ខ្មែរ​-​ថៃ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​វិស័យ​វប្បធម៌​ ​របាំ​ ​តូ​រ្យ​តន្រ្តី​ ​និង​វិចិត្រ​សិល្បៈ​

​តាម​ការ​បញ្ជាក់​របស់​ទំព័រ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​បានឱ្យ​ដឹង​ថា​ ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​និង​វិទ្យាស្ថាន​បណ្ឌិ​ត​ប៉ាតា​ណា​សិល្បៈ​ ​(​Bunditpatanasilpa​ ​Institute​)​ ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ដោយ​ផ្តោត​លើ​វិស័យ​មួយចំនួន​ដូចជា​ ​ការ​ផ្លាស់​ប្តូរ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​វប្បធម៌​ ​របាំ​ ​តូ​រ្យ​តន្រ្តី​ ​និង​វិចិត្រ​សិល្បៈ​ ​ការបង្កើត​ពិព័រណ៍​រួមគ្នា​ ​ការបង្កើត​សិក្ខាសាលា​និង​សន្និសីទ​រួមគ្នា​ ​ការ​ផ្លាស់​ប្តូរ​និស្សិត​និង​ ​សាស្ត្រា​ចារ្យ​ ​ការ​ផ្លាស់​ប្តូរ​គម្រោង​ស្រាវជ្រាវ​ផេ្សង​ទៀត​ ​និង​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ផ្នែក​បណ្ណាល័យ​។​

​សូមជម្រាប​ថា​ ​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​សោម​ ​សុគន្ធ​ ​រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ ​ជំទាវ​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ឯកឧត្តម​ ​Panyarak​ ​Poolthup​ ​ឯកអគ្គ​រាជទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លោក​បណ្ឌិត​ ​ហេង​ ​សុ​ផា​ឌី​ ​សាកល​វិទ្យា​ធិការ​ស្តីទី​ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​និង​លោកស្រី​សាស្ត្រា​ចារ្យ​ ​Nipha​ ​Sophasamrith​ ​នាយក​វិទ្យាស្ថាន​បណ្ឌិ​ត​ប៉ាតា​ណា​សិល្បៈ​៕​

Advertisement