នៅតែស្អាត!! ឱក​ ​សុគន្ធ​កញ្ញា​ ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ឋាន​ព្រះឥន្ទ​ ​មុន​ថ្ងៃចូលរោង​ជ័យ​

ដូច​ប្រិយមិត្ត​បាន​ជ្រាប​មក​ហើយ​ ​តារា​សិល្បៈ​ភាគច្រើន​ដែល​ជិតដល់​ថ្ងៃចូលរោង​ ​រមែង​បន្ទំ​សាច់​ដោយ​មិន​ទទួលការ​ងារ​ ​ជាពិសេស​ការងារ​ចុះ​ខេ​ត្ត​ឆ្ងាយ​ៗ​ ​តែ​ដោយឡែក​កំពូល​តារាចម្រៀង​ស្រី​នៅ​រស្មី​ហង្ស​មាស​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បែរជា​មិន​បន្ធូរដៃ​ទាល់តែសោះ​ ​គេ​មើលឃើញ​កាន់តែ​សកម្ម​ក្នុង​ការ​កើប​លុយ​ពី​ការ​រាំច្រៀង​ក្នុង​ព្រឹត្តិ​ការណ៍​ឋាន​ព្រះឥន្ទ​។​ ​នាង​ត្រូវ​គេ​ឃើញ​ ​បង្ហាញមុខ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ​ក្នុង​ការ​ប្រគំតន្ត្រី​ចាប់ឆ្នោត​ផ្ដល់​រថយន្ត​ម៉ាក​ ​Masda​ ​2019​ ​ជូន​ដល់​អតិថិជន​ ​របស់​គម្រោង​ឋាន​ព្រះឥន្ទ​ ​យ៉ាង​ក្រឡឺម​ ​កាលពី​ថ្ងៃទី6​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​។​

ក្នុង​ពិធីជប់លៀង​អម​អោយ​ការ​ចាប់ឆ្នោត​ប្រគល់​រង្វាន់​រថយន្ត​ស៊េរី​ទំនើប​ជាលើកដំបូង​របស់​ក្រុ​មហ៊ីន​ហង្ស​ម្ចាស់ដី​នេះ​ ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ប្រកាស​យ៉ាង​ក្ដែង​ៗ​ថា​ ​នាង​សប្បាយចិត្ត​ក្នុង​ការ​ទទួល​ច្រៀង​អោយ​ក្រុមហ៊ុន​មួយ​នេះ​ ​បើ​ទោះជា​នាង​ជិត​ចូល​រោងការ​។​ ​អ្វី​ដែល​សំខាន់​ ​គឺ​នាង​ចង់​ជួប​បងប្អូន​អតិថិជន​ដោយ​ផ្ទាល់​ ​ដែល​បាន​ទិញ​ចម្ការ​ពី​គម្រោង​ឋាន​ព្រះឥន្ទ​ ​ហើយក៏​ចង់​អោយ​អ្នកមាន​ឈ្មោះ​ចាប់​យក​រង្វាន់​ទាំងអស់​ ​នៅ​ខាង​ប៉ោយប៉ែត​ ​បាន​ជួប​មុខ​នាង​ដោយ​ផ្ទាល់​។​

ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​នេះ​ ​តារាចម្រៀង​ ​នាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​លើកឡើង​ថា​ ​យ៉ាងណាមិញ​ហេតុផល​ដែល​នាង​ទទួលការ​ងារ​ ​យ៉ាងសកម្ម​ជាមួយ​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ ​ដែល​ជា​ក្រុមហ៊ុន​ពុះ​ដី​ដីចម្ការ​លក់​ជា​ហិ​ក​តារ​ៗ​ ​នៅ​កៀក​នឹង​ថ្ងៃចូលរោង​ការ​ ​កាន់តែ​កៀក​មកដល់​នេះ​ ​ក៏ដោយសារតែ​នាង​ ​និង​ក្រុមហ៊ុន​មួយ​នេះ​ ​មាន​ទំនាក់ទំនង​ល្អ​ ​ដោយ​មិនមែន​ព្រោះតែ​ហេតុផល​ចង់បាន​លុយ​មួយ​មុខ​នោះ​ទេ​។​ ​នាង​បាន​បកស្រាយ​បទចម្រៀង​ច្រើន​បទ​ ​ហើយក៏​ចាប់ឆ្នោត​ផ្ដល់​សំណាង​ដល់​អតិថិជន​ផង​ដែរ​ ​ទើប​ឱកាស​បង្ហាញខ្លួន​របស់​នាង​ ​ក្នុង​គម្រោង​ឋាន​ព្រះឥន្ទ​លើក​នេះ​ ​ទទួល​បានការ​ចាប់អារម្មណ៍​លើស​ពី​ការ​បង្ហាញ​កាលពី​លើ​ក​មុន​ៗ​ ​ដែល​ទៅ​តែ​ច្រៀងរាំ​។​

​លោក​ ​ហង្ស​ ​ព្រីន្ស​យ៉ា​ ​ម្ចាស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ ​បាន​អះអាង​ថា​ដោយសារតែ​ក្រុមហ៊ុន​ចង់​ផ្ដល់​រង្វាន់​រថយន្ត​មួយ​គ្រឿង​ជូន​ដល់​អតិថិជន​នៅ​ខាង​ប៉ោយប៉ែត​ ​ដែល​បាន​ទិញ​ចម្ការ​ពី​គម្រោង​ឋាន​ព្រះឥន្ទ​ ​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ ​ទើប​ធ្វើពិធី​ចាប់ឆ្នោត​ផ្សងសំណាង​ដើម្បី​ផ្ដល់​រថយន្ត​ឆ្នាំ2019​ ​ឱ្យ​មុនគេ​ ​ដោយ​បាន​ទាំង​អញ្ជើញ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ឱ្យ​ចូលរួម​ច្រៀងរាំ​។​ ​លោក​ថា​នាង​ ​និង​ក្រុមហ៊ុន​ ​មិនបាន​កុងត្រា​គ្នា​យូរ​ខែ​នោះ​ទេ​ ​តែ​ដោយសារតែ​នាង​ធ្លាប់​ជាតា​រា​ចម្រៀង​ដែល​ច្រៀងរាំ​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ច្រើនដង​មក​ហើយ​ ​ទើប​នាង​ទទួល​ច្រៀង​ ​បើ​ទោះជា​ជិតដល់​ថ្ងៃ​មង្គលការ​។​ ​លោក​ថា​ពិធី​ចាប់ឆ្នោត​ប្រគល់​រថយន្ត​ដូចគ្នា​នេះ​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​ទៀត​ ​ដើម្បី​លើកទឹកចិត្ត​អ្នកទិញ​ចម្ការ​ពី​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ ​អោយ​កាន់តែ​មាន​កម្លាំងចិត្ត​ ​ក្រៅពី​ទិញ​ចម្ការ​ ​និង​បាន​ដំណាំ​នោះ​៕​

Advertisement