ពីរោះ​ណាស់​!​!​ ​ឡុង​ ​សុខ​ហៀង​ ​និង​ស្រី​ស្អាត​ ​សម្រេច​ ​សន្យា​ ​ចេញ​បទ​សម្រាប់​ភ្ជុំបិណ្ឌ​

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​មើលឃើញ​ថា​ ​តារា​ផលិតកម្ម​ក្លា​ស៊ិ​ក​ពីរ​ដួង​គឺ​ ​ឡុង​ ​សុខ​ហៀង​ ​និង​ស្រី​ស្អាត​ ​សម្រេច​ ​សន្យា​ ​បាន​ចេញ​បទចម្រៀង​ឆ្លងឆ្លើយ​រួមគ្នា​សម្រាប់​ឱកាស​បុណ្យភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុ​នេះ​។​

​លោក​ ​ឡុង​ ​សុខ​ហៀង​ ​និយាយ​ថា​ជា​រៀងរាល់​ឆ្នាំ​ឱ្យ​តែ​ជិតដល់​រដូវ​ភ្ជុំ​ ​លោក​ចេញ​តែ​បទ​ស្មូត​ៗ​ ​ហើយ​ដើរ​ចែក​ជូន​ដល់​លោកតា​លោកយាយ​នៅ​តាម​ទី​អារ៉ាម​ប៉ុណ្ណោះ​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​ ​ដោយសារតែ​លោក​បាន​ក្លាយជា​តារាចម្រៀង​របស់​ផលិតកម្ម​ក្លា​ស៊ិ​ក​ ​ទើប​លោក​បញ្ចេញ​បទចម្រៀង​ជា​លក្ខណៈ​ទាក់ទង​នឹង​រដូវ​បុណ្យ​ភ្ជុំ​វិញ​ម្ដង​។​ ​លោក​ថា​នេះ​គឺជា​ចំណងដៃ​លើកដំបូង​ដែល​ខាង​ផលិតកម្ម​រៀបចំ​ឲ្យ​លោក​ ​បាន​ច្រៀង​ជាមួយ​កញ្ញា​ ​សម្រេច​ ​សន្យា​ ​ហើយ​ជា​បទ​និយាយ​ពី​បុណ្យ​ភ្ជុំ​។​ ​យ៉ាងណាមិញ​នេះ​មិនមែន​ជា​បទ​ចុងក្រោយ​របស់​លោក​ ​និង​ ​កញ្ញា​ ​សម្រេច​ ​សន្យា​ ​នោះ​ទេ​ ​ដោយ​គ្រោង​នឹង​ច្រៀង​រួមគ្នា​នូវ​បទ​ចម្រៀង​ក្រោយ​ៗ​រួមគ្នា​បែបនេះ​ទៀត​ ​ជាពិសេស​បទ​ឆ្លង​ឆ្លើយ​ៗ​ ​ដោយសារតែ​មាន​ទឹកដម​សំលេង​ស៊ីគ្នា​។​

​លោក​ ​ឡុង​ ​សុខ​ហៀង​ ​ទទួលស្គាល់​ថា​ក្នុង​មួយ​រយៈ​ចុងក្រោយ​ខ្លួន​ជោគជ័យ​ខ្លាំង​មិនថា​អាជីព​លក់​ផលិតផល​អន​ឡាញ​ ​អាជីព​លក់​ដីធ្លី​ ​និង​អាជីព​រៀបចំ​តារា​ឲ្យ​សម្ដែង​តាម​ផលិតកម្ម​នោះ​ទេ​ ​ប៉ុន្តែ​លោក​ក៏​មិន​ភ្លេច​សកម្មភាព​សប្បុរសធម៌​នោះ​ដែរ​ ​គឺ​នៅ​ឆ្លៀតពេល​រ៉ៃ​អង្គាស​ ​បើ​ទោះជា​រវល់​ដកឃ្លា​មិនចង់រួច​។​ ​ក្នុង​នោះ​លោក​ក៏​មិន​សម្រុក​ចេញ​បទ​ចម្រៀង​ច្រើន​ៗ​នោះ​ដែរ​ ​នៅក្នុង​ផលិតកម្ម​ក្លា​ស៊ិ​ក​ ​គឺ​លោក​នឹង​ច្រៀង​តែ​បទ​មួយចំនួន​កុំឱ្យ​អ្នកគាំទ្រ​ថា​ស្ងាត់​ប៉ុណ្ណោះ​ ​ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នក​ជំនាន់​ក្រោយ​៕​

Advertisement