បាត់មុខពីសិល្បៈមួយរយៈ តារាសម្ដែងវ័យក្មេង ស្រេង ឈៀងឡេង ក្លាយជាថៅកែដី

បន្ទាប់ស្ងប់ស្ងាត់ការសម្ដែងអស់មួយរយៈមក គេស្រាប់តែឃើញតារាសម្ដែងវ័យក្មេង ស្រេង ឈៀងឡេង ក្លាយជាថៅកែដីធ្លីមួយកន្លែងដ៏គួរឱ្យភ្ញាក់ផ្អើល។ បើទោះបីជាប្រលូកសិល្បៈមិនបានប៉ុន្មានផង ស្រាប់តារាសម្ដែងប្រុសរូបនេះ ងាកមកប្រលូកជំនួញដីធ្លី និងមានដៃគូសហការដ៏គួរឱ្យនឹកស្មានមិនដល់ពីសមត្ថភាព។ លោកបានប្រាប់ឡារ៉ែនថា ក្រៅពីអាជីពជាអ្នកសិល្បៈ កន្លងមកលោកជាបុគ្គលិកធម្មតាលក់ដីឱ្យក្រុមហ៊ុនមួយ តែពេលនេះ លោកមានដើមទន់គ្រប់គ្រាន់ និងបើកគម្រោងដោយខ្លួនឯងហើយ។

លោក ស្រេង ឈៀងឡេង បានអះអាងថា វិស័យសិល្បៈលោកគ្រាន់តែស្រលាញ់ និងចង់បង្ហាញមុខឱ្យមានទំនាក់ទំនងជាមួយមិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នានៅក្នុងសិល្បៈប៉ុណ្ណោះ ប៉ុន្តែបើឱ្យលោកសកម្មនឹងការងារមួយនេះ គឺលោកមិនខំខ្លាំងពេកនោះទេ ទើបលោកសកម្មច្រើនជាងនឹងមុខជំនួញដីធ្លី ដោយផ្ដើមពីការងារពីអ្នកលក់ដីឡូតិ៍ឱ្យលោក សែន ណារ៉ា ក៍ក្លាយជាដៃគូភាគហ៊ុនលើគម្រោងទី10របស់លោកសែន ណារ៉ា ដែលលោកបញ្ជាក់ថា នេះគឺជាជំហានជោគជ័យធំមួយដែលលោកតស៊ូ។ លោកថា លោក និងដៃគូជំនួញបានក្រុងពាលីលើផ្ទៃដីជាច្រើនហិកតារ កាលពីរសៀលថ្ងៃទី6 មេសា ខណៈដែលក្នុងពិធីនោះ ក៍មានការប្រកាសថាលក់អស់ប្រមាណជា60ភាគរយទៅហើយ តាំងពីពេលមិនទាន់កាត់ខ្សែបូរផ្លូវការ។ លោកពេញចិត្តគម្រោងធ្វើជាថៅកែដីឡូក្នុងភាគហ៊ុនមួយជាលើកដំបូងនេះយ៉ាងខ្លាំង ដោយសារតែគម្រោងស្ថិតនៅទីប្រជុំជនជិតផ្លូវរថភ្លើងាត់ផ្លូវជាតិលេខ៣ ជាប់ផ្សារព្រៃទទឹង ហើយជាដីដែហ៊ុំព័ទ្ធដោយរោងចក្រធំៗ ខណៈដែលលោកក៍នឹងលក់ក្នុងតម្លៃតែប្រមាណ៣ពាន់ដុល្លារក្រោយបញ្ចុះតម្លៃដើម្បីទាក់ទាញទីផ្សារ។ យ៉ាងណាមិញ លោក ស្រេង ឈៀង បានអះអាងថា ខ្លួននឹងមិនដកឃ្លាពីការងារសិល្បៈនោះទេ ដោយក្រៅពីទទួលថតឱ្យមហាជនបានស្គាល់កាន់តែស្គាល់ខ្លាំង ក៍គម្រោងចេញបទផ្ទាល់ខ្លួនក្នុងពេលដកឃ្លាបាននោះផង។

លោក សែន ណារ៉ា ដែលបានសម្រេចផ្ដល់ឱកាសឱ្យលោក ស្រេង ឈៀងឡេង ចូលហ៊ុនសែសិបហាសិប បើកគម្រោងដីឡូតិ៍រួមគ្នា នៅលើបណ្ដោយផ្លូវជាតិលេខ3 ជាប់ផ្លូវរទេះភ្លើង ក្នុងភូមិព្រៃទទឹង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយតែប្រមាណ11គីឡូម៉ែត្រពីរង្វង់មូលចោមចៅនោះ គឺដោយសារតែលោក ស្រេង ឈៀងឡេង គឺជាអតីតបុគ្គលិកដែលមានសមត្ថភាព ហើយដោយសារតែលោកយល់ថាការចាប់ដៃជាមួយ លោក ស្រេង ឈៀងឡេង និងធ្វើឱ្យមុខជំនួញរបស់លោកនឹងមានសន្ទុះជាងមុនផង ទើបធ្វើសម្រេចចិត្តចាប់ដៃ។ លោកថាលោកស្រេង ឈៀងឡេង ជាតារាឆ្លាតវ័យ ហើយទំនាក់ទំនងក្នុងមុខជំនួញដ៍ខ្លាំងទើបលោកយល់ថា គម្រោងទី10 ដែលលោកសម្រេចចិត្តបើកលក់ដោយចូលហ៊ុនជាមួយបុរសវ័យក្មេងរូបនេះ នឹងកាន់តែងាយជោគជ័យ។

ក្នុងពិធីចាប់ដៃធ្វើជំនួញរួមគ្នានោះ លោក ស្រេង ឈៀងឡេង បញ្ជាក់ថា លោកក៏នឹងឆ្លៀតធ្វើសកម្មភាពសប្បុរសធម៍អោយខ្លាំងបន្ថែមពីលើគម្រោងចេញបទចម្រៀង និងទទួលសម្ដែងផងដែរ ដើម្បីរូមចំណែកជួយសង្គម៕

Advertisement