ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានដែល FIFA ទទួលស្គាល់ លោក Syed Ashfaq Hussain Shah បានបញ្ជាក់ជាផ្លូវការនៅក្នុងសន្និសីទកាសែតមួយថា ទោះជាយ៉ាងណាក្តី ក៏ប៉ាគីស្ថានត្រូវតែមានវត្តមានក្នុងការប្រកួតវគ្គជម្រុះដំបូង WORLD CUP ជាមួយកម្ពុជាដែរ។
អមជាមួយនឹងការបញ្ជាក់នេះ សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានបានធ្វើការកោះហៅកីឡាករ 32នាក់ដែលធ្លាប់បានលេងឱ្យក្រុមជម្រើសជាតិប៉ាគីស្ថានពីមុនផងដែរ។ លោក Syed បាននិយាយថា គណៈកម្មការជ្រើសរើសរបស់យើងក៏បានធ្វើបញ្ជីឈ្មោះសម្រាប់ការកោះហៅថ្មីបន្ថែមចំនួន នាក់ទៀតដែរ។ កីឡាករដែលមានអាយុចន្លោះពី18 ទៅ 23ឆ្នាំដែលបានលេងល្អៗនៅក្នុងលីកប៉ាគីស្ថានកាលពីពេលថ្មីៗនេះក៏នឹងចូលរួមក្នុងជំរំហ្វឹកហាត់ផងដែរ។
ប៉ាគីស្ថានជាមួយកម្ពុជានឹងត្រូវធ្វើការប្រកួតចំនួន 2លើកនៅខែក្រោយ ដោយជើងទី1 នៅពហុកីឡដ្ឋានជាតិរបស់កម្ពុជានៅថ្ងៃទី6 ខែមិថុនា ហើយការប្រកួតជើងទី2 ត្រូវបានគេរំពឹងថា នឹងត្រូវរៀបចំឡើងដោយប៉ាគីស្ថាននៅថ្ងៃទី11 ខែមិថុនា តែទីកន្លែងមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕
ប៉ាគីស្ថានប្តេជ្ញាចូលរួមវគ្គជម្រុះដំបូង WORLD CUP ជាមួយនឹងកម្ពុជាឱ្យបាន
Advertisement