King’s​ ​Cup​ ​ខិត​ជិត​មកដល់​ ​តែ​ជម្រើសជាតិ​ថៃ​បាត់បង់​ខ្សែប្រយុទ្ធ​កំពូល​ដល់ទៅ​ ​2នាក់​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​របស់​ខ្លួន​ដែល​នឹង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​ ​King’s​ ​Cup​ ​ដែល​មាន​ប្រទេស​ខ្លាំង​ៗ​ចំនួន4​ ​មក​ពី​ជុំវិញ​តំបន់​អាស៊ី​ចូលរួម​ប្រកួត​។​

​ក្នុង​នោះ​ដែរ​ ​Channatip​ ​Songkrasin​ ​បានសម្រេច​ចិត្ត​ដើរចេញ​ពី​ជម្រើសជាតិ​មួយ​នេះ​ ​ដោយសារតែ​ត្រូវការ​ពេលវេលា​ច្រើន​រហូតដល់​ទៅ​ ​2ខែ​ ​ដើម្បី​ឱ្យ​របួស​ជាសះស្បើយ​ ​ខណៈ​ដែល​ ​Teerasil​ ​Dangda​ ​មិន​អាច​ជាសះស្បើយ​ទាន់ពេល​វេលា​ក្នុង​ជំនួប​បើកឆាក​ជាមួយ​វៀតណាម​បាន​ឡើយ​ ​តែ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​បង្ហាញខ្លួន​នៅក្នុង​ការប្រកួត​បន្ទាប់​របស់​ពាន​ដ៏​ធំ​របស់​ប្រទេស​ថៃ​នេះ​។​

​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ពានរង្វាន់​ ​King’s​ ​Cup​ ​2019​ ​នឹង​រៀបចំឡើង​ដោយ​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី5​ ​ដល់់​ថ្ងៃទី8​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​ដោយ​នឹង​មាន​ប្រទេស​ចំនួន4​ ​ចូលរួម​គឺ​ ​វៀតណាម​ ​ថៃ​ ​ឥណ្ឌា​ ​កា​រ៉ា​កាវ​ ​(​ជា​ក្រុម​មក​ពី​អាស៊ី​ភាគ​ខាងជើង​)​៕​

Advertisement