បាន​ ​មុ​ន្នី​ល័ក្ខ​ ​មិន​បន្ត​កុងត្រា​ជាមួយ​ហង្ស​មាស​ ​និង​ប្រកាន់​ជំហរ​ជាតា​រា​ឯករាជ្យ​

​មួយ​រយៈ​ចុងក្រោយ​នេះ​ ​តារាចម្រៀង​ស្រី​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​ត្រូវ​បាន​មហាជន​ជាច្រើន​សង្ស័យ​ថា​ ​នាង​បាន​ស្ពាយ​បង្វេច​ចូល​ទៅ​ជ្រក​ក្នុង​ផលិត​កម្ម​សាន់​ដេ​ ​ជាមួយ​ដៃគូ​ចម្រៀង​ប្រុស​ ​ខាន់​ ​ចេ​មស៍​ ​រួច​ទៅ​ហើយ​ ​ដោយសារតែ​គេ​បានឃើញ​នាង​ ​ថត​បទចម្រៀង​ចូលឆ្នាំ​ថ្មី​រួមគ្នា​ជាមួយ​តា​រា​សាន់​ដេ​។​ ​តែ​យ៉ាងណាមិញ​ ​គេ​ក៏​ដឹង​ទៀត​ថា​ ​នាង​បាន​បញ្ចប់​កុងត្រា​ជាមួយ​ហង្ស​មាស​មួយ​រយៈកាល​ដែរ​។​ ​ការ​បញ្ចប់​កុងត្រា​នេះ​ ​មិន​ត្រូវ​បាន​គេ​សង្ស័យ​ពី​នាង​អ្វី​ច្រើន​នោះ​ឡើយ​ ​ក៏​ព្រោះតែ​ ​ភាគច្រើន​បានឃើញ​សកម្មភាព​ច្រៀង​របស់​នាង​នៅ​ហង្ស​មាស​ដដែល​ ​ដូចជា​ ​តាម​ការ​ប្រគំតន្ត្រី​របស់​ហង្ស​មាស​ជាដើម​។​

ជាមួយគ្នា​នេះ​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ខ្លួន​មិន​បន្ត​កុងត្រា​ទៀត​នោះ​ទេ​ ​ដោយ​នាង​លើក​ហេតុផល​ថា​ ​ហង្ស​មាស​មាន​តារាចម្រៀង​ច្រើន​ ​ហើយ​ឥឡូវ​ក៏​មានកម្ម​វិធី​ប្រឡង​ចម្រៀង​ច្រើន​ៗ​ទៀតផង​ដែរ​ ​ដូច្នេះ​តារាចម្រៀង​ក៏​ចេះតែ​មាន​បន្ត​។​ ​អ្វី​ដែល​ពិសេស​នោះ​ ​ក្រុមការងារ​ ​ក៏បាន​ផ្តល់​ឪ​កាស​ ​និង​លើកទឹកចិត្ត​នាង​ ​ឱ្យធ្វើ​ជាតា​រា​ចម្រៀង​ឯករាជ្យ​ដែរ​ ​ព្រោះ​ធ្វើ​ឱ្យ​នាង​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការ​ធ្វើ​បទចម្រៀង​ឯករាជ្យ​ ​និង​ទទួល​ក្នុង​កម្មវិធី​សិល្បៈ​ផ្សេង​ៗ។

តារា​ស្រី​សាច់​សខ្ចី​ដូច​បណ្ដូលចេក​រូប​នេះ​ ​បាន​អះអាង​ថា​ ​ខ្លួន​នាង​មិនបាន​ចូល​ជាតា​រា​ចម្រៀង​ ​ក្នុង​ផលិត​កម្ម​សាន់​ដេ​នោះ​ទេ​ ​ពោល​រាល់​បទចម្រៀង​ទាំងអស់​ ​មិនថា​បែបបទ​ប្រពៃណី​ខ្មែរ​,​ ​ញាក់​កន្រ្តាក់​អារម្មណ៍​ ​និង​មនោសញ្ចេតនា​ ​ដែល​នាង​បាន​ថត​ ​MV​ ​និង​ត្រៀម​ចេញ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​ ​គឺ​សុទ្ធតែ​ចម្រៀង​ឯករាជ្យ​ទាំងអស់​ ​មិន​ស្ថិត​ក្រោម​ផលិតកម្ម​ណា​នោះ​ទេ​។​ ​រាល់​ចម្រៀង​ទាំងនោះ​ ​នាង​ធ្វើការ​បង្ហោះ​ក្នុង​ផេ​ក​ ​និង​ ​យូ​ធូប​ផ្ទាល់ខ្លួន​ទាំងអស់​តែម្តង​។​ ​លើស​ពីនេះ​ ​នាង​បាន​បញ្ចប់​កុងត្រា​ជាមួយ​ហង្ស​មាស​មក​ ​មាន​បណ្តា​ផ​លិ​កម្ម​ជាច្រើន​ ​ទាក់ទង​ឱ្យ​នាង​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​របស់​ខ្លួន​ ​តែ​នាង​នៅតែ​ប្រកាន់​នូវ​ជំហរ​ថា​ ​ធ្វើជា​តារា​ឯករាជ្យ​៕​



Advertisement