ពីង​ ​រ៉ូហ្សា​ ​តួ​ស្រី​ល្បី​ក្នុង​រឿង​ ​«​ទឹកភ្នែក​ព្រោះ​សម្រស់»​ ​ផ្អាក​ថតកុន​មួយ​រយៈ​ ​ព្រោះ​មូលហេតុ​តែមួយ​នេះ​.​.​.​

​កញ្ញា​ពីង​ ​រ៉ូហ្សា​ ​ត្រូវ​បាន​គេ​ស្គាល់​ ​តាមរយៈ​ការសម្ដែង​នៅ​ភាពយន្ត​មួយចំនួន​ ​ដូចជា​រឿង​ ​«​ណា​រ៉ូ​និង​សូម៉ាលី​,​ម្ចាស់​ចម្ការ​,​ទឹកភ្នែក​ព្រោះ​សម្រស់​»​ ​និង​ភាពយន្ត​ជាច្រើន​ទៀត​ ​រួម​ទាំង​រឿង​អប់រំ​មួយចំនួន​។​ ​នាងក៏ត្រូវគេឃើញ​មាន​វត្តមាន​ជា​ញឹកញាប់​ ​នៅក្នុង​ក្រុម​បង្ហាញ​ម៉ូដ​របស់​ក្រុម​កញ្ញា​ ​ឌួង​ ​ហ្ស៊ូ​រី​ដា​ ​ផង​ដែរ​ ​ខណៈ​ដែល​អំឡុង​ពេលនោះ​នាង​កំពុង​សម្រុក​ថត​ភាពយន្ត៥រឿង​ ​ព្រមគ្នា​ទាំង​រឿង​ដុំ​ ​និង​រឿង​ភាគ​ ​ដែលគេ​មើលឃើញ​ ​ថា​អាជីព​សិល្បៈ​ ​របស់​នាង​កំពុងតែ​ស្ទុះឡើង​ ​លេចធ្លោ​គួរឲ្យ​កត់សម្គាល់​។​

​តែ​យ៉ាងណាក៏ដោយ​ ​ថ្មី​ៗ​នេះ​ ​គេ​ពុំ​បានឃើញ​តារា​ស្រី​រូប​ស្រស់​សាច់​ខ្ចី​ដូច​បណ្ដូលចេក​រូប​នេះ​ ​មាន​សកម្មភាព​សិល្បៈ​នោះ​ទេ​ ​ភាគច្រើន​នាង​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ ​និង​ជួយ​សង្គម​ទៅវិញ​។​ ​ជាក់ស្ដែង​ក្នុង​ការ​បង្ហាញខ្លួន​កាលពី​រាត្រី​ថ្ងៃទី26​ ​ឧសភា​ ​កញ្ញា​ប្រាប់​មូលហេតុ​មួយចំនួន​ ​ដែល​កញ្ញា​លែង​ទទួល​ថតកុន​ដែល​អ្នកគាំទ្រ​មួយចំនួន​ងឿងឆ្ងល់​។​

​ក្នុង​ពិធី​ខួបកំណើត​អ្នកនាង​ ​លី​ ​ម៉ា​រី​ណា​ ​កញ្ញា​ ​ពីង​ ​រ៉ូហ្សា​ ​បញ្ជាក់​ថា​ ​ហេតុផល​នាង​មាន​សម្រស់​ភ្លឺ​ថ្លា​ជាង​មុន​ ​គឺ​មិនមែន​ដោយសារតែ​សម្ងំ​ទៅ​កែ​សម្រស់​នោះ​ទេ​ ​ប៉ុន្តែ​គឺ​បណ្ដាលមកពី​ផ្អាក​ទទួល​ថតកុន​ប្រមាណ​មួយឆ្នាំ​ ​ដែល​ធ្វើអោយ​នាង​មិនសូវ​ប្រឈម​នឹង​កំ​ដៅ​ថ្ងៃ​។​ ​កញ្ញា​ថា​នឹង​នៅ​បន្ត​ផ្អាក​ទទួលការ​ថតកុន​ ​ស្របគ្នា​ដែល​នាង​ក៍​មានការ​ងារ​ផ្ទាល់ខ្លួន​ ​ដែល​មិនសូវ​មាន​ពេល​ទទួល​ថត​ផង​។​ ​នោះ​គឺ​ដោយសារតែ​នាង​មានការ​ងារ​ត្រូវ​ជួយ​មើល​មុខ​ជំនួញ​របស់​គ្រួសារ​ ​និង​ត្រូវការ​ពេល​ស្វែងយល់​ពី​ការ​បើក​ជំនួញ​ផ្ទាល់ខ្លួន​ក្នុង​ពេល​ខាងមុខ​។​ ​យ៉ាងណាមិញ​ ​កញ្ញា​នៅតែ​ទទួល​ថត​កម្មវិធី​ទូរទស្សន៍​ ​និង​ទទួលការ​ងារ​ពិធី​ការិនី​នៅក្នុង​ទី​ម្លប់​ដដែល​ ​ដើម្បី​កុំឱ្យ​មហាជន​ភ្លេចមុខ​។​ ​កញ្ញា​ថា​ខ្លួន​បាន​សម្ដែង​ច្រើន​រឿង​មុន​ពេល​បាត់មុខ​ ​ដូចជា​រឿង​ ​”​ណា​រ៉ូ​សសុ​ម៉ាលី​”​ ​រឿង​”​ទឹកភ្នែក​ព្រោះ​សម្រស់​”​ ​រឿង​”​ម្ចាស់​ចម្ការ​”​ ​រឿង​”​ដី​បំណះ​ថ្មី​”​ ​និង​រឿង​ជាច្រើន​ទៀត​។​ ​

​ពីង​ ​រ៉ូហ្សា​ ​បន្ត​ថា​កញ្ញា​ ​មិន​ចោល​សិល្បៈ​នោះ​ទេ​ ​ដោយ​គ្រាន់តែ​ទទួល​តែ​ការងារ​ណា​ដែល​កញ្ញា​អាច​ទៅរួច​ ​ចំណែក​សកម្មភាព​សប្បុរស​ធ​ម៍​ ​និង​ការងារ​សង្គម​ ​គឺ​នឹង​ធ្វើ​ឱ្យ​កាន់​ច្រើន​ជា​ជំនួស​វិញ​៕

Advertisement