ត្រៀមខ្លួន​ហើយ​ឬនៅ​?​?​ ​តោះ​មក​ស្វែងយល់​បន្ថែម​ពី​មហោស្រព​ខ្សែភាពយន្ត​ខ្លី​ចតុមុខ​

​មហោស្រព​ខ្សែភាពយន្ត​ខ្លី​ចតុមុខ​ ​រឺ​ ​CSFF​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោ​លបំនង​អបអរសាទរ​នូវ​រាល់​ខ្សែ​ភាព​យន្ត​ខ្លី​ៗ​ ​ទាំងអស់​ពី​គ្រប់​លំដាប់ថ្នាក់​ជុំវិញ​ពិភពលោក​។​ ​សម្រាប់​ព្រឹត្តិ​ការណ៍​ក្នុង​ពេល​បច្ចុប្បន្ន​កាល​នេះ​ ​មហោស្រព​ខ្សែភាពយន្ត​ខ្លី​ចតុមុខ​បាន​ចាប់ផ្តើម​ធ្វើការ​ស្វះស្វែង​អំពាវនាវ​ ​ចាប់តាំងពី​ដើមខែ​មិនា​ ​ទៅកាន់​ខាង​គ្រប់​ផលិតករ​ខ្សែភាពយន្ត​ខ្នាត​ខ្លី​ទាំងអស់​ឲ្យបាន​ជ្រាប​នូវ​ពាក្យ​ស្នើសុំ​។​ ​ចំពោះ​ព្រឹត្តិ​ការណ៍​នេះ​ ​គឺ​នៅតែ​បន្ត​ដាក់​បញ្ចាំង​នូវ​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ខ្លី​ដើម្បី​ជា​កត្តា​លើកទឹកចិត្ត​ទៅដល់​ផលិតករ​វ័យក្មេង​ទាំងអស់​ក្នុង​តំបន់​ឲ្យ​កាន់តែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញ​ ​នូវ​សមិ​ទិ្ធ​ផល​ ​និង​ទេពកោសល្យ​របស់​ខ្លួន​ទៅកាន់​ពិភពលោក​។​ ​កម្មវិធី​លើក​ទី៨​ ​នៃ​ ​CSFF​ ​នេះ​គឺ​នឹង​ត្រូវ​បាន​រៀបចំឡើង​ដោយ​អង្គការ​ខ្សែភាពយន្ត​ ​Sunflower​ ​Film​ ​Organization​
​ឬ​(​SFO​)​។​

​ចាប់តាំងពី​ខែមេសា​មក​ ​ក្រុមការងារ​របស់​ ​CSFF​ ​បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​យុទ្ធ​សាស្រ្ត​ ​Chaktomuk​ ​Film​ ​Insight​ ​(​CFI​)​ ​ដើម្បី​ផ្ដល់​ជា​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិ​ការណ៍​នេះ​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់​
​ទៅកាន់​ផលិតករ​ភាពយន្ត​វ័យក្មេង​។​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ទាំងនោះ​ ​យើងខ្ញុំ​ក៏បាន​ដាក់​បញ្ចាំង​នូវ​ខ្សែភាពយន្ត​ចំនួន​ ​៦​ ​ដែល​បាន​ជ្រើសរើស​ ​ដែល​រួមមាន​ដូចជា​អ្នកឈ្នះ​ ​៣​ ​រូប​ ​កាលពី​ឆ្នាំមុន​ ​និង​ខ្សែភាពយន្ត​ខ្នាត​ខ្លី​ ​៣​ ​រឿង​ ​មក​ពី​ ​ជំរំ​ភាពយន្ត​ ​ឈូករ័ត្ន​ ​ពីឆ្នាំ2017​។​

​ខេត្ត​ដែល​ជា​ ​គោលដៅ​របស់​យើង​រួមមាន​:​
​១​.​ ​ខេត្តបាត់ដំបង​ ​នៅ​ថ្ងៃទី​ ​៣០​ ​ខែមេសា​
​២​.​ ​ខេត្តសៀមរាប​ ​នៅ​ថ្ងៃទី​ ​២​ ​ខែឧសភា​
​៣​.​ ​ខេត្ត​ ​កែប​កំពត​ ​នៅ​ថ្ងៃទី​ ​១០​ ​ខែឧសភា​
​៤​.​ ​ទីក្រុង​ ​ភ្នំពេញ​ ​នៅ​ថ្ងៃទី​ ​១៨​ ​ខែឧសភា​។​

​“​ ​ប្រាប់​អ្នក​ពី​ការពិត​ទៅចុះ​ ​ខ្ញុំ​មិនដែល​ធ្លាប់​ដឹងពី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ ​ក៏ដូចជា​ ​អ្នក​ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ទេ​។​ ​ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​បានដឹង​កាន់តែ​ច្បាស់​ ​ហើយ​វា​កាន់តែ​ចាប់អារម្មណ៍​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​”​ ​។​ ​លោក​ ​វង្ស​ ​បញ្ញា​វ័ន​ ​ដែល​ជា​ផលិតករ​ភាពយន្ត​វ័យក្មេង​បាន​ថ្លែង​បន្ទាប់ពី​ ​CFI​ ​របស់​យើង​បាន​បញ្ចប់​នៅ​រាជធានី​ភ្នំពេញ​។​ ​ជានិច្ចកាល​ ​CSFF​ ​នឹង​ជ្រើសរើស​នូវ​ខ្សែ​ភាព​យន្ត​ខ្លី​ៗ​ដែល​ល្អ​ប្រណិត​សម្រាប់​ការ​ចាក់​បញ្ចាំង​លើក​ទី​ ​៨​ ​នៅ​ពាក់កណ្តាល​ខែកក្កដា​។​

​អ្នកឈ្នះ​នឹង​ត្រូវ​បែងចែក​ចេញ​ជា​បួន​ផ្នែក​:​
​�​�​ ​ភាពយន្ត​ខ្មែរ​ខ្នាត​ខ្លី​ដ៏​ល្អ​បំផុត​
​�​�​ ​ ​ភាពយន្ត​ខ្មែរ​ខ្នាត​ខ្លី​ដ៏​ល្អ​បំផុត​លំដាប់​ទី២​
​�​�​ ​ ​ពានរង្វាន់​ទស្សនិកជន​សម្រាប់​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ខ្លី​
​�​�​ ​ ​ពានរង្វាន់​ទស្សនិកជន​សម្រាប់​ខ្សែភាពយន្ត​អន្តរជាតិ​ខ្នាត​ខ្លី​

​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ​នឹង​ចាប់ផ្តើម​នៅដើម​ខែកញ្ញា​ឆ្នាំ២០១៩​ ​បន្ទាប់ពី​ព្រឹត្ត​ការណ៍​សំ​ខាន់​ៗ​ជាច្រើន​ដែល​រួមមាន​ ​ការ​ចាក់​បញ្ចាំង​នូវ​ខ្សែភាពយន្ត​ចតុមុខ​,​ខ្សែភាពយន្ត​ ​ជំរំ​ភាពយន្ត​ឈូករ័ត្ន​,​ ​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​ ​និង​ ​ការ​ផ្សព្វផ្សាយ​សន្និសីទ​សារព័ត៌មាន​។​ ​ប្រសិនបើ​អ្នក​ចង់​ចូលរួម​ជាមួយ​ផលិតករ​ខ្សែភាពយន្ត​ដទៃ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​ភ្ជាប់​នូវ​រឿង​របស់​អ្នកជា​មួយ​នឹង​ទស្សនិកជន​ដ៏​កុះករ​ ​សូម​ផ្ញើ​នូវ​ខ្សែភាពយន្ត​ខ្លី​របស់​អ្នក​ឥឡូវនេះ​នៅ​

​https​:​/​/​filmfreeway.com​/​CSFF​ ​រឺ​ ​http​:​/​/​csff.co​/​submission​/​
​សំរាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​មកកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ ​និង​ ​វេ​ប​សាយ​យើងខ្ញុំ​គឺ​
​http​:​/​/​csff.co​ ​រឺ​ ​https​:​/​/​www.facebook.com​/​CSFF.co​/​
​រីករាយ​ក្នុង​ការ​ថត​អ្នក​ទាំងអស់គ្នា​



Advertisement