ក្រោយ​បាត់មុខ​ច្រើន​ឆ្នាំ​.​.​ ​ពេលនេះ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​សម្ញំ​ផលិត​បទចម្រៀង​និពន្ធ​ថ្មី​ឱ្យ​ផលិតកម្ម​ក្នុង​ស្រុក​

តារាចម្រៀង​ ​ស្រី​ដែល​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​ ​កាលពី​កំឡុង​ទសវត្ស​ ​២០០០​ ​អ្នកនាង​ ​ឡេង​ ​មុ​ន្នី​រចនា​ ​បាន​វិលត្រឡប់​ចូលក្នុង​វិថី​សិល្បៈ​ជាថ្មី​ ​តាមរយៈ​លោក​ ​យ៉ែម​ ​សំ​អូន​ ​ក្រោយពេល​នាង​បាន​បាត់មុខ​ ​ពី​សិល្បៈ​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ​តារា​ចម្រៀង​យ៉េៗ​រូប​នេះ​ ​ត្រូវ​បាន​ ​លោក​ ​យ៉ែម​ ​សំ​អូន​ ​ដែល​ជា​ប្រធាន​ក្រុម​ ​នៃ​ក្រុម​ ​Daraentertainment​ ​បាន​ជ្រើសរើស​យក​នាង​ ​ចូល​ជាស​មា​ជិ​ក​ក្នុង​ក្រុម​របស់​លោក​ ​ដោយ​សំឡឹង​មើលឃើញ​ពី​សមត្ថភាព​របស់​នាង​។​

​ជួប​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថ្ងៃ28​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​អ្នកនាង​ ​ឡេង​ ​មុ​ន្នី​រចនា​ ​បាន​បង្ហើប​ថា​ ​មួយ​រយ​នេះ​ ​អ្នកនាង​បាន​សម្ងំ​ខ្លួន​ធ្វើ​បទចម្រៀង​ថ្មី​ដើម្បី​បំផុស​ទីផ្សារ​ចម្រៀង​សាជាថ្មី​ ​នៅក្នុង​នោះ​មាន​បទចម្រៀង​និពន្ធ​ជាច្រើន​ដែល​បាន​ផលិត​ឡើង​ក្នុង​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ ​ដែល​អ្នកនាង​សុំ​មិន​ទាន​បញ្ចេញ​ឈ្មោះ​ផលិតកម្ម​នោះ​ទេ​។​ ​យ៉ាងណាមិញ​ ​អ្នកនាង​ថា​ ​បទ​ចាស់​ៗ​ដែល​បាន​ល្បី​នៅ​អំឡុង​ឆ្នាំ​ ​2000​ ​ក៏​អ្នកនាង​ឡើ​ក​យក​មក​ផលិត​ជា​ភ្លេង​ថ្មី​ផង​ដែរ​ ​ដើម្បី​ឱ្យ​មហាជន​កាន់តែ​ចំណាំ​សំឡេង​ ​និង​ឈ្មោះ​របស់​អ្នកនាង​បាន​។​ ​អ្នកនាង​បញ្ជាក់​ទៀត​ថា​ ​ក្រៅពី​ការផលិត​បទចម្រៀង​ត្រៀម​ចេញ​ក្នុង​ពេល​ខាងមុខនេះ​ហើយ​ ​អ្នកនាង​ក៏​បង្ហើប​ពី​បំណង​ចង់​ប្រឡូក​ក្នុង​វិស័យ​ដីធ្លី​ពុះ​ឡូ​តិ៍​ផង​ដែរ​ ​ព្រោះ​អ្នកនាង​យល់ឃើញ​ថា​ ​សិល្បករ​ជាច្រើន​នាក់​មក​ហើយ​ ​បាន​លូកដៃ​រកស៊ី​នៅក្នុង​វិស័យ​មួយ​នេះ​ ​ហើយ​ស្រប​ពេល​ដែល​ទីផ្សារ​ដីធ្លី​កំពុងតែ​ពុះកញ្ជ្រោល​ទៀត​នេះ​ ​អ្នកនាង​ ​ខ្លួន​នឹង​ត្រៀម​ឆក់​យក​ឱ្យ​កាស​ធ្វើជា​អ្នកតំណាង​លក់​ដី​ដូច​សិល្បករ​ផ្សេងទៀត​ឱ្យ​បាន​ ​ដើម្បី​ជា​បទ​ពិ​សោ​ធម​ន៍​ក្នុង​ការ​ស៊ី​មួយ​ ​និង​ដើម្បី​ពង្រីក​មុខមាត់​បន្ថែម​ផង​ដែរ​។​

​សូម​រំឭក​ដែរ​ថា​ ​កាលពី​ទសវត្ស​ឆ្នាំ​ ​២០០០​ ​ឡេង​ ​មុ​ន្នី​រចនា​ ​គឺជា​ម្ចាស់​បទ​ ​«​សង្ស័យ​ថា​មានថ្មី​»​,​«​រាង​អូន​ស្អាត​ទេ​»​ ​នឹង​បទចម្រៀង​ជាច្រើន​ទៀត​ ​ក្នុង​ផលិតកម្ម​ ​ស្ទឹង​សង្កែ​ ​បទចម្រៀង​ទាំងនេះ​ ​បាន​ធ្វើឲ្យ​ផ្ទុះ​ការ​គាំទ្រ​ ​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ​ ​ក្នុង​សម័យកាល​នោះ​។​ ​មិន​តែប៉ុណ្ណោះ​ ​នាង​មិន​ត្រឹមតែ​ជាតា​រា​ចម្រៀង​នោះ​ទេ​ ​នាង​ក៏​ធ្លាប់ធ្វើ​ជាពិធី​ការិនី​ក្នុង​កម្មវិធី​ ​«​នាទី​ចុងក្រោយ​»​ ​នៅ​ប៉ុស្តិ៍​ជាតិ​កម្ពុជា​ ​(​ទទក​)​ ​ធ្លាប់​ជាតា​រា​បង្ហាញ​ម៉ូដ​ក្ន​ង​ក្រុម​ ​Cambodia​ ​និង​ធ្លាប់​បាន​ចូលរួម​សម្តែង​ភាពយន្ត​ ​ដែល​មាន​ដូចជា​ ​រឿង​ ​«​នាង​លាជ​នាង​លក្ខិ​»​ ​រឿង​ ​«​សា​យ័ន្ត​ស្នេហ៍​»​ ​រឿង​ ​«​អា​ខ្វាក់​អា​ខ្វិន​»​ ​និង​រឿង​ ​«​អាត់​បី​»​ ​ជាដើម​ ​និង​ធ្លាប់​ថត​ ​Sport​ ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ ​០១១​ ​ម្សៅ​ ​ដូ​ដូ​ ​ថៃ​ ​អ្វី​ដែល​ជោគជ័យ​ជាងគេ​នោះ​ ​គឺ​ ​Sport​ ​ស្រាបៀ​អង្គរ​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​ហ្វៃ​ ​សំអាង​។​ ​រហូតមកដល់​ពេលនេះ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​នៅតែ​រក្សា​បាន​នូវ​រូប​សម្រស់​ ​និង​ប្រជាប្រិយ​ភាព​ដដែល​ ​សព្វថ្ងៃ​នេះ​ ​ក្រៅពី​ការងារ​សិល្បៈ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​ក៏​ជា​អ្នកលក់​គ្រឿងក្រអូប​ ​និង​ផលិតផល​ម៉ា​ក​ល្បី​ៗ​ជាច្រើន​ទៀតផង​៕​

Advertisement