គណៈកម្មការ​ ​The​ ​Masked​ ​Singer​ ​Thailand​ ​អ្នកគ្រូ​ ​អួន​ ​សម្រេច​បំណង​រៀបការ​ក្នុង​វ័យ​ ​59​ ​ឆ្នាំ​

តាមរយៈ​សារព័ត៌មាន​ ​Kapook​ ​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ​4​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​ឱ្យ​ដឹង​ថា​ ​អ្នកគ្រូ​ ​អួន​ ​មៈ​នី​នុ​ត​ ​បានសម្រេច​ចិត្ត​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ក្នុង​វ័យ​ ​59​ ​ឆ្នាំ​ ​បើ​ទោះបីជា​អ្នកគ្រូ​និង​គូស្នេហ៍​ទើបតែ​មាន​ទំនាក់ទំនង​ស្នេហា​គ្នា​អស់​រយៈពេល​ ​២​ ​ឆ្នាំ​មក​ក្ដី​ ​។​

​អ្នកគ្រូ​ ​អួន​ ​មៈ​នី​នុ​ត​ ​ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​មុខ​តាមរយៈ​កម្មវិធី​ប្រកួត​ចម្រៀង​ ​The​ ​Masked​ ​Singer​ ​Thailand​ ​​ជា​គ្រូបង្វឹក​ផ្នែក​ចម្រៀង​ម្នាក់​មានបទពិសោធន៍​នៅក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ថៃ​អស់​រយៈពេល​ជាង​ ​30​ ​ឆ្នាំ​ ​និងធ្លាប់​បណ្ដុះបណ្ដាល​តារា​ចម្រៀង​ល្បី​ៗ​របស់​ប្រទេស​ថៃ​ជាច្រើន​នាក់​ ​ហើយក៏​ត្រូវ​បាន​មហាជន​ឱ្យ​តម្លៃ​ចំពោះ​អ្នកគ្រូ​យ៉ាង​ខ្លាំង​ថា​ជា​គ្រូ​លំដាប់​ជួរមុខ​នៅ​ប្រទេស​ថៃ​។​

​តាមរយៈ​កម្មវិធី​ ​Woody​ ​World​ ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ ​គូស្នេហ៍​របស់​អ្នកគ្រូ​ ​អួន​ ​គឺ​សាស្ត្រា​ចារ្យ​ ​ឆេន​ ​ចតុ​ផុន​ ​ដែល​ជា​គ្រូ​ផ្នែក​តន្ត្រី​ ​និង​ជា​អ្នកមាន​មុខមាត់​នៅក្នុង​វិស័យ​សិល្បៈ​ដូចគ្នា​។​ ​កន្លងមក​ ​អ្នក​ទាំងពីរ​ធ្លាប់​មាន​ប្រវត្តិ​ជា​ ​ដៃ​គូ​ស័ក្ត​សម​ក្នុង​សង្គម​សិល្បៈ​ ​និង​ជា​មិត្តភក្ដិ​ស្និទ្ធស្នាល​គ្នា​បំផុត​។​ ​តែ​អ្វី​ដែល​មហាជន​កំពុងតែ​ភ្ញាក់ផ្អើល​នេះ​ ​គឺ​សម្ព័ន្ធភាព​រវាង​អ្នក​ទាំងពីរ​ ​បាន​ក្លាយប្រែ​ពី​ហ្វ្រេនហ្សូន​ ​មក​ជា​ស្នេហា​ទៅ​ហើយ​។​ ​

​ដើម្បី​ឱ្យ​កាន់តែ​ជាក់ច្បាស់​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ​៖​



Advertisement