ឡៅ​ ​បញ្ញា​ ​អ្នក​សម្ដែង​ល្បុក្កតោ​ទទូច​ឱ្យ​មហាជន​ជួយ​គាំទ្រ​បោះឆ្នោត​ឱ្យ​ក្នុង​កម្មវិធី​ ​Mister​ ​Asian​ ​International​

​ក្នុងចំណោម​បេក្ខជន​ដែល​បាន​ចេញទៅ​ប្រកួត​នៅក្នុង​ព្រឹត្តិ​ការណ៍​បុរសឯក​ ​Mister​ ​And​ ​Miss​ ​Asian​ ​2019​ ​គេ​ចាត់ទុកថា​ ​បេក្ខភាព​ ​ឡៅ​ ​បញ្ញា​ ​មាន​កាយសម្បទា​ ​និង​ភាពរឹងមាំ​ទាក់ទាញ​ជាង​បេក្ខ​ជន​មុន​ៗ​ ​ខណៈ​ដែល​លោក​គឺ​ក្រៅពី​ស្អាត​សង្ហារ​ ​ក៏​ជា​អ្នក​សម្ដែង​ល្បុក្កតោ​ ​និង​ការសម្ដែង​ពី​អាណាចក្រ​ខ្មែរ​នៅ​សៀមរាប​ដ៏​ទាក់ទាញ​។​

​អ៊ីចឹង​ហើយ​ទើប​លោ​ក​ស័ក្​ដ​សមនឹង​ការ​គ្រង​ឈុត​តំណាង​ជាតិ​ ​ក្នុង​សម័យ​អង្គរ​ ​ខណៈ​ដែល​ឈុត​ដែល​លោក​បាន​គ្រង​ក៏​ត្រូវ​បាន​គេ​អះអាង​ថា​កែច្នៃ​អោយ​ត្រូវ​ទម្រង់​អស់ប្រាក់​មិន​តិច​ពាន់​ដុល្លារ​។​ ​ថ្វី​ដ្បិតថា​ ​មិនទាន់​បាន​ជាប់​ពាន​អ្វី​នៅឡើយ​ ​ប៉ុន្តែ​លោក​បាន​ជាប់​ ​Best​ ​Talent​ ​ក្នុងចំណោម3នាក់​ ​ដែល​ធ្វើអោយ​លោក​កាន់តែ​ទាក់ទាញ​ក្នុង​ក្រសែភ្នែក​អន្តរជាតិ​ដែល​រួម​រួម​ក្នុង​ព្រឹត្តិ​ការណ៍​ជាមួយគ្នា​។​

​បេក្ខភាព​រូប​នេះ​ ​ត្រូវ​បាន​គេ​សរសើរ​ខុសពី​បេក្ខភាព​តំណាង​កម្ពុជា​ក្នុង​ការ​ប្រលង​បុរស​ឯ​ក​មុន​ៗ​ ​ជាពិសេស​នៅពេល​លោក​គ្រង​ឈុត​តំណាង​ជាតិ​ ​ហើយ​មានដំណើរ​ ​និង​កាយសម្បទា​ពេញតួ​ជា​ក្ស័ត្​រ​។​ ​យោង​តាម​ការ​ទម្លាយ​ ​លោក​ ​ឡៅ​ ​បញ្ញា​ ​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​តំណាង​កម្ពុជា​ដោយក្រុម​ហ៊ុន​មួយ​ ​ដែល​ជួយ​រចនា​ឈុត​តំណាង​ជាតិ​ដែល​លោក​ស្លៀក​យក​ទៅ​បង្អួត​ ​និង​ត្រូវ​គេ​កត់សម្គាល់​ថា​ឥត​ខ្ចោះ​ត្រូវ​តាម​ទម្រង់​វប្បធម៌​ ​និង​សម័យកាល​។​

​សូមជម្រាប​ដែរ​ថា​ ​បេក្ខជន​ ​ឡៅ​ ​បញ្ញា​ ​ដែលគេ​ស្គាល់​ថា​ជា​អ្នក​សម្ដែង​ល្បុក្កតោ​ ​និង​ឈុត​អច្ឆរិយ​អង្គរ​នៅ​សៀមរាប​ ​បាន​ថ្លែង​ទទូច​នៅ​លើ​ហ្វេ​សប៊ុ​ក​ដើម្បីអោយ​មានការ​បោះឆ្នោត​ជួយ​លោក​ ​ក្នុងនាម​ជា​តំណាង​កម្ពុជា​។​ ​លោក​ត្រូវ​គេ​ឃើញ​បង្ហោះ​សារ​ទទូច​ហើយ​ទទូច​ទៀត​ ​ដើម្បី​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ដល់​ខ្លួន​ ​ខណៈ​ពេល​ដែល​ក្នុងចំណោម​បេក្ខជន​ទាំងអស់​ដែល​កម្មវិធី​តម្រូវ​ឱ្យ​បោះឆ្នោត​ដើម្បី​ឈ្នះ​ពាន​ប្រជាប្រិយ​ភា​៕​


Advertisement