ថ្មីៗនេះក្រុមហ៊ុន Oppo បានបញ្ចេញផលិតផលថ្មីម៉ូដែលពិសេសដែលមានត្រឹមតែ 68គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសកម្ពុជា ហើយមានតែនៅលើ OPPO Reno FC Barcelona Edition តែ 1គត់។
OPPO Reno 10X Zoom FC Barcelona Edition មានលក្ខណសម្បតិ្តដូចគ្នាទៅនឹងស៊េរី OPPO Reno 10X ZOOM ធម្មតាដែរ គ្រាន់តែវាមានរូបរាងទាក់ទាញជាង ជាមួយនឹងការផលិតមានកំណត់ វាមានអេក្រង់លាតពេញ ទំហំ 6.6អ៊ីញ ជាប្រភេទកញ្ចក់ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងមានកម្រិត Aspect Ratio 19.5:9 ឯផ្ទៃខាងមុខរបស់វាអាចលាតបានដល់ទៅ 93.1ភាគរយ និងការពារដោយកញ្ចក់ Gorilla Glass 6 ជំនាន់ក្រោយផងដែរ។
សម្រាប់កាមេរ៉ា 3គ្រាប់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះ រួមមានកាមេរ៉ាទំហំ 48 MP ជាកាមេរ៉ាមេ ប្រើប្រាស់សេនស័រ Sony IMX586 មានកម្រិត Aperture f/1.7 កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) បូកជាមួយនឹងកាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ផ្សំនឹងមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយរំញ័រផងដែរ។
រីឯកាមេរ៉ាខាងមុខវិញ នៅតែរក្សាទម្រង់ដដែល គឺទំហំ 16MP អមដោយ Flash LED 1គ្រាប់ ដោយផុសចេញមកក្រៅបែបបញ្ឆិតដូចទ្វារថយន្តស្ព័រតម្លៃថ្លៃ។
ចំពោះតម្លៃនឹងប្រកាសនាពេលឆាប់ៗខាងមុខនេះ...