​ត្រូវ​ម៉ក់​តែម្ដង​។​

​ក្នុង​រឿង​ ​«​រៃ​មាស​»​ ​ប្រជុំ​ទៅ​ដោយ​តារា​សម្តែង​ល្បី​ៗ​ជាច្រើន​ ​ជាក់ស្តែង​គ្រាន់តែ​រឿង​នេះ​ដាក់​បញ្ចាំង​ក្នុង​ថ្ងៃ​ដំបូង​ ​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​រហូត​ធ្វើ​ឱ្យ​តារា​សម្តែង​នៅក្នុង​រឿង​នេះ​ម្នា​ក់ៗ​មាន​ក្តី​រំពឹង​ថា​ភាពយន្ត​មួយ​នេះ​នឹង​ផ្ទុះ​ខ្លាំង​ប្រចាំឆ្នាំ​ ​។​ ​រឿង​ ​«​រៃ​មាស​»​ ​ទើបតែ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថោ​នកា​លពី​យប់មិញ​នេះ​ ​បន្ទាប់ពី​បាន​ផលិត​អស់​ពេល​យ៉ាង​យូរ​ ​គ្រាន់តែ​រឿង​នេះ​ចាក់​បញ្ចាំង​ភ្លាម​ ​មាន​អ្នកគាំទ្រ​ច្រើន​មិនធម្មតា​ ​ជាពិសេស​អ្នកទស្សនា​បាន​លាន់មាត់​សរសើរ​ដល់​តារា​សម្តែង​នៅក្នុង​រឿង​នេះ​គ្រប់​ៗ​គ្នា​ ​។​ ​ជាមួយនឹង​ការ​ចាក់​បញ្ចាំង​រឿង​ ​«​រៃ​មាស​ ​»​ ​បាន​ធ្វើ​ឱ្យ​តារា​សម្តែង​ជាច្រើន​រូប​នៅក្នុង​រឿង​នេះ​ ​ម្នា​ក់ៗ​មាន​ទឹកចិត្ត​ ​និង​មាន​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង​ ​នៅពេល​ឃើញ​សន្ទុះ​ការ​គាំទ្រ​ច្រើន​ ​រហូត​ធ្វើ​ឱ្យ​តារា​នៅ​ ​ក្នុង​រឿង​ ​នេះ​ម្នា​ក់ៗ​បាន​ពោល​ពាក្យ​ថា​ ​ពួកគេ​សង្ឃឹមថា​ ​រឿង​ ​«​រៃ​មាស​»​ ​នឹង​ផ្ទុះ​ខ្លាំង​មាន​អ្នកគាំទ្រ​ច្រើន​ ​។​

​ ​រឿង​ភាគ​ទូរទស្សន៍​មួយ​នេះ​ជា​ស្នាដៃ​ផ្ទាល់​របស់​ ​អ្នកស្រី​ពាន់​ ​ភួង​បុប្ផា​ ​ដែល​ជា​អ្នកនិពន្ធ​ ​និង​ដឹកនាំ​រឿង​ជើងចាស់​មួយ​រូប​មានបទពិសោធន៍​ច្រើន​ឆ្នាំ​។​ ​អ្នកស្រី​ក៏បាន​លើកឡើង​ថា​ ​ភាពយន្ត​ថ្មី​របស់​ខ្លួន​មួយ​នេះ​ ​អាច​នឹង​ទាក់ចិត្ត​អ្នកទស្សនា​បាន​ច្រើន​ស្រប​ពេល​ដែល​ភាពយន្ត​ថ្មី​ ​ឆ្លុះបញ្ចាំង​ពី​តថភាព​ក្នុង​សង្គម​ ​បង្ហាញ​ពី​រឿងរ៉ាវ​គ្រួសារ​ ​និង​ស្នេហា​ដ៏​ស្មុគស្មាញ​ ​និង​បាន​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ ​ដែល​គ្រួសារ​មួយចំនួន​ក្នុង​សង្គម​បច្ចុប្បន្ន​ ​កំពុង​ជួបប្រទះ​។​ ​

​សម្រាប់​បងប្អូន​អ្នកគាំទ្រ​ទាំងអស់​ចង់​ទស្សនា​ ​រឿង​ ​«​រៃ​ ​មាស​»​ ​នឹង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ថោន​ ​ហ្វូ​ល​ ​អេ​ជ​ឌី​ធី​វី​ ​#​TOWN​ ​FULL​ ​HDTV​ ​ដែល​ធ្វើការ​ផ្សាយ​ចាប់ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃពុធ​ ​នៅ​វេលា​ម៉ោង08​:​00​-​09​:​00យប់។ តែបើខកខានមិនបានទស្សនានៅលើកញ្ចក់ទូរទស្សន៍ លោកអ្នកអាចចូលទៅទស្សនាលើបណ្ដាញសង្គហ្វេសប៊ុករបស់ ​TOWN​ ​FULL​ ​HDTV ៕​




Advertisement