នៅថ្ងៃទី25 ខែកក្កដា ឆ្នាំ2019 វេលាម៉ោង 8.30ព្រឹក សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំសិក្ខាសាលាស្ដីពីការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម 16/18ឆ្នាំ ជើងឯកបាល់ទាត់នារី និងជម្រើសជើងឯកបាល់ទាត់នារីអាយុក្រោម 18ឆ្នាំ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៅពហុកីឡដ្ឋានជាតិ។
ចំពោះការប្រកួតវិញ ព្រឹត្តិការណ៍ទាំង 4ខាងលើសម្រាប់ឆ្នាំ2019នេះ នឹងចាប់ផ្ដើមជាផ្លូវការរួមគ្នានៅថ្ងៃអាទិត្យ ទី28 ខែកក្កដា ឆ្នាំ2019 ចុងសប្ដាហ៍នេះនៅខេត្តកំពង់ធំ។
សម្រាប់ការប្រកួតផ្នែកបុរស យុវជនអាយុក្រោម 16ឆ្នាំ មានចំនួន 4ពូល ពានយុវជនអាយុក្រោម 18ឆ្នាំ មានចំនួន 6ពូល។ បាល់ទាត់នារីអាយុក្រោម 18ឆ្នាំ មានចំនួន 2ពូល ចំពោះក្រុមធំនារី មាន 10ក្រុម ប្រកួតជាលក្ខណៈលីក មានក្រុមចូលរួមដូចជា កណ្ដាល ក្រចេះ កំពង់ធំ កំពង់ស្ពឺ សៀមរាប ភ្នំពេញក្រោន រតនគិរី បន្ទាយមានជ័យ ស្វាយរៀង និងកំពង់ឆ្នាំង៕
សហព័ន្ធកីឡាបាល់ទាត់ជាតិ ប្រកាសរៀបចំពានយុវជនថ្នាលកម្ពុជា សម្រាប់ឆ្នាំ2023 ចំនួន 4កម្មវិធី
Advertisement