លោក​ ​វិបុល​ ​និង​អ្នកនាង​ ​គង់​ ​សុ​ជាតិ​ ​ទទួ​លតំ​ណែង​វ​ឯកអគ្គ​រដ្ឋទូត​សុឆន្ទៈ​រថយន្ត​ប្រណីត​ ​Ssangyong​

​នៅ​ថ្ងៃទី25​ ​ខែមិថុនា​ឆ្នាំ2019នេះ​ ​គេ​ឃើញ​វត្តមាន​ពិធីករ​លំដាប់​ជាតិ​ ​និង​អន្ដរ​ជាតិ​ពីរ​រូប​គឺ​ ​លោក​ ​វិបុល​ ​និង​អ្នកនាង​ ​គង់​ ​សុ​ជាតិ​ ​បាន​ចូលរួម​ការ​បើក​ដំណើរការ​ជា​សាធារណៈ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​សាល​តាំង​លក់​រថយន្ត​ ​Ssangyong​ ​Motors​ ​សាខា​ទី2​ ​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី​ ​ក្នុង​រាជធានី​ភ្នំពេញ​។​

​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​គឺ​ ​នៅពេល​ដែល​ក្រុមហ៊ុន​ ​SSANYONG​ ​បាន​ប្រកាស​ ​និង​ណែនាំ​ជា​សាធារណៈ​នូវ​ឯកអគ្គ​រដ្ឋទូត​ជា​ផ្លូវការ​របស់​រថយន្ត​ ​Musso​ ​Grand​ ​គឺ​លោក​ជា​ ​វិបុល​ ​និង​ភរិយា​ដ៏​ស្រ​ស្អាត​របស់​លោក​ ​គឺ​លោកស្រី​ ​គង់​ ​សុ​ជាតិ​។​ ​គូ​ស្វាមីភរិយា​មួយគូ​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​អ្នក​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​គូស្នេហ៍​ទាំងពីរ​នេះ​បាន​ធ្វើជា​ម្ចាស់​លើ​រថយន្ត​ ​SSANYONG​ ​ហើយ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

​លោក​ ​វិបុល​ ​និង​ភរិយា​ អ្នកនាង គង់​ ​សុ​ជាតិ​ ​បាន​ថ្លែង​ថា​ ​៖​ ​“​រថយន្ត​ ​Ssangyong​ ​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ដែល​ធ្វើ​ឱ្យ​យើង​មាន​សុវត្ថិភាព​ ​ទោះបីជា​យើង​ស្ថិត​ក្នុង​ស្ថានភាព​រវល់​ ​និង​លំបាក​ប៉ុណ្ណា​នោះ​ទេ​ ​រួម​ទាំង​គ្រួសារ​ទាំងមូល​របស់​យើង​ទៀតផង​។​ ​រថយន្ត​សាំង​យុង​ ​គឺ​ពិតជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​យើង​ពិតមែន​នា​ពេលនេះ​។​ ​អ្វី​ដែល​យើង​ចូលចិត្តជាង​គេ​បំផុត​ជាមួយនឹង​រថយន្ត​សាំ​ងយ៉ុង​ ​គឺ​ភាព​ងាយស្រួល​ ​ដែល​យើង​មាន​ ​ហើយ​យើង​មិន​មានការ​ព្រួយបារម្ភ​ក្នុង​ការ​ធ្វើដំណើរ​តាម​ដងផ្លូវ​នោះ​ទេ​”​៕​


Advertisement