តោះ​ៗ!! អត់​ម៉េច​បាន​សង្ក្រាន្ដ​ស្កា​យលែន​ កំពូល​តារា​សិល្បៈ​ល្បី​ៗបង្ហាញខ្លួនព្រឹ​ត្តិ​ការណ៍​ធំ​ថ្មីនេះ​

ពិតជា​កក្រើក​មិនខាន​សង្ក្រាន្ត​នៅក្នុង​ឆ្នាំនេះ​ទៅលេង​នៅ​ សង្ក្រាន្ត​ស្កា​យលែន​ដែល​គ្រោង​នឹង​ធ្វើឡើង​ចំ​ថ្ងៃចូលឆ្នាំ​ គឺ​ថ្ងៃ14​ ថ្ងៃ15​ និង​ថ្ងៃ16​ ​ ខែមេសា​ ឆ្នាំ​ 2019​ ដែល​មាន​វត្តមាន​តា​រា​ល្បី​ៗជាច្រើន​ដួង​ចូលរួម​ច្រៀងរាំ​សប្បាយ​ដូចជា​ កញ្ញា​ រ៉ា​ប៊ី​ ​លោក​ខេម​ ​ លោក​ ខាន់​ជេម​ ​ កញ្ញា​ សុ​ភ័ក្ត្រ​ កុសុម៉ា​ កញ្ញា​ កែវ​ សុ​បញ្ញា​ អ្នកនាង​កា​តុ​ កញ្ញា​ ព្រះ​កាយ​ច័ន្ទ​ ​ ។ មហា​សង្ក្រាន្ត​ស្កា​យលែន​ ព្រឹ​ត្តិ​ការណ៍​យក្ស​មួយ​នេះ​ត្រៀម​ទទួល​អ្នក​ចូល​ទស្សនា​ មិន​ក្រោម40​ ម៉ឺន​នាក់​នោះ​ទេ​ ដោយសារតែ​សួ​នក​ម្សាន្ដ​មាន​ទីធ្លា​ធំ​ទូលាយ​ ដែល​មាន​ចំណាយ​ទឹកប្រាក់​ខ្ទង់​លាន​ៗដុល្លារ​រៀបចំ​រួចរាល់​ជាស្រេច​នៅ​លើ​ទំហំ​រាប់​សិប​ហិកតារ​ មិនចាញ់​សួន​នៅ​ក្រៅប្រទេស​។

លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ អ្នក​ផ្ដើម​រៀបចំ​កម្មវិធី​បាន​ថ្លែង​បញ្ជាក់​ថា​ សង្ក្រាន្ត​ស្កា​យលែន​ក្នុង​ឆ្នាំទី2នេះ​ នឹង​ធ្វើ​ទ្រង់ទ្រាយ​ធំដុំ​ជាង​កាលពី​ឆ្នាំមុន​ទ្វេដង​ ដោយ​គ្រាន់តែ​ការរៀបចំ​ ក្រុមហ៊ុន​ចំណាយ​មិន​ក្រោម​ 30​ ម៉ឺន​ដុល្លារ​។ ក្រៅពី​រៀបចំ​ជា​សួន​ដាយ​ណូស័រ​ ​សួន​បន្លែ​ផ្លែឈើ​ ភ្នំ​សិប្ប​និមិត្ត​ និង​ទីលាន​សម្រាប់​លេង​ទឹក​ សង្ក្រាន្ត​នៅក្នុង​ឆ្នាំនេះ​ ក៏​នឹង​រៀបចំ​ជា​តំបន់5ចែក​ដាច់​ពីគ្នា​ ដើម្បី​ឱ្យ​បងប្អូន​ដែល​មក​កម្សាន្ត​បាន​ទស្សនា​ដោយ​រីករាយ​ផង​ដែរ​។ តំបន់​ទាំង5នោះ​រួមមាន​ ភូមិ​ប្រជា​ប្រិយ​ស្កា​យលេន​ដែល​ជា​កន្លែង​លែង​លាក់កន្សែង​ ​ល្បែង​ពង្រាត់​កូនក្រមុំ​ ​ និង​ល្បែង​ដណ្ដើម​ស្លឹកឈើ​។ តំបន់​ភូមិ​ទី២គឺ​ភូមិ​ប្រជាប្រិយ​ជេត​ ដែល​ជា​កន្លែង​សម្រាប់​មហាជន​លេង​ចោលឈូង​ ​លេង​ទាញព្រ័ត្រ​ លេង​បោះ​អង្គុ​ញ លេងល្បែង​ស្ដេចចង់​ ​និង​លេង​ដណ្ដើម​ស្លឹក​ឈើ​ហ្សូ​នទី២​។ តំបន់​ទី៣គឺ​ភូមិ​គុន​ខ្មែរ​ ដែល​ជាទី​តាំង​សម្ដែង​ក្បាច់គុន​យុទ្ធ​ក្រម​ខម​ ដោយ​រួមមាន​ការ​បង្ហាញ​ និង​ការប្រកួត​ជាដើម​។ ក្នុង​នោះ​ក៏​មានការ​ប្រដាល់​ ដោយ​ប្រកួតប្រជែង​គ្នា​យក​ប្រាក់​រង្វាន់​ផង​ដែរ​។

លោក​បន្ដ​ថា​ តំបន់​ទី៤​ គឺ​ភូមិ​ជ្រូក​នាំ​សំណាង​ ដែល​ជា​តំបន់​មហាជន​គ្រាន់តែ​ផ្សង​មួយ​ដុល្លារ​ហើយ​ជ្រើស​យក​សោរ​សំណាង​ដើម្បី​ឈ្នះ​ទឹកប្រាក់1លាន​រៀល​ពី​ក្រុម​ហ៊ុន​ស្កា​យលេន​។ សម្រាប់​តំបន់​ទី៥​ គឺជា​ទីតាំង​ប្រគំតន្ត្រី​ ដោយ​ការ​ប្រគំតន្ត្រី​នេះ​ គឺ​ក្រុមហ៊ុន​រៀបចំ​ប្រគំតន្ត្រី​នៅ​ទីលាន​បាតបឹង​តែម្ដង​ អម​ដោ​យស្ដង់​ពិព័រណ៍​ ដើម្បី​ឱ្យ​មើល​ពីលើ​ទៅ​ឃើញស្រស់​ស្អាត​។ ​សូមជម្រាប​ផង​ដែរ​ថា​ នៅ​ថ្ងៃទី​ 12​ ខែមេសា​នេះ​ មុន​ពេល​សង្ក្រាន្ត​ស្កា​យលេន​ ក៏​មាន​រៀបចំ​ពិធីរាប់បាត្រ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ និង​ក្រុងពាលី​មហាសង្ក្រាន្ត​នៅ​ចំ​ថ្ងៃទី​ 13​ មុន​មួយថ្ងៃ​នៃ​ពេលវេលា​ចូលឆ្នាំ​ខាងមុខនេះ​។ កំពូល​តា​រា​ល្បី​ៗកុំ​ករ​ នឹង​ត្រៀម​ធ្វើ​ឱ្យ​សង្ក្រាន្ត​ស្កា​យលេន​កក្រើក​យ៉ាង​ពិតប្រាកដ​ ស្របគ្នា​ដែល​មហា​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ក៏​ត្រូវ​ធ្វើឡើង​នៅក្នុង​បរិយាកាស​ដែល​សួន​សួន​កម្សាន្ត​ស្កា​យលេន​ ជា​សួន​ប្រណិត​មិនចាញ់​សួ​នក​ម្សាន្ដ​នៅ​ក្រៅប្រទេស​ ហើយ​ជាទី​តាំង​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ និង​វត្ត​វិហារ​សួ​គ៍​ទៅទៀត​។ ត្រៀមខ្លួន​ហើយ​នៅ​ តោះ​ៗៗ​!..កុំឱ្យ​រំលង​ឱ្យ​សោះ​៕


Advertisement