កញ្ញាឯក​ភពផែន​ដី​ទាំង​ ​5​ ​រូប​ ​សន្យា​នាំ​យក​ប្រពៃណី​ ​វប្បធម៌​ ​និង​ជួយ​ផ្សាយ​ពី​អង្ករ​កម្ពុជា​ទៅដល់​ពិភពលោក​

​កញ្ញាឯក​ភពផែន​ដី​ដែល​បាន​ជាប់​លំដាប់ថ្នាក់​ទាំង5​ ​បាន​បង្ហាញខ្លួន​ជាថ្មី​ម្ដង​ ​ក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​ ​ដែល​ក្នុង​នោះ​រួមមាន​ ​កញ្ញា​ ​Monique​ ​Best​ ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ជា​ម្ចាស់​ជ័យលាភី​លេខ1​ ​កញ្ញា​ ​Marisa​ ​Phon​ ​Thirat​ ​មក​ពី​ប្រទេស​ថៃ​ ​ជាប់​ជ័យលាភី​លេខ2​ ​កញ្ញា​ ​Viviana​ ​Lin​ ​Ak​ ​Winfton​ ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ​ជាប់​ចំណាត់ថ្នាក់​លេខ3​ ​កញ្ញា​ ​Nicole​ ​Cano​ ​មក​ពី​ប្រទេស​ប៉ារ៉ាហ្គាយ​ ​ចំណាត់ថ្នាក់​លេខ4​ ​និង​កញ្ញា​ ​Nicole​ ​Vargas​ ​មក​ពី​ប្រទេស​ហ្វីលីពីន​ ​ចំណាត់ថ្នាក់​លេខ5​ ​សុទ្ធតែ​បាន​កោតសរសើរ​ពី​ការរៀបចំ​ការប្រកួត​ ​Miss​ ​Planet​ ​International​ ​ក្រោម​ការចាត់ចែង​របស់​កម្ពុជា​ ​ខណៈ​ដែល​ព្រឹត្តិ​ការណ៍​នេះ​ជា​ការប្រកួត​កម្រិត​អន្តរជាតិ​ ​ប៉ុន្តែ​កម្ពុជា​នៅតែ​រៀបចំ​បាន​ល្អ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​កញ្ញាឯក​ទាំង5បាន​ទាំង​ប្រកាស​ថា​ ​នឹង​នាំ​យក​ប្រពៃណី​ ​វប្បធម៌​ ​និង​របៀបរបប​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​ ​ទៅ​ផ្សព្វផ្សាយ​ដល់​ជាតិសាសន៍​របស់​ខ្លួន​ ​និង​ពិភពលោក​ឱ្យ​កាន់តែ​ទូលំទូលាយ​នោះ​ផង​។​ ​ក្រោយ​ជាប់លេខ១ខាង​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង​ ​និង​បន្ត​បេសកកម្ម​មួយចំនួន​ទៀត​ក្នុង​ការងារ​របស់​ខ្លួន​ដូចជា​ ​ជួប​សំណេះសំណាល​ជាមួយ​មណ្ឌលកុមារ​កំព្រា​ជាដើម​។​

​បើ​តាម​ការ​អះអាង​របស់​ម្ចាស់​មកុដ​បាន​បញ្ជាក់​នា​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី3​ ​មិនា​ ​ឆ្នាំ2019មុន​នេះ​ ​នាង​បាន​ប្រាប់​ថា​នាង​បាន​មកដល់​កម្ពុជា​ក្រៅ​មាន​ភាព​អស្ចារ្យ​ ​លើ​ប្រាសាទអង្គរវត្ត​ ​និង​តំបន់​ផ្សេងទៀត​នាង​ពិតជា​សរសើរ​ពី​របៀប​ធ្វើ​ស្រូវ​អង្ករ​កម្ពុជា​ផលិត​ចេញ​មក​គឺ​មាន​ភាព​ស្អាត​អនាម័យ​ល្អ​។​ ​បេសកកម្ម​របស់​នាង​ដើម្បី​កម្ពុជា​ជួយ​ផ្សាយ​ពី​អង្ករ​កម្ពុជា​ព្រមទាំង​អាហារ​នៅ​លើ​ពិភពលោក​។​ ​នាង​នឹង​បន្ត​ឱ្យ​គេ​ដឹង​គេ​ស្គាល់​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​នាង​ក៏ដូចជា​ពិភពលោក​ទាំងមូល​ ​ហើយ​ចង់និយាយ​នាង​ពិតជា​ចូលចិត្ត​របៀប​ធ្វើ​ស្រូវ​អង្ករ​កម្ពុជា​មើលទៅ​អនាម័យ​ល្អ​។​

​សូមជម្រាប​បន្ថែម​ថា​ ​កញ្ញា​ ​Marisa​ ​Phon​ ​Thirat​ ​មក​ពី​ប្រទេស​ថៃ​ ​ជាប់​ជ័យលាភី​លេខ2​ ​ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​អ្វី​ដែល​នាង​បាន​សង្កេត​ ​និង​សិក្សា​អំពី​ប្រទេស​កម្ពុជា​ ​ក្នុងអំឡុងពេល​មក​ប្រកួត​នេះ​ ​គឺ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​ជាមួយ​ ​វប្បធម៌​របស់​ខ្មែរយើង​។​ ​នាង​ថា​ ​បើ​ទោះបីជា​មាន​ភាព​ស្រដៀងគ្នា​បន្ដិច​មែន​ ​តែ​នាង​ស្រឡាញ់​វប្បធម៌​ខ្មែរ​ដ៏​ផូ​ផង់​។​ ​នាង​ថា​ ​នាង​ក៏​ជា​ម្នាក់​ដែល​ជួយ​ផ្សាយ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​ផង​ដែរ​ ​ព្រោះថា​ ​នាងរស់​នៅក្នុង​តំបន់ភូមិភាគ​ឥសាន​ ​ដែល​មាន​ទំនៀម​ទំ​លាប់​មួយចំនួន​ដូច​ប្រទេស​កម្ពុជា​ដែរ​។​ ​ការ​ធ្វើដំណើរ​មកកាន់​កម្ពុជា​នេះ​ ​នាង​បាន​ទុក​ប្រទេស​កម្ពុជា​ ​ជា​ផ្ទះ​ទី2​ ​របស់​នាង​ ​ដែល​មាន​ភាព​កក់ក្ដៅ​បំផុត​៕​


Advertisement