បញ្ចប់ព័ត៌មានមិនពិត!! បញ្ញា​ ​សិទ្ឋិ​ ​មកដល់​កម្ពុជា​និង​ទទួលការ​ងារ​សិល្បៈ​ដូចដើម​

​នៅទីបំផុត​តារាចម្រៀង​ ​បញ្ញា​សិទ្ឋិ​ ​បាន​វិល​មកដល់​មាតុភូមិ​កំណើត​វិញ​ហើយ​បន្ទាប់ពី​លោក​ចាកចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​។​ ​ការ​មក​កម្ពុជា​វិញ​គឺ​មុន​កំណត់​ដើម្បី​ឱ្យ​គេ​ដឹង​ច្បាស់​ថា​ ​លោក​មិនបាន​រត់​ទៅណា​គេច​ទៅណា​ដូច​ការ​លើកឡើង​ឡើយ​។​

​ដំណើរ​មក​ស្រុកកំណើត​វិញ​គឺ​ ​លោក​បញ្ចប់​ការ​សម្តែង​នៅ​អូស្ត្រាលី​ហើយ​បន្ត​ទៅ​ញ៉ូហ្សឺ​ឡែន១ខែ​ ​ត្រូវ​លោក​រំសាយ​ដោយសារ​មានរឿង​មិន​សប្បាយចិត្ត​ ​វាយប្រហារ​លោក​ថា​គេច​ពី​បញ្ហា​មិនព្រម​សងបំណុល​ម្ចាស់​ក្លិប​ល្បី​មួយ​ឱ្យ​ដាច់ស្រេច​។​ ​មូលហេតុ​នេះ​ហើយ​ទើប​លោក​វិល​មក​ឱ្យ​គេ​ជឿជាក់​ថា​ ​លោក​មិន​មានបំណង​ដើរហើរ​ចោលស្រុក​ដូច​ការ​បំពុល​ព័ត៌មាន​។​
​ ​ ​
​តប​តាម​សារ​អេ​ឡិច​ត្រូ​និច​ ​បញ្ញា​ ​សិទ្ឋិ​ ​ឱ្យ​ដឹង​ថា​ ​រឿង​លុយ​បំណុល​នៅជា​មួយ​ក្លិប​មួយ​លោក​បាន​ដោះស្រាយ​សង​បញ្ចប់​រួចរាល់​ច្រើនថ្ងៃ​មក​ហើយក្នុងចំនួនទឹកប្រាក់ 2715.80$ ទៅកាន់ក្រុមហ៊ុន sound club​ ​ដោយ​លោក​បាន​ចរ​ចារ​អស់ហើយ​។​ ​លោក​សូម​ឱ្យ​ព័ត៌មាន​ដែល​មិនទាន់​ជ្រាប​មេត្តា​ទទួល​ដឹង​ឭ​ផង​ហើយ​ការណ៍​ដែល​ទាក់ទង​លោក​មិនបាន​ព្រោះ​លោក​ជាប់​ភារៈ​សម្តែង​មិនបាន​ទទួល​ទូរស័ព្ទ​។​ ​លោក​មាន​បញ្ហា​ថវិកា​ក៏ដោយសារតែ​ងាក​មក​ចំណាយ​ថ្លៃ​ព្យាបាល​ម្តាយ​ ​ហើយក៏​មិន​រត់គេច​ដែរ​ដោយ​ខំ​រកលុយ​ដល់​ស្រុក​គេ​ដោះ​ឱ្យ​អស់​ព្រោះ​លោក​មាន​កិត្តិយស​ក្នុង​សង្គម​ដែរ​។​ ​លោក​សង្ឃឹមថា​បងប្អូន​ទាំងអស់​ជ្រាប​ដំណឹង​ផង​ហើយ​មេត្តា​ស្ងប់​នឹង​អ្នក​ដែល​ជាន់ពន្លិច​លោក​សូម​ទទួលដឹង​ផង​។​

​តាម​ដំណឹង​បញ្ញា​ ​សិទ្ឋិ​ ​ទទួលការ​ងារ​សិល្បៈ​ភ្លាម​ៗ​មិន​សម្រាក​នោះ​ទេ​ ​ដើម្បី​រក​ប្រាក់​បន្ត​ទៀត​ ​ហើយ​ក្នុង​សប្តាហ៍​នេះ​លោក​ចេញទៅ​ថៃ​ដើម្បី​បំពេញភារៈ​ចាំបាច់​មួយ​ផង​ដែរ​៕​

Advertisement