មិន​គួរ​រំលង​!​!​ខុសពីភាពយន្ដធម្មតា ​រឿង​”​ធាតុ​យាយ​ខ្ញុំ​”​ ​កំប្លែង​ ​ភ័យរន្ធត់​ ​កម្សត់​ ​និង​អប់រំ​

​ភាពយន្ដ​ដែល​មិន​គួរ​ឱ្យ​រំលង​ ​”​ធាតុ​យាយ​ខ្ញុំ​”​ ​ដែល​កំពុង​ត្រៀម​ដាក់​បញ្ចាំង​នៅ​លើ​ផ្ទាំងសំពត់ស​គ្រប់​រោង​ភាពយន្ដ​នៅ​ថ្ងៃទី​ ​30​ ​ខែឧសភា​ ​នេះ​ពិតជា​ខកខាន​មិន​ឡើយ​។​ ​ភាពយន្ដ​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​ទាំង​តួអង្គ​ ​ទីតាំង​ថត​ ​បច្ចេកទេស​សំឡេង​ ​ដែល​មានគុណ​ខ្ពស់​ ​និង​មាន​ចំនុច​ពិសេស​បន្ថែម​ទៀត​នៃ​សាច់រឿង​ ​ក៏​ពិតជា​ធ្វើ​ឱ្យ​ទស្សនា​ហើយ​ចំណេញ​បាន​ច្រើន​។​ ​លោក​ ​ស៊ុម​ ​ភារិ​ន​ ​ម្ចាស់​ផលិតកម្ម​បដិ​ហារ្​យ​ ​បាន​អះអាង​ថា​ ​ភាពយន្ដ​ល្អ​មួយ​នេះ​ ​មាន​ចំនុច​ពិ​សេស​ៗ​សំ​ខាន់​ៗ​ដល់ទៅ​ ​៤ចំនុច​ ​ដែល​ក្រុម​ផលិតករ​ចង់​បង្ហាញ​ដល់​អ្នកទស្សនា​។​

​ឮ​លោក​ ​ស៊ុម​ ​ភារិ​ន​ ​បន្ត​ថា​ ​ភាពយន្ត​មួយ​នេះ​ ​មាន​ចំណុច​សំខាន់4​ ​គឺ​កំប្លែង​ ​ភ័យរន្ធត់​ ​កម្សត់​ ​និង​អប់រំ​ ​ដែល​ក្នុង​មួយ​រឿង​នេះ​ ​យោង​លើ​ទេព​កោ​សល្យ​សម្ដែង​ដ៍​ល្អ​ ​របស់​ ​អ្នកនាង​ ​ស្វែង​ ​សុជាតា​ ​នាយ​គ្រឿន​ ​និង​តួអង្គ​ផ្សេងទៀត​ ​បូករួម​ទាំង​ក្មេង​ៗ​ផង​ ​លោក​កាន់តែ​ពេញទំហឹង​ ​ថា​ភាពយន្ត​រឿង​”​ធាតុ​យាយ​ខ្ញុំ​”​ ​នឹង​ក្លាយជា​ភាពយន្ត​ដែល​មានការ​ចាប់អារម្មណ៍​ខ្ពស់​មួយ​ ​ស្របគ្នា​ដែល​ផ្នែក​បច្ចេកទេស​ ​និង​ ​ស្ដ​ង់​ដារ​ផលិត​ ​ក៍​ត្រូវ​បាន​សម្រាំង​លើស​ពី​រឿង​មុន​ៗ​ដាច់​ឆ្ងាយ​។​

​សូមជម្រាប​ថា​ ​តាមរយៈ​ ​Trailer​ ​ក្នុង​រឿង​”​ធាតុ​យាយ​ខ្ញុំ​”​ ​ក៏បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​តារា​សម្ដែង​អ្នកនាង​ ​ស្វែង​ ​សុជាតា​ ​គឺជា​តួឯកស្រី​ ​ដោយ​អ្នកនាង​ត្រូវ​បាន​ផលិតករ​ ​គឺ​លោក​ ​ស៊ុម​ ​ភារិ​ន​ ​ម្ចាស់​ផលិតកម្ម​បដិ​ហារ្​យ​ភាពយន្ត​ ​ឱ្យ​សម្ដែង​ជា​តួ​កូនស្រី​មេម៉ាយ​វ័យ​ជ្រេ​ ​ចង់បាន​តែ​ទ្រព្យសម្បត្តិ​ហើយ​នៅពេល​ដឹង​ថា​ម្ដាយ​ចែកទ្រព្យ​ឱ្យ​ខ្លួន​មិន​ស្មើ​ប្អូន​ៗ​ ​ក៏​ប្រើ​ចរឹ​ត​ពិល​ពុល​ទុក​ឱ្យ​ម្ដាយ​ស្លាប់​ទាំង​បិទ​ភ្នែក​មិន​ជិត​ ​ហើយ​ព្រលឹង​ម្ដាយ​ក៏​ក្លាយជា​វិញ្ញាណ​កាច​សាហាវ​ ​លង​បន្លាច​ពេញ​ក្នុង​ផ្ទះ​។​ ​អ្នកនាង​ត្រូវ​បាន​គេ​អះអាង​ថា​ ​បាន​សម្ដែង​ជា​កូនស្រី​ច្បង​រមិលគុណ​ ​ហើយ​ទីបំផុត​ដោយសារតែ​ចិត្តលោភលន់​ ​ដែល​កើត​ពី​ភាព​ច្រណែន​ ​ទើប​ធ្វើ​ឱ្យ​គ្រួសារ​ទាំងមូល​មាន​វិប​ដិ​សារី​។​ ​

​លោក​ ​ស៊ុម​ ​ភារិ​ន​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​តារា​ជើងចាស់​វ័យ​ជ្រេ​មិន​សុទ្ធតែ​មិន​អាច​ឱ្យ​សម្ដែង​ជា​តួឯក​នោះ​ទេ​ ​សំខាន់​អោយ​តែ​សាច់រឿង​នោះ​ ​តម្រូវ​ឱ្យ​ត្រូវ​នឹង​វ័យ​របស់​តារា​ជើងចាស់​នោះ​?​ ​លោក​ថា​ ​អ្នកស្រី​ត្រូវ​បាន​ជ្រើស​ឱ្យ​ដើរតួ​ឯក​ ​ដោយសារតែ​តួអង្គ​ក្នុង​រឿង​”​ធាតុ​យាយ​ខ្ញុំ​”​ ​សំដៅ​ត្រូវ​ស្ត្រី​វ័យ​ជ្រេ​ ​ហើយ​សមនឹង​ការ​ជ្រើស​ឱ្យ​អ្នកនាង​ស្វែង​ ​សុជាតា​ ​ជា​តួឯក​។​ ​ ​ក្នុង​នោះ​ ​តារា​កំប្លែង​ ​នាយ​គ្រឿន​ ​ក៏​ជា​តួអង្គ​ឯក​ ​ដែល​រំលេច​ផ្ទៃរឿង​ឱ្យ​សើច​សប្បាយ​ផង​ដែរ​ ​ដែល​មានន័យថា​ ​ក្រៅពី​ឈុត​ឆាក​ភ័យ​រន្ធ​ព្រឺព្រួច​ឆ្អឹងខ្នង​ ​ឈុត​កម្សត់​ ​និង​ខ្លឹមសារ​អប់រំ​ពាក់ព័ន្ធ​នឹង​ការរមិលគុណ​ឳពុក​ម្ដាយ​ ​ឈុត​ឆាកកំប្លែង​ ​ជា​ល្បោយ​សំខាន់​មួយ​ ​មិន​អាច​ខ្វះ​បាន​។​ ​លោក​រំពឹង​យ៉ាង​ខ្លាំង​ថា​ភាពយន្ត​រឿង​”​ធាតុ​យាយ​ខ្ញុំ​ ​”​ ​នឹង​ទទួល​បានការ​គាំទ្រ​ពេញទំហឹង​ ​នៅ​ថ្ងៃ​ដាក់​បញ្ចាំង​លក់​សំបុត្រ​ ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី30​ ​ចុងខែ​ឧសភា​ ​ដ៏​ខ្លី​នេះ​៕

Advertisement