គ្រូបង្វឹក​ មាស​ ចាន់​ណា​ ថា​ ស្តា​ដអូឡាំពិក​នាំ​សំណាង ​ខណៈ​គ្រូបង្វឹក​ Tampine​ ថា​ ណា​ហ្គាវើលដ៍​ជា​ក្រុម​ខ្លាំង​ក្នុងទឹក​ដី​ខ្លួនឯង

​ការប្រកួត​ពានរង្វាន់​ AFC​ CUP​ 2019​ នឹង​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​ 5ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ខណៈ​ដែល​ក្រុម​ទាំង2​ បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ប្រកួត​នា​ពេលល្ងាច​នេះ​។

នៅពេល​ជាមួយគ្នា​ នៅក្នុង​កម្មវិធី​សន្និសីទ​កាសែត​មុន​ការប្រកួត​ លោក​ មាស​ ចាន់​ណា​ គ្រូបង្វឹក​បង្គោល​របស់​ក្រុ​មណាហ្គាវើលដ៍​ ដែល​តំណាង​ឱ្យ​កម្ពុជា​បាន​ថ្លែង​ថា​ ទឺក​ដី​ស្តា​ដអូឡាំពិក​ គឺជា​ទីកន្លែង​នាំ​សំណាង​ដល់​ក្រុម​របស់​លោក​ ដោយសារ​កូនក្រុម​ទាំងអស់​ស៊ាំ​ និង​ធ្លាប់​ជាមួយនឹង​ទីលាន​មួយ​នេះ​ ហើយ​កាលពី​សប្តាហ៍​មុន​ ក្រុម​លោក​បាន​ឈ្នះ​នៅ​ទីនេះ​ ដូច្នេះ​ក្រុម​របស់​លោក​ពេញចិត្ត​នឹង​លេង​នៅ​លើ​ទីលាន​នេះ​ណាស់​។

ចំណែក​លោក​ Tampine​ Rover​ ដែល​ជា​គ្រូបង្វឹក​របស់​ក្រុម​ជើងឯក​លី​កកំពូល​សិង្ហបុរី​បាន​ថ្លែង​ថា​ ក្រុម​លោក​មិន​មាន​បញ្ហា​អ្វី​ឡើយ​ ប៉ុន្តែ​ក្រុម​លោក​នឹង​ប្រុងប្រយ័ត្ន​ជានិច្ច​ក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​ ដ្បិតអី​ក្រុម​របស់​កម្ពុជា​មួយ​នេះ​ គឺជា​ក្រុម​មួយ​ដែល​ខ្លាំង​រាល់​ការប្រកួត​ក្នុង​ទឺក​ដី​របស់​ពួកគេ​។ ​

Advertisement