ក្រោយពីប្រកែក សួស វីសា កាន់តែផ្អែមល្ហែមគ្មានការលាក់លាមស្នេហាជាមួយ ថម មី ទៀតទេ…

ថ្មីៗនេះ គេមើលឃើញទៀតហើយថា តារាស្រីនៅទ្រនំរស្មីហង្សមាស សួស វីសា និងគូស្នេហ៍លោក​ ថម មី ទើបតែដឹកដៃគ្នាដើរលេងកម្សាន្តនៅតាមខេត្ត ជាមួយនឹងគ្រួសារយ៉ាងមានសុភមង្គល ។ ក្រោយពីមហាជនបានឃើញបែបនេះក៏មានការរំភើបចឹត្តជំនួស ព្រោះដោយឃើញភាពស្និទ្ទស្នាលពួកគេកាន់តែប្រសើរឡើងជាពិសេសនោះអ្នកគាំទ្រកំពុងរងចាំដំណឹងល្អក្នុងពេលឆាប់ៗនេះ។

សួស វីសា ជាតារាដែលកំពុងមានរាសីឡើង បន្ទាប់ពីបានក្ដោបឱកាសគ្រងតំណែងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី2 ជំនួស សុគន្ធ​ នីសា ។ កាលពីមុនកញ្ញា សួស វីសា តែងប្រកាសខ្លួនថា នៅទំនេរ​ មិនទាន់ជំពាក់ស្នេហ៍ជាមួយអ្នកណាម្នាក់ទេ តែក្រោយមកបានលេចឮដំណឹងល្ហៀងៗឡើងថា នាងកំពុងបង្ហាត់ភ្លើងស្នេហ៍​ជាមួយលោក ថមមី តែត្រូវបាននាងច្រានចោលទៀតថា «មិនមែនជាការពិតទេ» តែសម្រាប់លោក ប៊ុនថុល ប៊ុនថង ហៅ​ថមមី បានទទួលស្គាល់ថា លោកពិតជាមានទំនាក់ទំនងស្នេហ៍ជាមួយកញ្ញា វីសា មែន ហើយអ្វីដែលលោកកាន់រំភើបចិត្តខ្លាំង នោះ គឺនៅពេលឃើញ សួស វីសា លេចមុខមាត់ និងល្បីរន្ធឺខ្លាំងនៅហង្សមាស។

ជាក់ស្ដែងនៅពេលនេះ គូស្នេហ៍លាក់មុខមួយគូនេះកំពុងតែបង្ហាញ​ឱ្យមហាជនឃើញភាពផ្អែមល្ហែមជាមួយគ្នាខ្លាំងឡើងៗ និងបានបង្ហោះរូបភាពកាន់ដៃគ្នាដើរលេងកម្សាន្តនៅតាមខេត្ត ជាមួយនឹងគ្រួសារយ៉ាងមានសុភមង្គល ។ ដើម្បីឱ្យជាក់ច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Advertisement