រុន​ ​ណា​កូ​ ​ទម្លាយ​ឱ្យ​ដឹងពី​ទំនាក់ទំនង​ក្រៅ​សិល្បៈ​ជាមួយ​ ​ទេព​ ​មុ​ន្នី​រក្សា​

​នៅ​ពេល​ថ្មី​ៗ​កន្លងមក​តារា​សម្ដែង​លោក​ ​រុន​ ​ណា​កូ​ ​បានឱ្យ​ដឹង​ថា​រវាង​លោក​ ​និង​គូ​ដណ្ដឹង​សម្រេច​បែកផ្លូវ​គ្នា​ហើយ​ ​។​ ​បែបនេះ​ហើយ​ទើប​លោក​មាន​សេរីភាព​គ្រប់គ្រាន់​សម្រាប់​ការងារ​សិល្បៈ​ ​ដោយ​ចង់​សម្តៅ​ថា​មិន​ខ្លាច​នឹង​បណ្ដើរ​ ​ឬ​កៀកកើយ​ជាមួយ​តារា​ស្រី​ណាមួយ​នៅក្នុង​ការងារ​សិល្បៈ​ទៀត​ឡើយ​ ​។​ ​ចំពោះ​ភាព​ស្និទ្ធស្នាល​ជាមួយ​កញ្ញា​ទេព​ ​មុ​ន្នី​រក្សា​ ​នោះ​ ​លោក​រុន​ ​ណា​កូ​ ​អះអាង​ថា​នៅ​មិនទាន់​មាន​អារម្មណ៍​ស្រឡាញ់​គ្នា​ទេ​ ​ដោយ​គ្រាន់តែ​មាន​អារម្មណ៍​ចូលចិត្តគ្នា​ ​ច្រើន​ឡើង​ៗ​ប៉ុណ្ណោះ​។

ចំណែក​កញ្ញា​ទេព​ ​មុ​ន្នី​រក្សា​ ​វិញ​និយាយ​ថា​ ​កាលពីមុន​លោក​រុន​ ​ណា​កូ​ ​មិនទាន់​បែក​ពី​គូ​ដណ្ដឹង​នាង​គ្រាន់តែ​ហ៊ាន​ស្និទ្ធស្នាល​ក្នុងនាម​សិល្បៈ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​នៅពេល​ដឹង​ថា​លោក​បែកគ្នា​ហើយ​ទើប​ធ្វើឱ្យនាង​ហ៊ាន​ស្និទ្ធស្នាល​ជាង​មុន​ ​និង​គ្មាន​ក្តី​បារម្ភ​ ​។​ ​កញ្ញា​ទេព​ ​មុ​ន្នី​រក្សា​ ​និយាយ​ថា​ ​«​នៅ​មិនទាន់​ដឹង​ថា​អារម្មណ៍​ចូលចិត្ត​ដែល​បាន​កើតឡើង​គឺជា​អារម្មណ៍​ស្នេហា​ ​ឬ​គ្រាន់តែ​ចង់​ស្និទ្ធស្នាល​ដើម្បីឱ្យកាន់តែ​យល់ចិត្ត​គ្នា​ក្នុង​ការរាប់​អាន​នោះ​ទេ​ ​ក្នុង​ពេល​ដែល​នាងខ្ញុំ​ក៏​មិនទាន់​រក​ឃើញ​បុរស​ណា​ម្នាក់​ជា​ម្ចាស់​បេះដូង​ ​»​។​

លោក​រុន​ ​ណា​កូ​ ​និយាយ​ថា​«​ខ្ញុំ​មិនទាន់​ចង់​មាន​ស្នេហា​ថ្មី​ជំនួស​គូ​ដណ្ដឹង​នោះ​ឡើយ​ ​ដោយសារតែ​រវាង​ខ្ញុំ​ ​និង​គូ​ដណ្ដឹង​ដ្បិតថា​បានសម្រេច​ចិត្ត​បញ្ចប់​គ្នា​ ​តែ​អនុស្សាវរីយ៍​គឺ​នៅ​ ​ក្ដៅ​ៗ​ដែល​ធ្វើឱ្យខ្ញុំ​មិនទាន់​អាច​បំភ្លេច​បាន​ ​និង​យល់ថា​មិនទាន់​ចង់បាន​គូស្នេហ៍​មក​ជាប់ដៃ​ជាប់ជើង​ក្រោយ​បែកបាក់​អ្នកចាស់​បែបនេះ​នោះ​ឡើយ​»​៕​

Advertisement