អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather សញ្ជាតិអាមេរិកាំង ទោះជាអ្នកមានសម្បូរទៅដោយលុយ ឡាន វីឡា និងមានជីវិតហ៊ឺហាដើរលេងដូចស្ទាវមែន តែអ្នកប្រដាល់ម្នាក់នេះមានកូនប្រុស-ស្រី ចំនួន 4នាក់ហើយ។
បុរសស្បែកខ្មៅមានទ្រព្យ 550លានដុល្លា វ័យ 41ឆ្នាំរូបនេះមានកូនប្រុស 2នាក់ (Koraun Mayweather និង Zion Mayweather) និងកូនស្រី 2នាក់ (Iyanna Mayweather and Jirah Mayweather)។
ថ្វីដ្បិតតែមិនទាន់រៀបការមែន តែកូនរបស់គេចំនួន 3នាក់ គឺរស់នៅរួមគ្នាជាមួយនឹងអ្នកស្រី Josie Harris ខណៈដែលកូនម្នាក់ចុងក្រោយ គឺជាកូនរបស់អ្នកស្រី Melissa Brim៕
Advertisement